កម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយរបស់ BYD នៅអាស៊ីអាគ្នេយ៍។ ដើម្បីបម្រើទីផ្សារក្នុងស្រុកឱ្យកាន់តែប្រសើរឡើង ក្រុមហ៊ុន BYD និង Harmony Auto មិនត្រឹមតែបានរៀបចំគម្រោង Flagship Store ទំហំ ១៣,០០០ ម៉ែត្រការ៉េនៅលើមហា វិថី ហ៊ុន សែន ក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែក៏មានគម្រោងពង្រីកបណ្តាញអ្នកចែកចាយបន្ថែមទៀត និងបង្កើតមជ្ឈមណ្ឌលលក់ និងសេវាកម្មនៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសផងដែរ។ Flagship Store នេះនឹងរួមបញ្ចូលនូវបន្ទប់តាំងបង្ហាញឆ្លាតវៃ កន្លែងទទួលភ្ញៀវដ៏ទំនើប និងមជ្ឈមណ្ឌលត្រួតពិនិត្យយានយន្តឆ្លាតវៃ ហើយនឹងត្រូវបានបំពាក់ដោយស្ថានីយសេវាកម្មក្រោយការលក់កម្រិតខ្ពស់ជាច្រើន, នៅពេលអនាគត វានឹងអាចផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្តបានច្រើនជាង ១០០ គ្រឿងក្នុងមួយថ្ងៃ។
អតិថិជនជាចំបង ការពង្រឹងអនាគតបៃតង
ក្នុងនាមជាភ្នាក់ងារចែកចាយផ្តាច់មុខផ្លូវការរបស់ BYD នៅកម្ពុជា, Harmony Auto នឹងបន្តប្រកាន់ខ្ជាប់នូវគោលគំនិតនៃ “អតិថិជនជាចំបង” កែលម្អស្តង់ដារសេវាកម្មឥតឈប់ឈរ និងផ្តល់នូវការគាំទ្រក្រោយពេលលក់កាន់តែដឹតដល់ប្រសិទ្ធភាព និងវិជ្ជាជីវៈដល់ម្ចាស់រថយន្ត BYD ទាំងអស់។ នៅពេលអនាគត ក្រុមហ៊ុន Harmony Auto និង BYD នឹងធ្វើការរួមគ្នាដើម្បីបន្តជំរុញការអភិវឌ្ឍន៍ទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា និងឆ្ពោះទៅកាន់យុគសម័យថ្មីនៃការធ្វើដំណើរបៃតង និងឆ្លាតវៃ។
គួរបញ្ជាក់ដែរថា BYD គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេលើពិភពលោក ដែលបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការធ្វើដំណើរបៃតងតាមរយៈការច្នៃប្រឌិតបច្ចេកវិទ្យា។ ជាមួយនឹងបច្ចេកវិទ្យាថ្មទំនើប ប្រព័ន្ធបើកបរឆ្លាតវៃ និងការរចនាផលិតផលដ៏ល្អឥតខ្ចោះ, BYD ត្រូវបានទទួលស្គាល់ និងការជឿជាក់យ៉ាងទូលំទូលាយជុំវិញពិភពលោក។ នៅពេលអនាគត BYD នឹងបន្តត្រូវបានដឹកនាំដោយតម្រូវការរបស់អ្នកប្រើប្រាស់ និងដាក់ចេញនូវម៉ូដែលរថយន្តអគ្គិសនីដែលមានគុណភាពខ្ពស់បន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍នៃការធ្វើដំណើរបៃតងជាសកល៕
លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannaraជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។