19:12 នាទី | Added: 07.01.2022
លោក យក់ ចំរើនឫទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (FORTE) ជាបុគ្គលគំរូ (role model) មួយរូបដែលយុវជនខ្មែរជំនាន់ក្រោយជាច្រើនគោរពស្រឡាញ់។ លោកនឹងបង្ហាញបទពិសោធន៍ជីវិត គន្លឹះក្នុងការអភិវឌ្ឍសមត្ថភាព និងរបៀបនៃការចាប់យកឱកាសដើម្បីចូលរួមអភិវឌ្ឍសង្គម នៅក្នុងកម្មវិធី The Legacy។
គំនិតសំខាន់របស់លោកគឺ កុំរស់ដូចសត្វដាយណូស័រ ដែលមិនចេះបត់បែន ហើយបណ្តោយឱ្យខ្លួនស្លាប់ជាមួយនឹងការប្រែប្រួលនៃពិភពលោក តែត្រូវចេះរស់ដូចសត្វស្រមោចដែលមានការតស៊ូ ចេះបត់បែន និងចេះរៀបចំផែនការបានល្អដើម្បីរស់នៅគ្រប់កាលៈទេសៈនៃភាពប្រែប្រួល។

2021 | ផលិតករ៖ អ្នកនាង ស៊ន សុខ ឃៀង
អ្នកស្រី ជាអ្នកមានជំនាញខ្ពស់ខាងផ្នែកទំនាក់ទំនង និងការគ្រប់គ្រង លើអាជីវកម្មផ្សេងៗគ្នា ដូចជាការគ្រប់គ្រងផ្នែកផែនការ ផ្នែកបដិសណ្ឋារកិច្ច ផ្នែកសេវាកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងការរចនាជាដើម។ បច្ចុប្បន្ននេះ អ្នកស្រីគឺជានាយិកាប្រតិបត្តិ និងផលិតករបស់ AMS។