រាជធានីភ្នំពេញ៖ ត្រៀមខ្លួនទទួលយកបទពិសោធន៍ថ្មីដ៏អស្ចារ្យ! ក្រុមហ៊ុន Hyundai Cambodia បានបង្កើតភាពភ្ញាក់ផ្អើលតាមរយៈការរៀបចំព្រឹត្តិការណ៍បើកសម្ពោធរថយន្តដ៏ប្លែកខុសគេ ទាក់ទាញ និងមិនធ្លាប់មានពីមុនមកនៅកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា នេះ ដើម្បីអបអរសាទរការមកដល់ជាផ្លូវការនៃរថយន្តស៊េរីថ្មី «All-New Hyundai Grand i10» ម៉ាស៊ីនសាំងជំនាន់ចុងក្រោយ ដែលនាំមកនូវការរចនាយ៉ាងស្រស់ស្អាត ទាន់សម័យ និងការវិវត្តថ្មីមួយកម្រិតទៀត ដើម្បីបំពេញគ្រប់តម្រូវការរបស់អតិថិជនសម័យថ្មី។
កម្មវិធីដ៏ពិសេសនេះ បានប្រារព្ធឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា យ៉ាងច្រើនកុះករ ព្រមទាំងក្រុមគ្រួសារអតិថិជន Hyundai នៅឯអគារតាំងបង្ហាញរថយន្ត (Showroom) សែនសុខ។
ការមកដល់នៃរថយន្ត All-New Hyundai Grand i10៖ ជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់យុវវ័យ និងគ្រួសារសម័យថ្មី
លោក JUN KWEON KIM ដែលជាប្រធាន ក្រុមហ៊ុន Hyundai បានលើកឡើងថា «All-New Hyundai Grand i10» គឺជាក់ស្តែងនូវភាពលេចធ្លោ និងជាម៉ូដែលដ៏ពេញនិយមបំផុតមួយ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោក។
សម្រាប់វត្តមាននៅលើទីផ្សារកម្ពុជានាពេលនេះ រថយន្តជំនាន់ថ្មីនេះបានភ្ជាប់មកជាមួយនូវចំណុចពិសេស និងអត្ថប្រយោជន៍ជាច្រើនដូចជា៖
ទី១គឺ ទំហំទូលាយជាងគេ៖ មានការរចនាទំហំផ្នែកខាងក្នុងធំទូលាយជាងគេក្នុងចំណោមរថយន្តស្ថិតក្នុងកម្រិតថ្នាក់ជាមួយគ្នា ផ្តល់នូវផាសុកភាពខ្ពស់ក្នុងការធ្វើដំណើរ។
ទី២ កម្លាំងម៉ាស៊ីន និងការសន្សំសំចៃ៖បំពាក់ដោយម៉ាស៊ីនសាំងទំហំ ១.២ លីត្រ ដែលមានសមត្ថភាពខ្លាំងក្លា និងអាចសន្សំសំចៃប្រេងបានរហូតដល់ ១៧គីឡូម៉ែត្រ/លីត្រ។ វាគឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់យុវវ័យដែលទើបចាប់ផ្ដើមបម្រើការងារ និងអ្នកដែលកំពុងស្វែងរកម្ចាស់កម្មសិទ្ធិរថយន្តផ្ទាល់ខ្លួនដំបូង។
ទី៣ តម្លៃសមរម្យ និងសក្តានុពលខ្ពស់៖ក្នុងដំណាក់កាលដែលហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តអគ្គិសនី (EV) កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ All-New Hyundai Grand i10 គឺជាជម្រើសដ៏មានសក្តានុពលខ្លាំង និងប្រកួតប្រជែងខ្ពស់បំផុតក្នុងតម្លៃត្រឹមតែខ្ទង់មួយម៉ឺនដុល្លារប៉ុណ្ណោះ។
ក្នុងកម្មវិធីបើកសម្ពោធថ្ងៃនេះ អ្នកចូលរួមទាំងអស់ក៏បានរីករាយជាមួយនឹងកម្មវិធីតាំងបង្ហាញ ការសាកល្បងបើកបរផ្ទាល់ ព្រមទាំងសកម្មភាពកម្សាន្តសប្បាយរីករាយជាច្រើនផងដែរ។
គួរបញ្ជាក់ផងដែរថា Hyundai គឺជាម៉ាករថយន្តលំដាប់ពិភពលោក ដែលមានកេរ្តិ៍ឈ្មោះ និងទំនុកចិត្តពីអតិថិជនជុំវិញពិភពលោក Hyundai ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តយក្សកំពូលទាំង៣ លើពិភពលោក តាមរយៈបរិមាណលក់រថយន្តសរុប។ អស់រយៈពេលជាង ១៥ ឆ្នាំមកហើយ ដែល Hyundai មានបទពិសោធន៍នៅលើទីផ្សារប្រទេសកម្ពុជា និងឈរជើងយ៉ាងរឹងមាំ
ជាពិសេស Hyundai Cambodia បាននាំមកនូវបច្ចេកវិទ្យា គុណភាព និងបទពិសោធន៍នៃការបើកបរជូនអតិថិជនកម្ពុជា។
មិនត្រឹមតែការនាំចូលរថយន្តប៉ុណ្ណោះទេ Hyundai មានរោងចក្រដំឡើងរថយន្តផ្ទាល់ខ្លួននៅខេត្តកោះកុង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយចំនួន៣ និងមជ្ឈមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយ ៣ទីតាំងក្នុងប្រទេស រួមមាន ២ទីតាំងនៅរាជធានីភ្នំពេញ និង ១ ទីតាំងនៅខេត្តសៀមរាប។
បច្ចុប្បន្ន Hyundai Cambodia មានផ្តល់ជូននូវជម្រើសរថយន្តជាច្រើនប្រភេទ ដើម្បីបំពេញគ្រប់ស្រទាប់វណ្ណៈ និងតម្រូវការជីវិតប្រចាំថ្ងៃ ដូចជារថយន្តប្រភេទ SUV សម្រាប់ជីវិតបែបស៊ីវិល័យ, រថយន្ត MPV សម្រាប់គ្រួសារនិងអាជីវកម្ម និងរថយន្តអគ្គិសនី (EV) សម្រាប់ការសន្សំសំចៃខ្ពស់។ បន្ថែមពីលើនេះ ក្រុមជាងបច្ចេកទេសជំនាញរបស់ក្រុមហ៊ុន គឺជាជនជាតិខ្មែរដែលមានបទពិសោធន៍ច្រើនជាង ១០ឆ្នាំ និងបានទទួលការបណ្តុះបណ្តាលកម្រិតស្តង់ដារអន្តរជាតិ ដើម្បីធានាបាននូវសេវាកម្មថែទាំ និងជួសជុលប្រកបដោយវិជ្ជាជីវៈ និងទំនុកចិត្តខ្ពស់បំផុត។
លោកប្រធានក្រុមហ៊ុន Hyundai JUN KWEON KIM ក៏បានបន្ថែមថាក្រុមហ៊ុន Hyundai Cambodia សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលតែងតែជឿជាក់ និងគាំទ្ររៀងមក។ ក្រុមហ៊ុនសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី និងសាធារណជននឹងចែករំលែកនូវបទពិសោធន៍ល្អៗតាមរយៈបណ្តាញសង្គម ហើយ Hyundai នឹងបន្តប្តេជ្ញាផ្តល់ជូននូវគុណភាព សេវាកម្ម និងទំនុកចិត្តដ៏ល្អបំផុតសម្រាប់អតិថិជនគ្រប់រូបទាំងថ្ងៃនេះ និងថ្ងៃអនាគត។