AMS Economyម៉ាឡេស៊ីយល់ព្រមសំណើថ្មីនៃគម្រោងយក្សចិន Belt and Road លើការសាងសង់ផ្លូវដែក
បរទេស ៖ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រកាសទទួលយល់ព្រមនូវសំណើរសាងសង់ផ្លូវដែកស្ថិតក្នុងគម្រោង Belt and Road របស់មហាយក្សចិនសាជាថ្មី បន្ទាប់ពីអាក់ខានកាលពីពេលកន្លងទៅដោយសារករណីសង្ស័យមានជាប់ពាក់ព័ន្ធអំពើពុករលួយ។ ការយល់ព្រមតាមសំណើរបន្តការសាងសង់ផ្លូវដែកនេះបានធ្វើឱ្យមានការកើនឡើងតម្លៃថ្លៃដើមប្រមាណជា 14 ភាគរយទៀត ដែលទទួលគម្រោងដោយក្រុមហ៊ុនសាងសង់ East Coast Rail Link (ECRL) ។
គេនៅចាំបានថា សំណើដំបូងបំផុតត្រូវបានធ្វើឡើងតាំងតែពីឆ្នាំ 2017 មកម្ល៉េះ ក្នុងការសាងសង់ផ្លូវដែកតភ្ជាប់ពីឆ្នេរសមុទ្រភាគខាងកើតទៅដល់ឆ្នេរភាគខាងលិចនៃប្រទេសនេះ ប៉ុន្តែត្រូវបានផ្អាកជាបណ្តោះអាសន្នក្រោយមានការរិះគន់ថាមានជាប់ពាក់ព័ន្ធទៅនឹងករណីពុករលួយ និងចំណាយពេលពិភាក្សាគ្នាអំពីតម្លៃសាជាថ្មី។
មុនពេលជិតផុតអាណិត្តនៃរដ្ឋាភិបាលរបស់លោក Mahathir ដែលជាមេដឹកនាំប្រទេសម៉ាឡេស៊ី គម្រោងនេះត្រូវបានលើកមកដាក់ឲ្យដំណើរការឡើងវិញ ហើយតម្លៃថ្លៃដើមសរុបគឺធ្លាក់មកត្រឹមតែ 44 ពាន់លានរីងហ្គីត(ringgit) លុយម៉ាឡេស៊ី ស្មើនឹងប្រមាណជា 327 ពាន់លានបាត ឬប្រហែលជាង 10 ពាន់លានដុល្លារ ប៉ុន្តែផ្លូវដែកនេះបានថយចុះពី 688 គីឡូម៉ែត្រមកនៅត្រឹមតែ 644 គីឡូម៉ែត្រប៉ុណ្ណោះ។
ដោយឡែក សម្រាប់ការយល់ព្រមចុងក្រោយទៅលើសំណើថ្មីនៅពេលនេះ ដែលស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាល លោក Muhyiddin Yassin បានអនុញ្ញាតឱ្យការចំណាយថ្លៃដើមមានការកើនឡើងរហូតទៅដល់ 50 ពាន់លានរីងហ្គីត ឬប្រហែលជាង 12 ពាន់លានដុល្លារ ខណៈដែលមានការកែសម្រួលគម្រោងសាងសង់ប្រវែងផ្លូវដែក កើនឡើងទៅជាង 665 គីឡូម៉ែត្រទៅវិញ។
យោងតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងសាធារណៈការ លោក Wee Ka Siong បានឱ្យដឹងថា៖
“ការផ្លាស់ប្តូរទៅលើគម្រោងលើកនេះត្រូវបានរំពឹងថា ECRL នឹងផ្តល់ឱ្យនូវភាពជោគជ័យក្នុងអត្រាកាន់តែខ្ពស់ ក៏ដូចជាអាចជួយបង្កើនកំណើនសេដ្ឋកិច្ច និងជាប្រយោជន៍កាន់តែច្រើនដល់សង្គម និងបរិស្ថានរបស់ម៉ាឡេស៊ីផងដែរ”
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
Binance ផ្អាកការដកប្រាក់ ក្រោយរកឃើញការផ្ទេរគ្រីបតូសង្ស័យរាប់ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
Binance ដែលជាទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូធំបំផុតរបស់ពិភពលោក បានបើកការស៊ើបអង្កេតផ្នែកសន្តិសុខជាបន្ទាន់ បន្ទាប់ពីមានរបាយការណ៍អំពីការផ្ទេរទ្រព្យសកម្មឌីជីថលដ៏ធំមួយ ខណៈក្រុមហ៊ុនបានផ្អាកជាបណ្តោះអាសន្ននូវការដកប្រាក់ និងបង្កកទ្រព្យសកម្មឌីជីថលដែលពាក់ព័ន្ធ
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/10/2026
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)
រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ
[ads-global layout_id=6 position_id=2 ads_size=2]
កម្មវិធីពិសេសរបស់ AMS ECONOMY

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...

ក្រសួងរៀបចំដែនដី សម្រេចចុះបញ្ជីចេញប្លង់រឹងលើដីជូនពលរដ្ឋ៣ គ្រួសារនៅភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់និងអាស្រ័យផងជិត៥០ឆ្នាំ....

មុខរបរចិញ្ចឹមអន្ទង់សាច់នៅកម្ពុជាមានសក្ដានុពលបង្កើនប្រាក់ចំណូលកសិករ ដោយសារមានតម្រូវការទីផ្សារ និងតម្លៃលក់អាចឡើងដល់ ៤ ម៉ឺនរៀល...

ទុនឥណទាន និងការធានាហិរញ្ញប្បទានសរុបជិត ១,៨០០ លានដុល្លារអាម៉េរិក ត្រូវបានបញ្ចេញតាមរយៈស្ថាប័នរដ្ឋ និងឯកជនចំនួន ៨ ដើម្បីគាំ...

Binance ដែលជាទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូធំបំផុតរបស់ពិភពលោក បានបើកការស៊ើបអង្កេតផ្នែកសន្តិសុខជាបន្ទាន់ បន្ទាប់ពីមានរបាយការណ៍...

សេដ្ឋកិច្ចអាម៉េរិកក្នុងត្រីមាសទី៣ បានកើនឡើង ៣.៤ ភាគរយ លើសការព្យាករណ៍ ៣.២ ភាគរយ ប៉ុន្តែការកើនឡើងនៃអតិផរណា និងការចំណាយ...

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអ...

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្...
កម្មវិធីពិសេសរបស់ AMS ECONOMY





















































