12:50 នាទី | Added: 19.03.2025
កម្មវិធី Khmer Insider រដូវកាលទី៤ | ភាគ២២ ៖ ជីវិតតស៊ូផលិតសាច់ចង្កាក់លក់តាំងពីមិនទាន់មានអតិថិជនស្គាល់ មិនមានការគាំទ្រ រហូតដល់អាចពង្រីកអាជីវកម្មផលិតសាច់ចង្កាក់ច្រើនប្រភេទ និងរសជាតិ។ ជាពិសេសអាជីវកម្មមួយនេះបានគិតគូរដល់ការផ្តល់ការងារ កន្លែងស្នាក់នៅ និងអាហារហូបចុកទៅដល់ប្រជាជនក្នុងតំបន់ ដោយកាត់បន្ថយការចំណាកស្រុកទៀតផង។| ផ្សាយជូនរៀងរាល់ថ្ងៃពុធ វេលាម៉ោង ១១៖៣០ នាទីព្រឹក

2023 | រៀងរាល់ថ្ងៃពុធ ម៉ោង 12:30 ថ្ងៃត្រង់
Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែងរីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យកចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេសសហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យមានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។