AMS Economyរដ្ឋាភិបាលកម្ពុជាកំពុងចរចាទិញវ៉ាក់សាំង Sinovac ប្រមាណ4លានដូសពីមហាមិត្តចិនបន្ថែមទៀត
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-19 ប្រភេទ Sinovac ប្រមាណ4លានដូសបន្ថែមទៀត ពីភាគីចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃតាមផែនការ។ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចាក់ជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង 10លាននាក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឡើងវិញ។
ដូចការប្រៀងទុក ដោយនៅត្រឹមព្រឹកថ្ងៃសុក្រ ទី26 ខែមីនា ឆ្នាំ2021នេះ វ៉ាក់សាំងកូវីដ-19ស៊ីណូវ៉ាក់ (Sinovac) របស់ចិនចំនួន 1.5លានដូស បានដឹកមកដល់ប្រទេសកម្ពុជាហើយ ដូចដែលប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-19។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា៖
“បើនិយាយពីធនធានថវិកាសម្រាប់ទិញវ៉ាក់សាំង ដូចជាមិនចោទទេសម្រាប់កម្ពុជា។ យើងជាប្រទេសក្រ ប៉ុន្តែយើងមានលទ្ធភាពទិញគ្រប់គ្រាន់។ បញ្ហាចោទសម្រាប់យើង គឺតើមានវ៉ាក់សាំងទិញ ឬអត់? នេះជាបញ្ហារួមរបស់ពិភពលោក និងកម្ពុជា។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ យើងអាចរៀបចំផែនការមួយ ទាក់ទងដៃគូផ្សេងៗ យើងអាចធានាថា មានវ៉ាក់សាំងមកជាហូរហែ រហូតដល់ដាច់ឆ្នាំនេះ មិនតិចជាង10លានដូសទេ”

វ៉ាក់សាំង Sinovac ដែលផលិតដោយក្រុមហ៊ុនចិន Sinovac Biotech មានតម្លៃ10ដុល្លារក្នុង 1ដូស។ វាមានលក្ខខណ្ឌប្រើប្រាស់ និងប្រសិទ្ធភាពមិនខុសប្លែកពីវ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) នោះទេ ហើយជីវិតវ៉ាក់សាំងថ្មីនេះ អាចប្រើប្រាស់បានក្នុងរយៈពេល36ខែ ប៉ុន្តែក្រុមហ៊ុនណែនាំឱ្យចាក់ក្នុងរយៈពេល6ខែ ដើម្បីកាន់តែទទួលបានប្រសិទ្ធភាព។
ដើម្បីសម្រេចផែនការនេះ កម្ពុជាបានដាក់ចេញផែនការ និងកំពុងស្វះស្វែងរកវ៉ាក់សាំងជាបន្តបន្ទាប់ទៀតតាមរយៈប្រទេសជាមិត្ត និងតាមរយៈយន្តការខូវ៉ាក់ (Covax)។ ក្រៅពីវ៉ាក់សាំង Sinovac ដែលទើបមកដល់1.5លានដូសនេះ តាមការគ្រោងទុកវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm)ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន70ម៉ឺនដូសទៀត (30ម៉ឺនដូសសម្រាប់ក្រសួងការពារជាតិ និង40ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល) នឹងមកដល់កម្ពុជា នាពេលខាងមុខនេះផងដែរ។
រហូតមកដល់ពេលនេះ កម្ពុជាទទួលបាននូវវ៉ាក់សាំងបីប្រភេទផ្សេងគ្នា៖ ទី1- វ៉ាក់សាំង Sinopharm, ដែលបានមកដល់កម្ពុជាចំនួន6សែនដូស តាំងពីថ្ងៃទី7 ខែ កុម្ភៈ ឆ្នាំ 2021 ទី2-វ៉ាក់សាំង Covishield របស់ក្រុមហ៊ុន AstraZeneca ពីយន្តការកូវ៉ាក់ (COVAX Facility) កាលពីថ្ងៃទី2 ខែ មីនា ឆ្នាំ2021 កន្លងទៅចំនួន 324,000 ដូស និងទី3-វ៉ាក់សាំង SINOVAC ចំនួន 1.5លានដូស ដែលទទួលនៅថ្ងៃទី26 ខែមីនានេះ។

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ប្រសិនពុំមានអ្វីប្រែប្រួលទេ វ៉ាក់សាំង Sinopharm ចំនួន4សែនដូសបន្ថែមទៀត ដែលជាជំនួយរបស់ភាគីមិត្តចិន ជំហានទី2 ក្នុងក្របខ័ណ្ឌអំណោយ1លានដូស នឹងមកដល់កម្ពុជា នៅថ្ងៃទី 31 ខែ មីនានេះ។ ដោយឡែក ចំពោះវ៉ាក់សាំង Covishield បន្ថែមមួយចំនួនទៀត សម្រាប់ជំហានទី2 ដែលជាជំនួយពីយន្តការកូវ៉ាក់ (COVAX Facility) ក៏នឹងមកដល់កម្ពុជា ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះផងដែរ។
វ៉ាក់សាំងពីប្រភពទាំង2 ខាងលើ បូករួម ជាមួយវ៉ាក់សាំងបានពីការទិញផ្ទាល់ពី Sinopharm និង SINOVAC ក៏ដូចជាវ៉ាក់សាំង Covishield ឬ AstraZeneca ដែលផលិតនៅឥណ្ឌា កំពុងធ្វើការចរចាទិញផងដែរ នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត ស្របទៅតាមផែនការចាក់វ៉ាក់សាំងរបស់កម្ពុជា។
ឯកឧត្តម វង្សី វិស្សុត បានថ្លែងទៀតថា វ៉ាក់សាំង គឺជាមធ្យោបាយដោះស្រាយជាយុទ្ធសាស្ត្រ និងជាគន្លឹះមួយ គួបផ្សំជាមួយនឹងការ អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ «3 ការពារ និង3កុំ» សម្រាប់ការពារអាយុជីវិតប្រជាជន និងទប់ទល់នឹងការរាតត្បាតជំងឺកូវីដ-19 ព្រមទាំងសម្រាប់ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ ពិសេសស្តារជីវភាពរស់នៅជាប្រក្រតីរបស់ប្រជាជនឡើងវិញបានឆាប់រហ័ស៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
Binance ផ្អាកការដកប្រាក់ ក្រោយរកឃើញការផ្ទេរគ្រីបតូសង្ស័យរាប់ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
Binance ដែលជាទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូធំបំផុតរបស់ពិភពលោក បានបើកការស៊ើបអង្កេតផ្នែកសន្តិសុខជាបន្ទាន់ បន្ទាប់ពីមានរបាយការណ៍អំពីការផ្ទេរទ្រព្យសកម្មឌីជីថលដ៏ធំមួយ ខណៈក្រុមហ៊ុនបានផ្អាកជាបណ្តោះអាសន្ននូវការដកប្រាក់ និងបង្កកទ្រព្យសកម្មឌីជីថលដែលពាក់ព័ន្ធ
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/10/2026
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)
រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ
ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា
[ads-global layout_id=6 position_id=2 ads_size=2]
កម្មវិធីពិសេសរបស់ AMS ECONOMY

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី សម្រេចចុះបញ្ជីចេញប្លង់រឹងលើដីជូនពលរដ្ឋ៣ គ្រួសារនៅភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់និងអាស្រ័យផងជិត៥០ឆ្នាំ....

មុខរបរចិញ្ចឹមអន្ទង់សាច់នៅកម្ពុជាមានសក្ដានុពលបង្កើនប្រាក់ចំណូលកសិករ ដោយសារមានតម្រូវការទីផ្សារ និងតម្លៃលក់អាចឡើងដល់ ៤ ម៉ឺនរៀល...

ទុនឥណទាន និងការធានាហិរញ្ញប្បទានសរុបជិត ១,៨០០ លានដុល្លារអាម៉េរិក ត្រូវបានបញ្ចេញតាមរយៈស្ថាប័នរដ្ឋ និងឯកជនចំនួន ៨ ដើម្បីគាំ...

Binance ដែលជាទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូធំបំផុតរបស់ពិភពលោក បានបើកការស៊ើបអង្កេតផ្នែកសន្តិសុខជាបន្ទាន់ បន្ទាប់ពីមានរបាយការណ៍...

សេដ្ឋកិច្ចអាម៉េរិកក្នុងត្រីមាសទី៣ បានកើនឡើង ៣.៤ ភាគរយ លើសការព្យាករណ៍ ៣.២ ភាគរយ ប៉ុន្តែការកើនឡើងនៃអតិផរណា និងការចំណាយ...

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអ...

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្...

វិទ្យាស្ថានស្រាវជ្រាវ JICA Ogata បានជំរុញឱ្យវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាផ្លាស់ប្តូរទិសដៅពីការពង្រីកឥណទានយ៉ាងឆាប់រហ័ស មកផ្តោត...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all





















