19:35 នាទី | Added: 18.03.2022
ការតុបតែងខ្លួន ជាកិច្ចការមួយដែលនារីគួរតែប្រត្តិបត្តិដើម្បីរំលេចភាពស្រស់ស្អាតពីខាងក្រៅ តែអ្វីដែលមិនគួរមើលរំលង គឺការហាត់ពុតលត់ដំផ្លូវចិត្តឲ្យរឹងមាំ ដុសខាត់ផ្នត់គំនិត និងគិតឱ្យស៊ីជម្រៅ សម្រាប់ត្រៀមខ្លួនប្រឈមជាមួយឧបសគ្គផ្សេងៗដែលកើតឡើងក្នុងអាជីវកម្ម ការងារសង្គម និងគ្រួសាររបស់ខ្លួន។
គ្មានអ្វីដែលមានសុភមង្គលជាងរក្សាទឹកចិត្ត កេរ្តិ៍ឈ្មោះ និងអាជីវកម្មឱ្យបានល្អ ទុកឱ្យកូនចៅជំនាន់ក្រោយឡើយ។

2021 | ផលិតករ៖ អ្នកនាង ស៊ន សុខ ឃៀង
អ្នកស្រី ជាអ្នកមានជំនាញខ្ពស់ខាងផ្នែកទំនាក់ទំនង និងការគ្រប់គ្រង លើអាជីវកម្មផ្សេងៗគ្នា ដូចជាការគ្រប់គ្រងផ្នែកផែនការ ផ្នែកបដិសណ្ឋារកិច្ច ផ្នែកសេវាកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងការរចនាជាដើម។ បច្ចុប្បន្ននេះ អ្នកស្រីគឺជានាយិកាប្រតិបត្តិ និងផលិតករបស់ AMS។