AMS Economyកម្ពុជានៅតែគោលដៅវិនិយោគអចលនទ្រព្យឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
កម្ពុជា បើធៀបទៅនឹងបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺនៅតែមានឱកាសក្នុងការទទួលបានការទុនវិនិយោគខ្ពស់ពីសំណាក់ក្រុមហ៊ុនបរទេស ជាពិសេសប្រទេសចិន។ នេះបើតាមការថ្លែងរបស់លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
លោក លឹម សុជាតិ បានលើកឡើងថា មិនថាចចំពោះពេលនេះ ឬបន្តទៅ5-10ឆ្នាំទៅមុខទៀតក៏ដោយ កម្ពុជានៅតែជាគោលដៅវិនិយោគក្នុងវិស័យអចលនទ្រព្យពីបណ្តាក្រុមហ៊ុនអន្តរជាតិធំៗ ជាពិសេសក្រុមហ៊ុនចិន ដោយសារតែកម្ពុជាបានផ្តល់នូវឱកាសចំណេញខ្ពស់ពីការវិនិយោគ និងជាប្រទេសដែលមានភាពអំណោយផលលើកត្តាភូមិសាស្ត្រ។
លោកបញ្ជាក់ថា ៖
“សព្វថ្ងៃយើងឃើញមានជនជាតិចិនច្រើនដែលចូលមកវិនិយោគនៅស្រុកយើង មូលហេតុគឺដោយសារតែកម្ពុជាជាប្រទេសដែលមានលក្ខខណ្ឌអនុគ្រោះច្រើនដល់វិនិយោគិនដែលជាជនបរទេស បូករួមផងដែរជាមួយនឹងតម្លៃអចលនទ្រព្យរបស់យើងដែលនៅមានតម្លៃទាបនៅឡើយ“
លោកបានបញ្ជាក់បន្ថែមថា ៖
“លក្ខខណ្ឌអនុគ្រោះជាច្រើនដែលកម្ពុជាមាន ប៉ុន្តែប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មិនមាននោះគឺ ការអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិកាន់កាប់កម្មសិទ្ធិឯកជនដូចជា ផ្ទះ និងខុនដូជាដើម ហើយយើងថែមទាំងមានច្បាប់អនុញ្ញាតឲ្យជនបរទេសដែលជាវិនិយោគិនអាចប្ដូរសញ្ជាតិមកជាសញ្ជាតិខ្មែរបានទៀតផង។ ហេតុនេះយើងអាចធានាបានថា ឲ្យតែស្ថានភាពល្អប្រសើរឡើងវិញដឹងតែអាចទាក់ទាញភ្ញៀវបរទេសចូលមកបាន ជាពិសេសគឺចិនតែម្ដង“
យ៉ាងណាក៏ដោយ បើទោះជានៅកម្ពុជាមានជនជាតិចិនមកវិនិយោគទៅលើគម្រោងធំៗជាច្រើនដូចពេលបច្ចុប្បន្ននេះក៏ដោយ ប៉ុន្តែកម្ពុជានៅមិនទាន់មានឈ្មោះស្ថិតនៅលើតារាងបញ្ជាទិញធំៗរបស់ចិននៅឡើយ ដោយប្រទេសដែលមាន ឈ្មោះនៅលើតារាងបញ្ជាទិញធំៗទាំងនោះរួមមាន ប្រទេសថៃ សិង្ហបុរិ និងម៉ាឡេស៊ី។
គួរបញ្ជាក់ថា ក្នុងចំណោមបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ចិនគឺជាកម្លាំងបញ្ជាទិញដ៏ធំមួយ ដោយសារតែចំនួន78ភាគរយ នៃប្រជាជនចិនគឺមានអាយុនៅចន្លោះពី 30-49ឆ្នាំ ដែលជាវ័យមួយពោរពេញទៅដោយការស្រេកឃ្លានទៅនឹងការវិនិយោគ ក៏ដូចជាស្រេកឃ្លានក្នុងការរកប្រាក់ចំណេញ។ លើសពីនេះចំនួនប្រមាណ 67ភាគរយនៃប្រជាជនចិនគឺស្ថិតក្នុងជីវភាពមធ្យម បើទោះចិនមានបញ្ហាទាក់ទងនឹងពាណិជ្ជកម្មជាមួយអាមេរិក ក៏ប៉ុន្តែគេនៅតែសង្កេតឃើញថា សេដ្ឋកិច្ចរួមរបស់ចិនក៏មិនបានធ្លាក់ប៉ុន្មានដែរ។
លោក លឹម សុជាតិ បានបង្ហាញក្ដីរំពឹងថា យ៉ាងយូរនៅត្រឹមឆ្នាំ2022 វិស័យអចលនទ្រព្យកម្ពុជា នឹងងើបឡើងវិញយ៉ាងរហ័សដោយសារតែក្របខ័ណ្ឌនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 កាន់តែមានភាពធំទូលាយ ហើយការរឹតបន្តឹងការធ្វើដំណើរក៏ចាប់ផ្ដើមធូរស្បើយផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...

ក្រសួងរៀបចំដែនដី សម្រេចចុះបញ្ជីចេញប្លង់រឹងលើដីជូនពលរដ្ឋ៣ គ្រួសារនៅភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់និងអាស្រ័យផងជិត៥០ឆ្នាំ....
កម្មវិធីពិសេសរបស់ AMS ECONOMY





























































