AMS Economyគណៈប្រតិភូធនាគារជាតិកាណាដា ជួបជាមួយលោកជំទាវបណ្ឌិត ជា សិរីបង្ហាញការបន្តគាំទ្រវិស័យធនាគាររបស់កម្ពុជា
កាលពីថ្ងៃទី19 ខែមីនា ឆ្នាំ2025 គណៈប្រតិភូធនាគារជាតិកាណាដា និងធនាគារ ABA មានកិតិ្តយស បានជួបពិភាក្សាជាមួយ ធនាគារជាតិនៃកម្ពុជា បង្ហាញពីការគាំទ្រឥតងាករេរបស់ខ្លួននៅក្នុងវិស័យហិរញ្ញវត្ថុរបស់ កម្ពុជា។ ធនាគារជាតិកាណាដា ជាធនាគារធំមួយក្នុងប្រទេសកាណាដា និងជាភាគហ៊ុនិករបស់ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតមួយនៅកម្ពុជា។
គណៈប្រតិភូ ដែលដឹកនាំដោយលោក Laurent Ferreira អគ្គនាយក និងជានាយកប្រតិបត្តិ ធនាគារជាតិកាណាដា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ជំនួបពិភាក្សានេះ បានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ខណៈដែលភាគីបានពិភាក្សាលើប្រធានបទជាច្រើន រួមមានវឌ្ឍនភាពឌីជីថល ហិរញ្ញវត្ថុបៃតង ឱកាសវិនិយោគនានា និងតួនាទីរបស់ធនាគារ ABA ដែលកំពុងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស និងទាក់ទាញបណ្ដាវិនិយោគិនមកព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ លោក Laurent Ferreira បានកោតស្ញប់ស្ញែងចំពោះកិច្ចខិតខំប្រឹងប្រែងឥតងាករេរបស់ធនាគារជាតិនៃកម្ពុជាក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ហើយលោកបានលើកឡើងពីឧត្តមភាពរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ជាមួយនឹងទំនុកចិត្តខ្ពស់ ចាប់តាំងពីឆ្នាំ ២០១៤ មក ធនាគារជាតិកាណាដា បានធ្វើការវិនិយោគ 900 លានដុល្លារអាមេរិក ហើយតែងតែរក្សាប្រាក់ចំណេញទាំងអស់របស់ ABA បន្តដាក់វិនិយោគនៅក្នុង ABA វិញ ដើម្បីពង្រឹងមូលដ្ឋានមូលធនរបស់ធនាគារ ដែលជំរុញការប្ដេជ្ញាចិត្តរបស់ ABA ឲ្យកាន់តែមោះមុតបន្ថែមទៀត ចំពោះការអភិវឌ្ឍ និងកំណើនប្រកបដោយចីរភាពរបស់កម្ពុជា។
លោក Laurent Ferreira មានប្រសាសន៍ថា
“ធនាគារជាតិកាណាដាឲ្យតម្លៃខ្ពស់ចំពោះឱកាសប្រតិបត្តិការនៅ ប្រទេសកម្ពុជាតាមរយៈធនាគារ ABA ដែលជាបុត្រសម្ពន្ធពេញលេញរបស់ខ្លួន។” លោកបានបន្ថែមផងដែរថា “សេដ្ឋកិច្ចកំពុងបន្តរីកច្រើនទៅមុខ និងបរិយាកាសធុរកិច្ចអំណោយផលល្អរបស់កម្ពុជា បានផ្ដល់ជាមូលដ្ឋានអនុគ្រោះដ៏ប្រសើរ នាំមកនូវភាពរីកចម្រើនរបស់ ABA។ ចាប់ពីធ្វើការវិនិយោគតាំងពីឆ្នាំ 2014 មក ធនាគារ ABA ជាមួយថ្នាក់ដឹកនាំមានសមត្ថភាព និងបុគ្គលិកបម្រើការយ៉ាងមោះមុត បានបន្តរីកចម្រើនលូតលាស់យ៉ាងល្អ ធ្វើឲ្យយើងខ្ញុំកាន់តែមានភាពជឿជាក់លើបរិយាកាសវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា។”

ទន្ទឹមនឹងនេះ ធនាគារ ABA បានបន្តវឌ្ឍនភាពទៅជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំមួយ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ធនាគារបានបន្ដផ្តល់ប្រាក់កម្ចីចំនួន 8.6 ពាន់លានដុល្លារ ដល់វិស័យសំខាន់ៗដូចជា វិស័យពាណិជ្ជកម្ម ទេសចរណ៍ កម្មន្ដសាល និងកសិកម្ម។
ABA ក៏បានផ្តល់ហិរញ្ញប្បទានយ៉ាងសកម្ម ដល់គម្រោងហេដ្ឋារចនាសម្ពន្ធនានា ដើម្បីការអភិវឌ្ឍ ក៏ដូចជាភាពរីកចម្រើនរបស់ប្រទេសជាតិ។ ហិរញ្ញប្បទានថ្មីៗរបស់ធនាគាររួមមាន សញ្ញាបណ្ណបៃតង សំដៅគាំទ្រដល់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ដែលនឹងជួយឲ្យប្រជាពលរដ្ឋកម្ពុជា ទទួលបានថាមពលអគ្គិសនីក្នុងតម្លៃធូរថ្លៃ កាត់បន្ថយថ្លៃចំណាយលើផលិតកម្ម ឬការផលិត និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់។ បន្ថែមពីលើនេះ ABA ក៏បានផ្ដល់ហិរញ្ញប្បទាន ដល់គម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ធំ និងមានសារៈសំខាន់មួយ សម្រាប់បង្កើនការតភ្ជាប់សេដ្ឋកិច្ច និងជំរុញកំណើនទេសចរណ៍ និងវិស័យភស្តុភារកម្ម។
លោក Laurent Ferreira បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃការវិនិយោគរបស់ធនាគារជាតិកាណាដា នៅក្នុងធនាគារកម្ពុជា បានលើកមុខមាត់របស់កម្ពុជានៅប្រទេសកាណាដា ក្នុងនាមជាគោលដៅវិនិយោគដ៏ទាក់ទាញ។ ធនាគារជាតិកាណាដាចូលរួមយ៉ាងសកម្ម ក្នុងការណែនាំអំពីកម្ពុជាដល់អតិថិជនរបស់ខ្លួនដែលស្វែងរកការពង្រីកវិសាលភាពទៅក្រៅប្រទេស ដោយពង្រឹងទំនុកចិត្តបន្ថែមទៀតចំពោះសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកផងដែរថា កាលពីខែសីហា ឆ្នាំ 2024 ធនាគារជាតិកាណាដា បានរៀបចំកិច្ចប្រជុំកំពូលរវាងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងបណ្ដាធុរជន និងវិនិយោគិនឆ្នើមរបស់កាណាដា។ កម្មវិធីជំរុញ និងទាក់ទាញវិនិយោគិន (Investment Roadshow) ដែលដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី1 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីឱកាសវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា នៅសហរដ្ឋអាមេរិក និងកាណាដា។
ធនាគារ ABA មានមោទនភាពយ៉ាងក្រៃលែងចំពោះជំនួបកាលពីពេលថ្មីៗនេះរវាងគណៈប្រតិភូនៃធនាគារជាតិកាណាដា និងទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលពង្រឹងការប្តេជ្ញាចិត្តក្នុងការគាំទ្រវិស័យធនាគាររបស់កម្ពុជា តាមរយៈសេវាកម្មធនាគារនវានុវត្ត ផ្តោតលើអតិថិជនជាចម្បង។

ក្នុងនាមជានិយតករវិស័យធនាគារកម្ពុជា ធនាគារជាតិនៃកម្ពុជា កំពុងដើរតួយ៉ាងសំខាន់បំផុតក្នុងការធានាស្ថិរភាពហិរញ្ញវត្ថុ ពង្រឹងនវានុវត្តន៍ ឆ្ពោះទៅកាន់កំណើនប្រកបដោយចីរភាព។ ធនាគារ ABA សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា សម្រាប់ការបន្តណែនាំ ចង្អុលបង្ហាញ និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងភាពជោគជ័យរបស់ធនាគារយើងខ្ញុំ។
ដំណើរវឌ្ឍនភាពរបស់ធនាគារ ABA គឺពិតណាស់ បានផ្សារភ្ជាប់ទៅនឹងវិបុលភាពរុងរឿងរបស់ប្រទេសកម្ពុជា។ ABA នឹងបន្ដចូលរួមកសាងវិស័យធនាគាររបស់កម្ពុជាឲ្យកាន់តែរឹងមាំ និងរីកចម្រើនប្រកបដោយចីរភាព ស្របតាមគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់ជាតិយើង។ ជាមួយការបន្តគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ធនាគារ ABA ប្ដេជ្ញារួមចំណែកសម្រេចចក្ខុវិស័យរួម ដើម្បីកម្ពុជាកាន់តែមានវិបុលភាពរីកចម្រើន ពេញដោយបរិយាបន្នហិរញ្ញវត្ថុ។
អំពីធនាគារ ABA
ABA (www.ababank.com) ជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា គិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 ដល់ 2023 របស់ធនាគារជាតិនៃកម្ពុជា។ ជាមួយបណ្ដាញសាខាចំនួន 99, ទីតាំងស្វ័យសេវាចំនួន 46, ម៉ាស៊ីនស្វ័យសេវាជាង 1700+ នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប ធនាគារ ABA បម្រើអតិថិជនបានកាន់តែច្រើនឡើងៗ ជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែប គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដាដែលជាគ្រឹះស្ថានធនាគារដ៏ធំបំផុតមួយនៅប្រទេសកាណាដា។
អំពីធនាគារជាតិកាណាដា
ធនាគារជាតិកាណាដា (www.nbc.ca) គឺជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលមានទ្រព្យសកម្មប្រមាណ 334 ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី 31 ខែមករា ឆ្នាំ 2025 និងមានបណ្តាញធនាគារឆ្លើយឆ្លងដ៏ធំនៅទូទាំងពិភពលោក ។ ធនាគារជាតិកាណាដា ទទួលបានចំណាត់ថ្នាក់ឥណទាន “A” ពី S&P “A+” ពី Fitch និង “A1” ពី Moody’s។
ធនាគារជាតិកាណាដាមានទីស្នាក់ការកណ្តាលនៅទីក្រុងម៉ុងរ៉េអាល់ ហើយមានសាខានៅស្ទើរតែគ្រប់ខេត្តនៃប្រទេស កាណាដា ដែលបម្រើអតិថិជនចំនួន 2.8 លាននាក់ ។ ធនាគារជាតិកាណាដា គឺជាធនាគារឈានមុខគេនៅខេត្តកេប៊ិច ដែលជាជម្រើសដៃគូរបស់សហគ្រាសធុនតូច និងមធ្យម ។ មូលបត្ររបស់ធនាគារ ត្រូវបានចុះបញ្ជីនៅផ្សារហ៊ុនតូរ៉ុនតូ (TSX: NA) ។ ធនាគារមានអតិថិជននៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប និងតំបន់ជាច្រើនទៀតរបស់ពិភពលោក តាមរយៈការបម្រើសេវាពីការិយាល័យតំណាង ក្រុមហ៊ុនបុត្រសម្ពន្ធ និងដៃគូរបស់ខ្លួន។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ
ចិន និងកៀហ្ស៊ីស៊ីស្ថាន ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ក្នុងកិច្ចប្រជុំកំពូល SCO ឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ប្រទេសចិន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន បានព្រមព្រៀងគ្នាក្នុងការរុញច្រានវិស័យបច្ចេកវិទ្យាឱ្យកាន់តែជឿនលឿនរួមគ្នា ជាពិសេស វិស័យបញ្ញាសិប្បនិម្មិត AI
ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 04/09/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A
ការជួញដូរអាវុធរវាង អាល្លឺម៉ង់ ទៅឲ្យអ៊ីស្រាអែល កើនឡើងជិតដល់ ១០០០លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តលើការនាំចេញបរិក្ខារយោធាដែលមានតម្លៃជិត ៨០០ លានអឺរ៉ូ ឬប្រមាណជា ៩៣០ លានដុល្លារ ទៅឲ្យប្រទេសអ៊ីស្រាអែល ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ២០២៦
បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 04/09/2026
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី
ប្រព័ន្ធលុយដុល្លារដែលមានអាយុកាលជិត ១ សតវត្សរ៍ ប្រឈមហានិភ័យ ខណៈបណ្តាធនាគារកណ្តាលងាកទៅរកទុនបម្រុងថ្មី
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 04/09/2026
នាគារកណ្តាលនៅជុំវិញពិភពលោកកំពុងកែប្រែយុទ្ធសាស្ត្របម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនជាបណ្តើរៗ ដោយកាត់បន្ថយការចាក់គ្រឹះលើប័ណ្ណបំណុលរដ្ឋាភិបាលអាមេរិក (U.S. Treasury bonds)ហើយងាកមកទិញមាសសុទ្ធជំនួសវិញ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំន...

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក ន...

កម្ពុជារំពឹងថា នឹងទទួលបានវិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមកបណ្ដាក់ទុន ក្រោយកិច្ចសន្ទនាលើកទី២ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ចិន រៀបចំឡើងតាមរ...

ប្រទេសចិន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន បានព្រមព្រៀងគ្នាក្នុងការរុញច្រានវិស័យបច្ចេកវិទ្យាឱ្យកាន់តែជឿនលឿនរួមគ្នា ជាពិសេស វិស័យបញ្ញាសិ...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជា...

រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តលើការនាំចេញបរិក្ខារយោធាដែលមានតម្លៃជិត ៨០០ លានអឺរ៉ូ ឬប្រមាណជា ៩៣០ លានដុល្លារ ទៅឲ្យប្រទេសអ៊ីស្រ...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all


























