AMS Economyរាជរដ្ឋាភិបាល ប្រកាសផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា
ភ្នំពេញ ៖ ជាផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-19 និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប 2021-2035 ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តជាផ្លូវការរួចហើយ កាលពីថ្ងៃទី30 ខែមីនាកន្លងទៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងទេសចរណ៍ បានចេញផ្សាយនារសៀលថ្ងៃទី01 ខែមេសា ឆ្នាំ2021នេះ ។
ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-19 ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ និងបានទទួលការឯកភាពគាំទ្រពីគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ គណៈកម្មការអប់រំយុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនផងដែរ។
ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍នេះ នឹងត្រូវអនុវត្តជា3 ដំណាក់កាល រួមមាន៖
* ដំណាក់កាលទី1 (Resilience & Restart)៖ ការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលទម្លាប់ថ្មី (New Normal) និងរៀបចំផែនការសម្រាប់ការស្ដារឡើងវិញ (2021)។
* ដំណាក់កាលទី2 (Recovery)៖ ការស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-19 (2022-2023)
* ដំណាក់កាលទី3 (Relaunch)៖ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (2024-2025)។
ផែនទីចង្អុលផ្លូវនេះមានយុទ្ធសាស្រ្ដសរុបចំនួន 9 សកម្មភាពយុទ្ធសាស្រ្ដចំនួន49 និងសកម្មភាពយុទ្ធសាស្រ្ដលម្អិតចំនួន 180 រួមជាមួយគម្រោងកម្មវិធីអាទិភាពចំនួន 17។ បន្ថែមលើនេះ ដើម្បីដឹកនាំ និងតាមដានការអនុវត្តផែនការសកម្មភាពក្នុងដំណាក់កាលនីមួយៗនៃផែនទីចង្អុលផ្លូវនេះ រាជរដ្ឋាភិបាលនឹងរៀបចំយន្តការអន្តរស្ថាប័នមួយ។
ផែនការមេនេះ ក៏បានកំណត់ចក្ខុវិស័យឱ្យខេត្តសៀមរាបទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណ18.4 លាននាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួនប្រមាណ10.9 លាននាក់ និងទេសចរអន្តរជាតិចំនួនប្រមាណ 7.5 លាននាក់ បង្កើតការងារប្រមាណ 94ម៉ឺននាក់ នាំចំណូលហូរចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាបប្រមាណ6 ពាន់លានដុល្លារអាមេរិក និងធ្វើឱ្យខេត្តនេះ និងតំបន់ជុំវិញក្លាយជា «គោលដៅទេសចរណ៍ប្រកបដោយគុណភាព» ឆ្ពោះទៅឆ្នាំ2035 តាមរយៈការដាក់ចេញ និងអនុវត្តនូវគោលដៅយុទ្ធសាស្ត្រចំនួន7 រួមមាន៖
1- ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាពនៅខេត្តសៀមរាប
2- ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ
3- ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍មកខេត្តសៀមរាប
4- ការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប
5- ការគ្រប់គ្រងបរិស្ថាននៅខេត្តសៀមរាប
6- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍នៅខេត្តសៀមរាប
7- ការពង្រឹងអភិបាលកិច្ចសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប។
ការអនុម័តផែនទីចង្អុលផ្លូវ (Roadmap) ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-19 នាពេលនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលបានកំពុងប្រកាសជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងពង្រឹងយន្តការគ្រប់គ្រងការឆ្លងរីករាលដាលកូវីដ-19 ក្នុងសហគមន៍ផងដែរ។
ជាមួយគ្នានេះដែរសេចក្ដីប្រកាសព័ត៌មាននេះមានខ្លឹមសារសំខាន់ 2ដូចខាងក្រោម៖
ទី1- ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-19
ទី2- ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប 2021-2035
វិស័យទេសចរណ៍ ជាវិស័យអាទិភាពក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា។វិស័យ ទេសចរណ៍ ក៏ដូចជាវិស័យនានា បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-19។ សម្រាប់ កម្ពុជា ការស្តារឡើងវិញនៃវិស័យនេះទាមទារឱ្យមានការគិតគូរ និងតម្រង់ទិសច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ ក្នុងន័យនេះ «ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-19»នឹងក្លាយជាត្រីវិស័យ និងជាផែនការយុទ្ធសាស្ត្រមួយដ៏សំខាន់ ដើម្បីធានាដាក់ចេញវិធានការអន្តរាគមន៍ទាន់ពេលវេលា។
ដោយឡែកផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប 2021-2035 ត្រូវបានរៀបចំដោយ៖
“គណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប មានគោលដៅធ្វើឱ្យខេត្តសៀមរាបអាចក្តាប់យកមកវិញនូវមោទនភាពជាគោលដៅទេសចរណ៍ចម្បងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលមធ្យម និងវែងខាងមុខ“
ផែនការមេនេះ ដាក់ចេញនូវយុទ្ធសាស្រ្តសរុបចំនួន 44 សកម្មភាពអនុវត្តសរុបចំនួន136 សម្រាប់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង អមជាមួយគម្រោងសកម្មភាពអាទិភាពចំនួន 20។ក្រសួងទេសចរណ៍នឹងបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តឯកសារដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រទាំងពីរខាងលើនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
Binance ផ្អាកការដកប្រាក់ ក្រោយរកឃើញការផ្ទេរគ្រីបតូសង្ស័យរាប់ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
Binance ដែលជាទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូធំបំផុតរបស់ពិភពលោក បានបើកការស៊ើបអង្កេតផ្នែកសន្តិសុខជាបន្ទាន់ បន្ទាប់ពីមានរបាយការណ៍អំពីការផ្ទេរទ្រព្យសកម្មឌីជីថលដ៏ធំមួយ ខណៈក្រុមហ៊ុនបានផ្អាកជាបណ្តោះអាសន្ននូវការដកប្រាក់ និងបង្កកទ្រព្យសកម្មឌីជីថលដែលពាក់ព័ន្ធ
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/10/2026
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)
រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ
ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា
[ads-global layout_id=6 position_id=2 ads_size=2]
កម្មវិធីពិសេសរបស់ AMS ECONOMY

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី សម្រេចចុះបញ្ជីចេញប្លង់រឹងលើដីជូនពលរដ្ឋ៣ គ្រួសារនៅភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់និងអាស្រ័យផងជិត៥០ឆ្នាំ....

មុខរបរចិញ្ចឹមអន្ទង់សាច់នៅកម្ពុជាមានសក្ដានុពលបង្កើនប្រាក់ចំណូលកសិករ ដោយសារមានតម្រូវការទីផ្សារ និងតម្លៃលក់អាចឡើងដល់ ៤ ម៉ឺនរៀល...

ទុនឥណទាន និងការធានាហិរញ្ញប្បទានសរុបជិត ១,៨០០ លានដុល្លារអាម៉េរិក ត្រូវបានបញ្ចេញតាមរយៈស្ថាប័នរដ្ឋ និងឯកជនចំនួន ៨ ដើម្បីគាំ...

Binance ដែលជាទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូធំបំផុតរបស់ពិភពលោក បានបើកការស៊ើបអង្កេតផ្នែកសន្តិសុខជាបន្ទាន់ បន្ទាប់ពីមានរបាយការណ៍...

សេដ្ឋកិច្ចអាម៉េរិកក្នុងត្រីមាសទី៣ បានកើនឡើង ៣.៤ ភាគរយ លើសការព្យាករណ៍ ៣.២ ភាគរយ ប៉ុន្តែការកើនឡើងនៃអតិផរណា និងការចំណាយ...

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអ...

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្...

វិទ្យាស្ថានស្រាវជ្រាវ JICA Ogata បានជំរុញឱ្យវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាផ្លាស់ប្តូរទិសដៅពីការពង្រីកឥណទានយ៉ាងឆាប់រហ័ស មកផ្តោត...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all





















