20:39 នាទី | Added: 21.05.2025
បណ្ដាញសង្គម Facebook ត្រូវបានអ្នកប្រើប្រាស់ភាគច្រើនប្រើក្នុងគោលបំណងបង្កើតទំនាក់ទំនង ដោយមើលរំលងពីអត្ថប្រយោជន៍ជាច្រើនទៀត។ ដូច្នេះតើធ្វើដូចម្ដេចទើបអាចទាញអត្ថប្រយោជន៍ពីបណ្ដាញសង្គមមួយនេះបាន?

2024 | ចាក់ផ្សាយរៀងរាល់ថ្ងៃពុធ វេលាម៉ោង៧:០០ យប់
អក្ខរកម្មឌីជីថល គឺជាកម្មវិធីមួយដែល មានគោលបំណងលើកកម្ពស់ចំណេះដឹងឌីជីថលនៅកម្ពុជា មានទិសដៅនៅក្នុងការបញ្ជ្រាបចំណេះដឹងទៅដល់ស្រទាប់សាធារណៈជនឱ្យចេះស្វែងយល់ ប្រើប្រាស់ដោយមានការពិចារណាល្អិតល្អន់ និងប្រើប្រាស់អ៉ីនធឺណិតដោយសុវត្ថិភាព។ អក្ខរកម្មឌីជីថល ផលិតឡើងដោយបង្កប់ភាពសាមញ្ញ ប្រើប្រាស់ខ្លឹមសារងាយយល់ និងដកស្រង់ភាពពិតជាក់ស្ដែងចេញពីបទពិសោធន៍របស់សាធារណៈជន។