ភាពយន្តឯកសារដែលមានលក្ខណៈស៊ើបអង្កេតនេះ គឺជាស្នាដៃផលិតរបស់ក្រុមហ៊ុន New Theory Pictures និងដឹកនាំរឿងដោយលោក Don Millar ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេស និងផលិតករខ្មែរក្នុងស្រុក។ ភាពយន្តនេះបង្កប់នូវអត្ថន័យ និងតម្លៃជាប្រវត្តិសាស្ត្រដ៏ធំធេងសម្រាប់ជាតិកម្ពុជា ព្រោះវាបានលាតត្រដាងពីការពិតនៃការលួចប្លន់ និងការជួញដូរវត្ថុបុរាណខ្មែររាប់មិនអស់ទៅក្រៅប្រទេសដោយខុសច្បាប់ក្នុងអំឡុងពេលដែលកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍។ ភាពយន្តនេះមិនត្រឹមតែជាការកត់ត្រាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីកម្មដ៏រឹងមាំមួយក្នុងការគាំទ្រដល់ដំណើរការទាមទារ និងនាំយកដួងព្រលឹងដូនតា និងសម្បត្តិបេតិកភណ្ឌជាតិត្រឡប់មកមាតុភូមិវិញ។ ភាពយន្តនេះក៏បានការទទួលស្គាល់ និងជ្រើសរើសចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិជាច្រើន ដូចជា NHK (Japan Prize, Finalist), Bali International Film Festival, Austin Film Festival, FIPADOC, Cambodia International Film Festival និងមហោស្រពភាពយន្តអន្តរជាតិល្បីៗជាច្រើនទៀត។