AMS Economyដំណើរ១០ឆ្នាំនៃកំណើតធនាគារអភិវឌ្ឍន៍អាស៊ី(ADB)
ធនាគារអភិវឌ្ឍន៍អាស៊ីជាធនាគារដ៏ធំមួយប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជួយសមាជិក និងដៃគូរបស់ខ្លួនតាមរយៈការផ្តល់ឥណទានហិរញ្ញប្បទាន(ប្រាក់កម្ចី) ជំនួយបច្ចេកទេស ជំនួយឥតសំណង និងការវិនិយោគមូលធនដើម្បីជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ នៅថ្ងៃនេះយើងនឹងស្វែងយល់ថា ធនាគារតំបន់មួយនេះមានប្រវត្តិនៃការបង្កើតឡើងយ៉ាងដូចម្តេច។

បើនិយាយពីការផ្តើមគំនិតបង្កើតធនាគារនេះ វាមានភាពស្រពេចស្រពិលថាតើនរណាជាម្ចាស់គំនិតផ្តួចផ្តើមនៃការបង្កើតធនាគារមួយនេះ។ នៅដើមឆ្នាំ១៩៥៦ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុនឈ្មោះ Hisato Ichimada បានស្នើឱ្យបង្កើតទីភ្នាក់ងារហិរញ្ញវត្ថុថ្មីមួយសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ មួយឆ្នាំក្រោយមក គំនិតនេះត្រូវបានគាំទ្រដោយសេចក្តីប្រកាសមួយរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Nobusuke Kishi ស្តីពីការគម្រោងបង្កើតមូលនិធិពាណិជ្ជកម្មអាស៊ី ដើម្បីផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាប និងរយៈពេលវែងដល់ប្រទេសកំពុងអភិវឌ្ឍន៍នៅទ្វីបអាស៊ី។ ប៉ុន្តែដោយខ្វះការគាំទ្រទូលំទូលាយពីអន្តរជាតិ គំនិតនេះមិនបានលេចចេញជារូបរាងនោះទេ។

ក្រៅពីប្រទេសជប៉ុន នាយករដ្ឋមន្រ្តីស្រីលង្កាលោក Solomon Bandaranaike បានលើកឡើងពីលទ្ធភាពនៃការបង្កើតធនាគារអភិវឌ្ឍន៍ក្នុងតំបន់ក្នុងឆ្នាំ១៩៥៩ ប៉ុន្តែគាត់ត្រូវបានគេលបធ្វើឃាត ដែលធ្វើឲ្យគម្រោងនេះរសាត់បាត់ទៅវិញ។ នៅឆ្នាំ១៩៦២ សំណូមពរមួយត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរដោយធនាគារិកស្រីលង្កាម្នាក់ឈ្មោះ C. Loganathan ដែលគាត់ត្រូវបានគេអញ្ជើញឱ្យដាក់លិខិតនៅក្នុងវេទិការធនាគារអាស៊ីនៅឆ្នាំ១៩៦២ ហើយជាអ្នកដែលបានជ្រើសរើសប្រធានបទ “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់នៅអាស៊ី៖ ក្នុងការបង្កើតធនាគារអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនៃគណៈកម្មការសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិក្នុងតំបន់អាស៊ី និងចុងបូព៌ា (ECAFE)” ។ ជាអកុសល លិខិតនេះមិនត្រូវបានគេដាក់បញ្ជូននោះទេ ព្រោះវេទិការធនាគារអាស៊ីនោះត្រូវបានលុបចោលដោយសារតែមានការផ្ទុះអាវុធប្រយុទ្ធគ្នារវាងឥណ្ឌានិងប៉ាគីស្ថាន។ ក្នុងពេលដំណាលគ្នានោះ អ្នកកាសែតសេដ្ឋកិច្ចជប៉ុនលោក Kaoru Ohashi ដែលដឹកនាំវិទ្យាស្ថានស្រាវជ្រាវឯកជននៅទីក្រុងតូក្យូបានប្រមូលមិត្តភក្តិមួយក្រុមដើម្បីពិភាក្សាអំពីគំនិតក្នុងការបង្កើតធនាគារអភិវឌ្ឍន៍អាស៊ីនេះ។ ពួកគាត់បានចាប់ផ្តើមប្រជុំជារៀងរាល់ខែចាប់ពីខែតុលា ឆ្នាំ១៩៦២ តរៀងមក។ លោក Takeshi Watanabe អតីតនាយកប្រតិបត្តិប្រចាំប្រទេសជប៉ុននៃធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ បានចូលរួមជាមួយក្រុមនេះនៅខែកុម្ភៈ ឆ្នាំ១៩៦៣ ដែលមានសមាសភាពជាមន្រ្តីក្រសួងហិរញ្ញវត្ថុ និងធនាគារិកជប៉ុន។ នៅខែសីហាឆ្នាំ១៩៦៣ ក្រុមនេះបានព្រាងឯកសារសង្ខេបមួយដែលមានចំណងជើងថា“ ផែនការឯកជនសម្រាប់ការបង្កើតធនាគារអភិវឌ្ឍន៍អាស៊ី” ដែលក្នុងនោះពួកគាត់បានលើកឡើងថាធនាគារពិភពលោកត្រូវការធនាគារអភិវឌ្ឍន៍ក្នុងតំបន់មួយដែលមានទឹកប្រាក់១ប៊ីលានដុល្លារ សម្រាប់បំពេញសកម្មភាពបន្ថែមក្នុងទ្វីបអាស៊ី ហើយពួកគាត់សម្រេចថា សហរដ្ឋអាមេរិកគួរតែចូលរួមក្នុងធនាគារនេះដើម្បីកុំឲ្យធនាគារនេះស្ថិតនៅក្រោមឥទ្ធិពលជប៉ុនខ្លាំងពេក។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិកនៅពេលនោះមិនមានជំនឿចិត្តពេញលេញក្នុងការចូលរួមនោះទេ។

នៅខែកក្កដា ឆ្នាំ១៩៦៣ ធនាគារិកជនជាតិថៃវ័យក្មេងម្នាក់ឈ្មោះ Paul Sithi-Amnuai បានពន្យល់លម្អិតនៅក្នុងលិខិតសម្រាប់ ECAFE ដែលមានចំណងជើងថា “ករណីធនាគារក្នុងតំបន់សម្រាប់តំបន់ ECAFE – ដោយមានសេចក្តីយោងពិសេសក្នុងការអភិវឌ្ឍពាណិជ្ជកម្មក្នុងតំបន់”។ នៅខែកញ្ញា ឆ្នាំ១៩៦៣ ECAFE បានកោះប្រជុំក្រុមអ្នកជំនាញលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់។ នៅខែធ្នូ ឆ្នាំ១៩៦៣ ក្នុងសន្និសីទរដ្ឋមន្ត្រីលើកទី១ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីដែលរៀបចំឡើងដោយ ECAFE នៅទីក្រុងម៉ានីល ដំណោះស្រាយមួយត្រូវបានអនុម័តយល់ព្រមលើសំណើបង្កើតធនាគារអភិវឌ្ឍន៍តំបន់អាស៊ី។ នៅខែតុលាឆ្នាំ១៩៦៤ ECAFE បានប្រមូលផ្តុំក្រុមអ្នកជំនាញដើម្បីចាប់ផ្តើមកិច្ចការនៃការធ្វើឲ្យគំនិតនេះលេចចេញជារូបរាង។ លោក Takeshi Watanabe ត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងក្រុមអ្នកជំនាញនេះ ហើយក្រោយមកគាត់បានក្លាយជាប្រធានទី១របស់ធនាគារអភិវឌ្ឍន៍អាស៊ី ។
នៅខែមីនា ឆ្នាំ១៩៦៥ ECAFE បានបង្កើតគណៈកម្មាធិការពិគ្រោះយោបល់ដើម្បីរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងបង្កើតធនាគារអភិវឌ្ឍន៍តំបន់ដែលត្រូវបានអនុម័តនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តី ECAFE លើកទី២ ដែលបានធ្វើឡើងនៅខែវិច្ឆិកាឆ្នាំ១៩៦៥ នៅទីក្រុងម៉ានីល។ នៅក្នុងកិច្ចប្រជុំនេះដែរ សមាជិកបានសម្រេចយកទីក្រុងម៉ានីលជាទីស្នាក់ការកណ្តាលនៃធនាគារក្នុងតំបន់នេះ។ នៅក្នុងកិច្ចប្រជុំនោះរដ្ឋាភិបាលចំនួន២២ បានចុះហត្ថលេខាលើមាត្រានៃកិច្ចព្រមព្រៀងបង្កើតធនាគារអភិវឌ្ឍន៍អាស៊ី ដែលនៅតែបើកចំហរហូតដល់ចុងខែមករាឆ្នាំ១៩៦៦។ ប្រទេសចំនួន ៩ ផ្សេងទៀតក្រោយមកបានចុះហត្ថលេខានៅទីក្រុងបាងកក។ កិច្ចព្រមព្រៀងនេះបានចូលជាធរមាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៦៦ ជាមួយនឹងការផ្តល់សច្ចាប័ន ឬការទទួលយកហត្ថលេខីចំនួន១៥ ដែលបានត្រួសត្រាយផ្លូវសម្រាប់ការបង្កើតធនាគារអភិវឌ្ឍន៍អាស៊ី។
គូសបញ្ជាក់ថា សព្វថ្ងៃនេះ ធនាគារអភិវឌ្ឍន៍អាស៊ីមានប្រទេសជាសមាជិកចំនួន៦៨ ដែលក្នុងនោះមាន៤៩ប្រទេសស្ថិតក្នុងអាស៊ីប៉ាស៊ីហ្វិក។ កាលពីឆ្នាំ២០២០កន្លងទៅ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ឥណទានសម្បទានមានចំនួន ២៦,៩ប៊ីលានដុល្លារ (១៤៩គម្រោង) រួមជាមួយជំនួយបច្ចេកទេសចំនួន ២៩៣,៥៦ ប៊ីលានដុល្លារ (២៧៥គម្រោង) និងគម្រោងដែលផ្តល់ហិរញ្ញប្បទាន ដោយហិរញ្ញប្បទានឥតសំណងចំនួន ១,០៨ប៊ីលានដុល្លារ (៦២គម្រោង)។ បើនិយាយចំពោះតែប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៦៦ មក ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តការផ្តល់ឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស សរុបចំនួន ៤,៥ ប៊ីលានដុល្លារដល់ប្រទេសកម្ពុជា៕ប្រភព៖ ADB
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































