AMS Economyគួរឈ្វេងយល់! តើការដំឡើងអត្រាការប្រាក់នៅធនាគារអាចគ្រប់គ្រងអតិផរណាបានយ៉ាងដូចម្តេច?
ភ្នំពេញ ៖ នៅពេលដែលធនាគារកណ្តាលនានាដំឡើងអត្រាការប្រាក់ វាជាព័ត៌មានដ៏ធំមួយ។ ធនាគារកណ្តាលសម្រេចថា វិធីតែមួយគត់ដែលអាចធ្វើឱ្យអតិផរណាធ្លាក់ចុះគឺបន្តការដំឡើងអត្រាការប្រាក់ ហើយការកើនឡើងអត្រាការប្រាក់នឹងធ្វើឱ្យថ្លៃដើមនៃការខ្ចីប្រាក់កើនឡើង ព្រមទាំងអាចធ្វើឱ្យទំនុកចិត្តអ្នកប្រើប្រាស់ធ្លាក់ចុះផងដែរ។ នេះបើយោងតាមការពន្យល់ពីសារព័ត៌មាន ដឹ អេកូណូមីស ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសកាលពីថ្មីៗនេះ។

ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលនឹងបណ្តាលឱ្យមានអត្រាការងារធ្លាក់ចុះ និងប្រាក់ឈ្នួលទាប ហើយថែមទាំងបណ្តាលឱ្យតម្លៃភាគហ៊ុនធ្លាក់ចុះ។ ប្រសិនបើមានការធ្លាក់ចុះលឿនពេក វាអាចជំរុញឱ្យសេដ្ឋកិច្ចធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច។
បើដូច្នេះ ហេតុអ្វីបានជាធនាគារកណ្តាលដំឡើងអត្រាការប្រាក់?
បើអ្នកខ្ចីប្រាក់គេ អ្នកត្រូវទូទាត់ឱ្យគេវិញលើសពីចំនួនដើម ដែលអ្នកបានខ្ចី។ នេះហើយគឺជាអត្រាការប្រាក់។ នៅពេលអ្នកប្រើប្រាស់កម្ចី អ្នកតែងតែចង់បានអត្រាការប្រាក់ទាបណាមួយ ដូច្នេះ អ្នកមិនចាំបាច់ត្រូវទូទាត់សងជាមួយអត្រាការប្រាក់ខ្ពស់នោះទេ។ ផ្ទុយទៅវិញ បើអ្នកដាក់សន្សំប្រាក់នៅក្នុងធនាគារ អំឡុងពេលអត្រាការប្រាក់ខ្ពស់ វាមានន័យថា អ្នកអាចរកប្រាក់សន្សំបានកាន់តែច្រើនក្នុងគណនីរបស់អ្នក។ ប៉ុន្តែទំហំនៃអត្រាការប្រាក់ដែលអ្នកអាចទទួលបាន គឺអាស្រ័យលើគោលការណ៍របស់ធនាគារនីមួយៗ។

បច្ចុប្បន្ន មិនមានគោលការណ៍អត្រាការប្រាក់តែមួយនៅក្នុងសេដ្ឋកិច្ចនោះទេ។ អ្នកអាចមានជម្រើសធនាគារជាច្រើន ដែលកំណត់អត្រាការប្រាក់ផ្ទាល់ខ្លួន ប៉ុន្តែទោះបីជាយ៉ាងក៏ដោយ អត្រាការប្រាក់ទំាងនោះគឺត្រូវបានកំណត់ដោយធនាគារកណ្តាល។ ធនាគារកណ្តាលគឺដូចជាអាណាព្យាបាលគ្រប់គ្រងនៅក្នុងវិស័យធនាគារ។ ក្នុងន័យនេះ វាដូចទៅនឹងអ្នក និងគណនីសន្សំរបស់អ្នកក្នុងធនាគារផងដែរ។ ធនាគារក៏ទទួលការប្រាក់ផងដែរ នៅពេលដែលពួកគេទុកប្រាក់ជាមួយធនាគារកណ្តាល ហើយធនាគារពាណិជ្ជហៅថាវាជាទុនបម្រុង។ ដូច្នេះវាស្រដៀងនឹងសាច់ប្រាក់នៅក្នុងដៃ។
ធនាគារពាណិជ្ជអនុញ្ញាតឱ្យខ្ចីប្រាក់បម្រុងលើសទាំងនោះឱ្យគ្នាទៅវិញទៅមកក្នុងអត្រាការប្រាក់ណាមួយ ហើយពួកគេក៏អាចដាក់ប្រាក់បម្រុងលើសរបស់ពួកគេនៅធនាគារកណ្តាលផងដែរ។ នៅពេលដែលពួកគេធ្វើដូច្នេះ ពួកគេអាចទទួលបានអត្រាការប្រាក់ ប៉ុន្តែប្រជាជនធម្មតាមិនអាចទទួលបានអត្រាការប្រាក់លើទុនបម្រុងលើសនោះទេ។ ក្រោយពេលដែលធនាគារកណ្តាលនានាដំឡើងអត្រាការប្រាក់ ពួកគេកំពុងព្យាយាមគ្រប់គ្រងអតិផរណាដែលតម្លៃទំនិញកើនឡើងលឿនសម្រាប់ប្រជាជនទូទៅ។ ឧទាហរណ៍ កាលពីមុនតម្លៃទំនិញលើទីផ្សារត្រឹមតែ ១,២៩ ផោន ប៉ុន្តែឥឡូវនេះតម្លៃទំនិញគឺ ១,៣៩ ផោន ក្នុងរយៈពេល ៤ សប្តាហ៍។
ធនាគារកណ្តាលនានាដូចជា ធនាគារកណ្តាលអាមេរិក (Fed) ឬធនាគារអង់គ្លេស ឬធនាគារកណ្តាលអឺរ៉ុបទាំងអស់កំពុងព្យាយាមកំណត់គោលដៅអតិផរណាត្រឹមតែ ២%។ អត្រាការប្រាក់គឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយដែលជំរុញឱ្យធនាគារកណ្តាលទាំងនេះកំណត់ដូច្នេះ។ ប្រសិនបើអតិផរណាត្រូវបានមើលឃើញថាកើនឡើងខ្ពស់ពេក នោះគឺជាពេលដែលធនាគារនានាដំឡើងអត្រាការប្រាក់។ ការសម្រេចដាក់ចេញគោលការណ៍ដំឡើងការប្រាក់នេះនឹងផ្សព្វផ្សាយតាមរយៈប្រព័ន្ធហិរញ្ញវត្ថុ និងបន្ថយល្បឿននៃការកើនឡើងនៃអតិផរណា។ នេះជារបៀបដែលធនាគារកណ្តាលនានាធ្វើការ។
ការដំឡើងនៃអត្រាការប្រាក់ដែលត្រូវបានដាក់ចេញពីធនាគារកណ្តាល មានន័យថា ធនាគារពាណិជ្ជនឹងរកចំណូលបន្ថែមលើទុនបម្រុងរបស់ពួកគេ។ ពួកគេអាចរកប្រាក់បានច្រើនពីការរក្សាទុកប្រាក់របស់ពួកគេនៅក្នុងធនាគារកណ្តាល ជាជាងការបញ្ចេញប្រាក់កម្ចី។ ដូច្នេះ បើពួកគេបញ្ចេញ ពួកគេនឹងដំឡើងអត្រាការប្រាក់ដើម្បីឱ្យវាមានតម្លៃ ស្របទៅតាមពេលវេលា។
ការដែលប្រើប្រាស់កម្ចីមានទ្រព្យធានា ដូចជាងនៅប្រទេសហ្វាំងឡង់ ឬអូស្ត្រាលី មនុស្សជាច្រើនប្រើប្រាស់មានទ្រព្យធានាជាមួយនឹងអត្រាការប្រាក់ប្រែប្រួល។ ប្រសិនបើអ្នកមានអត្រាការប្រាក់ប្រែប្រួល ដែលអត្រាការប្រាក់ដែលអ្នកបង់ត្រូវបានផ្សារភ្ជាប់ទៅនឹងអត្រាការប្រាក់របស់ធនាគារកណ្តាលកំណត់។ បន្ទាប់ពីនោះមក អត្រាការប្រាក់ខ្ពស់មានន័យថា វាជារឿងចាំបាច់ ភ្លាមៗ ដែលអត្រាកាន់តែខ្ពស់នឹងធ្វើឱ្យមានការប្រើប្រាស់សាច់ប្រាក់កាន់តែតិច ក្នុងការចំណាយលើអ្វីៗផ្សេងទៀត។ សាច់ប្រាក់តិច មានន័យថា គ្រួសារនឹងចំណាយតិច ហើយការចំណាយតិចមានន័យថា អាជីវកម្មនឹងកាន់តែប្រយ័ត្នប្រយែងក្នុងការដំឡើងតម្លៃ។ ការធ្វើដូចនេះគួរតែកាត់បន្ថយអតិផរណា។ នៅប្រទេសផ្សេងទៀតដូចជា អាមេរិក ឬកាណាដា កម្ចីមានទ្រព្យធានាភាគច្រើនត្រូវបានកំណត់ក្នុងអត្រាការប្រាក់ថេរ ហើយអ្នកដែលត្រូវទូទាត់អត្រាថេរនេះ ត្រូវបានការពារ អំឡុងពេលដែលមានផលប៉ះពាល់ផ្ទាល់នៃការដំឡើងអត្រាការប្រាក់ ប៉ុន្តែនឹងនៅតែមានផលប៉ះពាល់ដោយប្រយោល។
អត្រាការប្រាក់ខ្ពស់មានន័យថា កម្ចីមានទ្រព្យធានា (សំដៅទៅ ទ្រព្យធានាអចលនទ្រព្យ ផ្ទះ លំនៅដ្ឋានជាដើម) នឹងកាន់តែថ្លៃ។ ប្រសិនបើការដំឡើងអត្រាការប្រាក់ប៉ះពាល់ដល់អ្នកទិញថ្មីទាំងអស់ នោះតម្លៃផ្ទះនឹងចាប់ផ្តើមធ្លាក់ចុះ ហើយនោះនឹងធ្វើឱ្យអ្នកគ្រប់គ្នាដែលមានផ្ទះមានអារម្មណ៍ថា ជីវភាពរបស់ខ្លួនកាន់ថមថយ ហើយដូច្នេះ ពួកគេអាចចំណាយតិចដើម្បីសន្សំសំចៃ។
ការចំណាយកាន់តែតិចនឹងធ្វើឱ្យអតិផរណាធ្លាក់ចុះទាប ហើយវាមិនមែនគ្រាន់តែជាអ្នកប្រើប្រាស់ទេដែលនឹងរឹតត្បិតការចំណាយនៅពេលដែលអត្រាការប្រាក់កើនឡើង តែថែមទាំងធ្វើឱ្យអាជីវកម្មយល់ឃើញថា នឹងមានការចំណាយការកាន់ច្រើនលើការប្រើប្រាស់កម្ចី និងវិនិយោគ។ ក្នុងន័យនេះ នៅពេលសកម្មភាពសេដ្ឋកិច្ចមានតិច វាអាចមានន័យថា ចំនួនការងារតិចត្រូវបានបង្កើតឡើង ហើយចំនួនការងារតិច និងប្រាក់ឈ្នួលទាបអាចធ្វើឱ្យគ្រួសារមានប្រាក់តិចសម្រាប់ចំណាយ ទំនុកចិត្តរបស់អ្នកប្រើប្រាស់អាចនឹងរងផលប៉ះពាល់ផងដែរ ដែលជំរុញឱ្យការចំណាយកាន់តែតិច។
ប្រជាជនកំពុងជួបបញ្ហាការធ្លាក់ចុះប្រាក់ឈ្នួលពិត មានន័យថា ពួកគេមានលុយតិចក្នុងការចំណាយ។ នៅពេលដែលអត្រាការប្រាក់កើនឡើង នោះនឹងមានទំនោរធ្វើឱ្យការចំណាយ ការវិនិយោគធ្លាក់ចុះ ហើយជាទូទៅ ធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះ។ សរុបមក វានឹងធ្វើឱ្យអាជីវកម្មកាន់តែស្ទាក់ស្ទើរក្នុងការដំឡើងថ្លៃទំនិញ ឬសេវាកម្ម ហើយវានឹងមានទំនោរទាញអតិផរណាឱ្យទាបមកវិញ។
ជាក់ស្តែង នៅឆ្នាំ ១៩៨១ ធនាគារកណ្តាលរបស់អាមេរិកបានសម្រេចដំឡើងឱ្យអត្រាការប្រាក់ទៅដល់ ១៩% វិធានការណ៍នេះបានទប់ស្កាត់អតិផរណា ប៉ុន្តែវាបាននាំឱ្យមានផលប៉ះពាល់ខ្លាំងផ្នែកសេដ្ឋកិច្ច។ ប្រធានាធិបតិយអាមេរិកបានថ្លែងថា
“ខ្ញុំសោកស្ដាយក្នុងការនិយាយថា យើងស្ថិតក្នុងស្ថានភាពមានសេដ្ឋកិច្ចដ៏អាក្រក់បំផុត ចាប់តាំងពីវិបត្តិសេដ្ឋកិច្ច”
មានការលើកឡើងថា វាពិតជាមានការពិបាកគ្រប់គ្រងអតិផរណា បើសិនមិនមានការកាត់បន្ថយសកម្មភាពសេដ្ឋកិច្ចច្រើននោះទេ។ នៅអាមេរិក រយៈពេលជាង ៧០ ឆ្នាំហើយចាប់តាំងពីអាមេរិកបានគ្រប់គ្រងអតិផរណា ពីជាង ៥% ដោយមិនបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច
អតិផរណាតិចតួចគឺរឿងធម្មតា ដែលធ្វើឱ្យសេដ្ឋកិច្ចមានចលនាក្នុងល្បឿនធម្មតា ប៉ុន្តែអតិផរណានៅខ្ពស់ក្នុងរយៈបេលយូរពេកគឺជាបញ្ហា ហើយការឡើងថ្លៃទំនិញ មានន័យថា បុគ្គលិកនឹងត្រូវការប្រាក់ឈ្នួលខ្ពស់ ដោយជំរុញការចំណាយថ្លៃដើមកើនឡើងសម្រាប់អាជីវកម្ម នោះអាចជំរុញឱ្យតម្លៃទំនិញលើទីផ្សារកើនឡើងបន្ថែមទៀត និងមានសក្តានុពលនាំទៅរកការកើនឡើងនៃប្រាក់ឈ្នួល និងតម្លៃទំនិញខ្ពស់។
ទាក់ទងនឹងបញ្ហានេះដែរ អតិផរណាលើទំនិញលក់រាយនៅក្នុងប្រទេសឥណ្ឌាដែលបានកើនឡើងដល់ ៧.៨% ដែលរួមបញ្ចូលគ្នាសកម្មភាពសេដ្ឋកិច្ចមិនស្រូវជាប្រសើរ និងអតិផរណាខ្ពស់បានបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចឥណ្ឌាឆ្ពោះទៅមុខរកភាពរីកចម្រើន។
ធនាគារកណ្តាលនានាពិតជាមានការព្រួយបារម្ភអំពីការកំណត់ការរំពឹងទុកនៃកើនឡើងអតិផរណា។ បញ្ហានេះគឺថា បើអាចបង្ហាញថា ការដំឡើងអត្រាការប្រាក់អាចមានប្រសិទ្ធភាព និងទុកចិត្តបាន នោះគឺតែងតែចង់បាន ឱ្យអតិផរណាធ្លាក់ចុះមក ២% បន្ទាប់មកប្រហែលជាមិនចាំបាច់ដំឡើងអត្រាការប្រាក់ទេ។ ការដំឡើងអត្រាការប្រាក់អាចធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភ្លាមៗ បញ្ហាគឺ វាអាចចំណាយពេលដល់ទៅពីរឆ្នាំដើម្បីមើលឃើញលទ្ធផលពេញលេញពីការផ្លាស់ប្តូរអត្រាការប្រាក់។ ធនាគារកណ្តាលដឹងពីបញ្ហានេះ ដូច្នេះ នៅពេលដែលពួកគេកំណត់អត្រាការប្រាក់ ពួកគេតែងតែព្យាយាមប្រមើលពីផលប៉ះពាល់នាពេលមុខប៉ុន្តែការទស្សន៍ទាយអនាគតមិនងាយស្រួលនោះទេ។
បញ្ហាគឺវាពិបាកសម្រាប់ធនាគារកណ្តាលក្នុងការដោះស្រាយថា តើអតិផរណានឹងធ្លាក់ចុះដោយខ្លួនឯង ឬអត់ ហើយសូម្បីតែ នៅពេលដែលធនាគារកណ្តាលដាក់ចេញវិធានការបានត្រឹមត្រូវ វានៅតែអាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច។
វាអាចជាឧបករណ៍មិនមានភាពច្បាស់លាស់ ប៉ុន្តែការដំឡើងអត្រាការប្រាក់នៅតែជាឧបករណ៍សំខាន់របស់ធនាគារកណ្តាលនានាសម្រាប់ទប់ទល់នឹងកើនឡើងអតិផរណា។ ធនាគារកណ្តាលនឹងលើកឡើងថា ពិតណាស់ ការបង្កើនអត្រាការប្រាក់អាចបង្កផលប៉ះពាល់ ហើយការធ្លាក់ចុះសេដ្ឋកិច្ចមិនមែនជារឿងសាមញ្ញនោះទេ ប៉ុន្តែវាមានតម្លៃ ដែលអតិផរណាមានអត្រាទាប និងស្ថិរភាព៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































