AMS Economy«ហាងបាយស្លឹកចេក» អាជីវកម្មផ្គត់ផ្គង់អាហារតាម Mobile App កំពុងទាក់ទាញចំណាប់អារម្មណ៍
ភ្នំពេញ ៖ ស្ថិតនៅក្នុងសម័យកាលនៃវិបត្តិជំងឺឆ្លងកូវីដ19 ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍នេះ រាល់ការធ្វើអាជីវកម្មទិញលក់ភាគច្រើនត្រូវបានអនុវត្តតាមបច្ចេកវិទ្យា ឬបណ្តាញOnline។ នៅក្នុងចំណោមអាជីវកម្មទាំងអស់នោះ ហាងបាយស្លឹកចេក ក៏កំពុងក្លាយជាអាជីវកម្មផ្គត់ផ្គង់អាហារដ៏មានប្រជាប្រិយភាពផងដែរ។
ហាងបាយស្លឹកចេក ជាឈ្មោះអាហារដ្ឋានដែលផ្គត់ផ្គង់អាហារពេល (អាហារពេលព្រឹក និងពេលថ្ងៃត្រង់) ដោយការបញ្ជាទិញតាមរយៈបច្ចេកវិទ្យា Online មានការដឹកជញ្ជូនដល់ទីកន្លែងអតិថិជនយ៉ាងទាន់ចិត្ត និងកំពុងមានប្រជាប្រិយភាព ដោយការប្រើប្រាស់ស្លឹកចេកជាសម្ភារៈទ្រាប់ វេចខ្ចប់ រួមជាមួយនឹងប្រអប់ក្រដាស់ដែលគិតគូរទៅលើអនាម័យ និងបរិស្ថានជាចម្បង។
អ្នកស្រី លាន ចន្ទលាមី ជាម្ចាស់ហាង «បាយស្លឹកចេក» បានប្រាប់ឱ្យដឹងថា គាត់បានបើកមុខរបររកស៊ីមួយនេះជិត3ឆ្នាំហើយ ដោយដំបូងឡើយអ្នកស្រីវេចខ្ចប់បាយដាក់ក្នុងប្រអប់ស្នោធម្មតា ប៉ុន្តែមានទ្រាប់ស្លឹកចេកនៅពីក្រោម ហើយក្រោយមកបានប្ដូរមកប្រើប្រអប់ក្រដាស និងច្រកក្នុងថង់បរិស្ថានដែលងាយរលាយជំនួសវិញ។
អ្នកស្រីថា ចំពោះប្រអប់ក្រដាស់ និងថង់បរិស្ថានដែលត្រូវបានប្រើប្រាស់នៅក្នុងការវេចខ្ចប់ចំណីអាហាររបស់ «ហាងបាយស្លឹកចេក» គឺងាយរលាយជាងប្លាស្ទីកទូទៅ ដែលជាផ្នែកមួយជួយដល់បរិស្ថាន ទាស់ត្រង់ថាការចំណាយទៅលើថ្លៃដើមនៃសម្ភារៈទាំងនេះមានកម្រិតខ្ពស់បន្តិច។ យ៉ាងណាក៏ដោយ បើទោះជាវាមានតម្លៃថ្លៃជាងប្រអប់ស្នោ និងថង់ប្លាស្ទិចធម្មតា ក៏អ្នកស្រីនៅតែរីករាយក្នុងការចំណាយ ព្រោះអ្នកស្រីបានផ្តោតសំខាន់ទៅលើសុខភាពរបស់អតិថិជន ហើយក៏ជាការបង្ហាញពីទឹកចិត្តស្រឡាញ់បរិស្ថានផងដែរ។
ហាងបាយស្លឹកចេក មានលក់ជាប្រភេទអាហារពេលព្រឹក និងថ្ងៃត្រង់ចាប់ពីម៉ោង 8ព្រឹកដល់ម៉ោង 2រសៀល ដែលមានដូចជា បាយសាច់គោងៀត បាយពងទាចៀនត្រីប្រម៉ា បាយឆ្អឹងជំនីជ្រូក និងបាយត្រីឆ្ពឹនចៀន ដែលអតិថិជនអាចធ្វើការកម្ម៉ង់ទិញតាម App ផ្សេងៗបានងាយស្រួល។ ក្រៅពីបាយ និងមុខម្ហូប៤មុខខាងលើ «ហាងបាយស្លឹកចេក» ក៏មានលក់ជាប្រភេទម្ហូបមិនទាន់ចម្អិនដែលមានលាយផ្សំគ្រឿងរួចជាស្រេចសម្រាប់អតិថិជនដែលមានភាពមមាញឹកនឹងការងារ ឬអាជីវកម្មផ្សេងៗ ដោយគ្រាន់តែទិញយកទៅផ្ទះ ហើយបើកភ្លើងចម្អិនតែបន្តិចក៏អាចទទួលទានរួមជាមួយគ្រួសារបានភ្លាមៗ។ ដោយឡែកសម្រាប់អតិថិជនដែលតែងគាំទ្រហាងមួយនេះភាគច្រើនជាអ្នកបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជន អង្គការ រួមទាំងអ្នកបម្រើការងារនៅក្នុងក្របខណ្ឌរដ្ឋផងដែរ ហើយចំណុចពិសេសដែលអាចទាក់ចិត្តអតិថិជនបាន គឺរសជាតិ អនាម័យ សោភ័ណភាពនៃការវេចខ្ចប់ និងការបង្ហាញពីក្ដីស្រឡាញ់បរិស្ថាន។
អ្នកស្រី លាន ចន្ទលាមី បានមានប្រសាសន៍ថា ៖ «ភ្ញៀវភាគច្រើនរបស់យើងគឺគាត់ជាអ្នកស្រឡាញ់បរិស្ថាន ព្រោះយើងខ្ចប់ប្រអប់ក្រដាស ហើយថង់ដែលយើងប្រើជាប្រភេទថង់ងាយរលាយជាងថង់ធម្មតា និយាយឱ្យចំទៅគឺយើងកាត់បន្ថយប្លាស្ទិចតាមដែលអាចធ្វើទៅបាន ហើយនៅថ្ងៃខាងមុខនេះ ខ្ញុំនឹងឈប់ប្រើស្លាបព្រាជ័រ ប្ដូរមកប្រើស្លាបព្រាដែលច្នៃពីស្រទបស្លាវិញម្ដង។ មួយវិញទៀត ចំពោះការដាំបាយរបស់យើង គឺប្រើអង្ករដំណើបខ្មៅលាយជាមួយអង្ករធម្មតា ដែលធ្វើឱ្យមានពណ៌ និងរសជាតិពិសេសប្លែកពីគេ»។ អ្នកស្រីបញ្ជាក់ផងដែរថា ៖«យើងមិនចម្អិនទុកទេ ទាល់តែអ្នកដឹកមកដល់ទើបយើងរៀបចំខ្ចប់ ដោយសារយើងចម្អិនប្រើពេលលឿន ហើយយើងប្រើប្រអប់ក្រដាស ចឹងវាឆាប់ទន់គឺយើងមិនចង់ឱ្យភ្ញៀវញ៉ាំម្ហូប-បាយត្រជាក់នោះទេ»។
អ្នកស្រីបានបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា កាលពីមិនទាន់កើតមានព្រឹត្តិការណ៍ ២០កុម្ភៈ នៃការរាតត្បាតជំងឺឆ្លងក្នុងសហគមន៍ ចំនួននៃការលក់ចេញអាចមានពីចន្លោះពី 150-160ប្រអប់ក្នុងមួយថ្ងៃ តែបច្ចប្បន្ននេះលក់បានប្រមាណ 50-70 ប្រអប់ប៉ុណ្ណោះ មានការធ្លាក់ចុះជាងពាក់កណ្តាល។ ពាក់ព័ន្ធទៅនឹងតម្លៃរបស់បាយស្លឹកចេកវិញ ជាធម្មតាបាយ1ប្រអប់មានតម្លៃ 3.5ដុល្លារ ប៉ុន្តែសម្រាប់ការបញ្ជាទិញតាម App មានការបញ្ចុះតម្លៃរហូតដល់30ភាគរយ ដែលទូទាត់ជាប្រាក់រៀលនៅសល់ត្រឹមប្រមាណ1ម៉ឺនរៀលប៉ុណ្ណោះសម្រាប់បាយម្ហូប1ប្រអប់។
ជាមួយនឹងការរៀបរាប់ពីអាជីវកម្មផ្គត់ផ្គង់អាហារតាមប្រព័ន្ធអេឡិចត្រូនិក (Mobile App)ខាងលើ អ្នកស្រី ចន្ទលាមី បានបញ្ជាក់ថា អាជីវកម្មមួយនេះបានចាប់ផ្តើមលើកដំបូងជាមួយដើមទុនប្រមាណ 2500ដុល្លារតែប៉ុណ្ណោះ ដោយគ្រានោះអ្នកស្រីបានបានទិញរទេះ រួមជាមួយនឹងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ប៉ុន្តែជាអកុសល អាជីវកម្មមួយនេះត្រូវបានផ្អាកវិញមួយរយៈពេល។ មិនយូរប៉ុន្មានអ្នកស្រីក៏បានសម្រេចចិត្តចាប់ផ្តើមជាលើកទីពីរជាមួយនឹងការផ្លាស់ប្ដូរយុទ្ធសាស្ត្រលក់តាម Online និងការកម៉្មង់ទិញតាមរយៈ Mobile App ដឹកជញ្ជូនដល់ទីកន្លែង ហើយក៏ទទួលបានភាពរីកចម្រើនរហូតមកដល់សព្វថ្ងៃ។
អ្វីដែលជាភាពប្រឈម និងផលលំបាកក្នុងកិច្ចដំណើរការអាជីវកម្មចំណីអាហារក្នុងសម័យបច្ចេកវិទ្យាមួយនេះ គឺភាពគ្មានជំនាញលើការគ្រប់គ្រងបុគ្គលិក មិនមានចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ជាពិសេសបច្ចេកទេស App ប៉ុន្តែក្នុងមួយរយៈពេលចុងក្រោយនេះ អ្នកស្រីបានយល់ដឹងកាន់តែច្រើនជាងមុន ជាពិសេសផែនការយុទ្ធសាស្ត្រក្នុងការធ្វើអាជីវកម្មបែបសម័យOnline ដែលកំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន។ នៅក្នុងឱកាសនេះ អ្នកស្រីក៏បានថ្លែងអំណរគុណចំពោះបណ្តាអតិថិជនដែលទាំងតែងផ្តល់ការគាំទ្រមកលើសេវាផ្គត់ផ្គង់អាហាររបស់ហាងបាយស្លឹកចេក ហើយនៅថ្ងៃខាងមុខនេះ អ្នកស្រីនឹងពង្រីកអាជីវកម្មនេះនៅលើទីផ្សារឱ្យកាន់តែធំទូលាយដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនបន្ថែមទៀត៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
[ads-global layout_id=6 position_id=2 ads_size=2]
កម្មវិធីពិសេសរបស់ AMS ECONOMY

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...

ក្រសួងរៀបចំដែនដី សម្រេចចុះបញ្ជីចេញប្លង់រឹងលើដីជូនពលរដ្ឋ៣ គ្រួសារនៅភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់និងអាស្រ័យផងជិត៥០ឆ្នាំ....
កម្មវិធីពិសេសរបស់ AMS ECONOMY

























































