AMS Economyការបណ្តុះផ្សិតតាមបច្ចេកទេសទំនើបអាចទទួលបានទិន្នផលខ្ពស់ តម្លៃថ្លៃ និងមានទីផ្សារទូលាយ
តាមការដកស្រង់បទពិសោធន៍ និងកត់សម្គាល់របស់អ្នកជំនាញផ្នែកបណ្តុះផ្សិតបានបង្ហាញថា ការបណ្តុះផ្សិតដោយប្រើបច្ចេកទេសបែបទំនើប ពិតជាអាចទទួលបានទិន្នផលខ្ពស់ លក់បានតម្លៃថ្លៃ និងចំណាយពេលតិចជាងការបណ្តុះផ្សិតតាមបែបប្រពៃណីបុរាណ។
ដូចដែលមនុស្សភាគច្រើនបានដឹងរួចមកហើយថា ផ្សិតជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានសារធាតុអាហាររូបត្ថម្ភខ្ពស់ ផ្ទុកទៅដោយសារធាតុរ៉ែសំខាន់ៗដែលអាចផ្ដល់គុណប្រយោជន៍យ៉ាងច្រើនដល់មនុស្ស។ កន្លងមកសម្រាប់ការបណ្តុះផ្សិតនៅកម្ពុជាកសិករភាគច្រើនតែងធ្វើឡើងទៅតាមបទពិសោធន៍ និងចំណេះដឹងដែលដឹងតពីអ្នកជំនាន់មុនៗ ឬអាចនិយាយបានថា ជាការធ្វើឡើងតាមបែបប្រពៃណីដែលពឹងផ្អែកទៅលើធម្មជាតិជាសំខាន់។ ប៉ុន្តែបច្ចុប្បន្ននេះ ការបណ្តុះផ្សិតត្រូវបានគេធ្វើឡើងតាមបច្ចេកទេសថ្មីបែបទំនើបជាមួយនឹងការទទួលបានលទ្ធផលគួរជាទីពេញចិត្ត។

លោក រឿប ស៊ីរៀម អ្នកជំនាញផ្នែកបណ្តុះផ្សិតគ្រប់ប្រភេទដោយប្រើបច្ចេកទេសថ្មីបែបទំនើបប្រចាំសហគ្រាសបណ្តុះផ្សិតក្រុងប៉ោយប៉ែត បានប្រាប់ AMS ឲ្យដឹងថា បច្ចុប្បន្ននេះ ការបណ្តុះផ្សិតតាមបែបប្រពៃណីនៅតាមបណ្តាប្រទេសជិតខាងហាក់មិនត្រូវបានយកមកអនុវត្តទៀតនោះឡើយ ពោលគឺកសិកររបស់គេបានសិក្សា ស្វែងយល់ពីចំណេះដឹងថ្មីៗ ហើយចាប់អនុវត្តតាមបច្ចេកវិទ្យាបែបទំនើបជាមួយនឹងការទទួលបានលទ្ធផលគួរជាទីពេញចិត្ត។
« ខ្ញុំមើលឃើញពីបច្ចេកទេសក្នុងការបណ្ដុះផ្សិតបែបប្រពៃណី និងបុរាណដោយការរៀបអូស កំណាត់ឈើពុក គឺពុំសូវមានប្រសិទ្ធភាព ហើយក៏ពុំទាន់មានស្តង់ដានៅឡើយ ដូច្នេះខ្ញុំក៏បានពាំនាំនូវបច្ចេកទេស និងបទពិសោធន៍ពីប្រទេសថៃ អ៊ីស្រាអែល ឥណ្ឌូនេស៊ី ជាដើមមកបញ្ចូលគ្នា ដើម្បីជួយដល់វិស័យកសិកម្ម ពិសេសគឺដំណាំផ្សិត ដែលងាយដាំ និងផ្ដល់ផលខ្ពស់»
លោកបានបញ្ជាក់ថា៖

បច្ចុប្បន្ននេះ លោក រឿប ស៊ីរៀម បានរៀបចំជាពូជផ្សិត ឧបករណ៍បណ្តុះ រួមជាមួយនឹងបច្ចេកទេសខ្លះសម្រាប់ផ្តល់ជូនក្រុមគោលដៅក្នុងការបណ្ដុះផ្សិតប្រកបដោយទិន្នផលខ្ពស់ និងមិនចំណាយច្រើនទៅលើកម្លាំងពលកម្ម។ ក្រុមគោលដៅទាំងនោះ គឺសំដៅលើក្រុមកសិករដែលសហការទទួលទិញសម្ភារ ពូជ និងបច្ចេកទេសពីសហគ្រាសយកទៅរៀបចំដាំ។
ក្រុមគោលដៅរបស់សហគ្រាសសព្វថ្ងៃនេះមានប្រមាណជាង 10កន្លែង ស្ថិតនៅតាមបណ្ដាខេត្តផ្សេងៗគ្នា ដូចជា ខេត្តឧត្ដមានជ័យ បន្ទាយមានជ័យ តាកែវ កំពត កំពង់ស្ពឺ ពោធិសាត់ និងបាត់ដំបងជាដើម ហើយក្រៅពីនេះក៏មានជាង 10ក្រុមផ្សេងទៀតដែលសហគ្រាសបណ្តុះផ្សិតមិនទាន់ទទួលសំណើដោយសារតែបញ្ហានៃវិបត្តិជំងឺកូវីដនៅមិនទាន់អនុញ្ញាតឲ្យមានការជួបជុំគ្នានៅឡើយ ខណៈដែលមានអ្នកទិញពូជ ក៏ដូចជាសម្ភារបណ្តុះផ្សិតសរុបច្រើនជាង៤០ទីតាំង។

អ្នកជំនាញរូបនេះបានបញ្ជាក់ថា ការបណ្តុះផ្សិតគ្រប់ប្រភេទ គឺសុទ្ធតែត្រូវការចាំបាច់នូវចំណេះដឹងផ្នែកបណ្តុះ ពោលគឺមិនមែនចេះតែបណ្តុះតាមបែបធម្មតាៗ ហើយអាចទទួលបានផលនោះទេ។ សម្រាប់តែការបណ្តុះផ្សិតតាមបច្ចកទេសថ្មីនេះ អាចទទួលបានទិន្នផលច្រើន លក់បានថ្លៃ និងចំណេញពេលវេលា មិនចំណាយកម្លាំងពលកម្មច្រើននោះទេ ប៉ុន្តែក៏មានការចំណាយទុនបន្ថែមទៅលើការទិញឧបករណ៍ និងម៉ាស៊ីនពាក់ព័ន្ធនឹងការបណ្តុះផងដែរ។

ឧបករណ៍ដែលលោកនាំចូលមានប្រភពមកពីប្រទេសថៃ ដែលរួមមានម៉ាស៊ីនរែងតម្លៃ, ម៉ាស៊ីនលាយល្បាយ, ម៉ាស៊ីនច្រក ក្រៅពីនេះក៏មានផ្គត់ផ្គង់ឈុតហុយ, កញ្ចប់ផ្សិត និងការរៀបចំឡចំហាយទឹក។ ដោយឡែកសម្រាប់ការបណ្តុះជាមួយនឹងការរៀបចំបច្ចេកទេស និងឧបករណ៍ខាងលើនេះ កសិករអាចបណ្តុះបានគ្រប់ប្រភេទផ្សិតទាំងអស់ មិនថាជាប្រភេទផ្សិតអំបោះស អំបោះខ្មៅ ផ្សិតលិញជឺ ផ្សិតចំបើង ផ្សិតម្ជុល ឬផ្សិតភ្លៅមាន់នោះទេ។
«ក្នុងមួយថង់យើងចំណាយប្រមាណ ១ ០០០រៀល តែបានផលចំណេញមកវិញប្រមាណ ២ ០០០ – ៣ ០០០រៀលក្នុង១កញ្ចប់ ហើយផ្សិតនេះទៀតសោតក៏អាចផ្ដល់ផលរយៈពេលប្រមាណ ៤-៥ ដង ឬអាចដុះរហូតដល់វាស៊ីអាចម៍រណានៅក្នុងកញ្ចប់អស់ក៏មាន»
ទាក់ទងទៅនឹងទិន្នផលដែលទទួលបានវិញ លោក ស៊ីរៀម បានរៀបរាប់ថា ៖
ជាមួយនឹងការប្រាប់ពីរបៀបនៃការបណ្តុះផ្សិតតាមបែបបច្ចេកទេសថ្មីខាងលើនេះ លោក រឿប ស៊ីរៀម បានប្រាប់ឲ្យដឹងថា លោកបានចាប់ផ្តើមចាប់យកអាជីពជាអ្នកបណ្តុះផ្សិតនេះតាំងពី២០១២ ដោយផ្ដើមពីដើមទុនប្រមាណ ៥០០ដុល្លារក្នុងការទិញពូជ និងសហការជាមួយដៃគូនៅប្រទេសថៃយកពូជមកសាកល្បង។ ក្រោយមក បន្ទាប់ពីទទួលបានបទពិសោធន៍ មានកេរិ៍្តឈ្មោះល្បីបន្តិច លោកក៏បានធ្វើការផ្សព្វផ្សាយជាបណ្ដើរៗ រហូតដល់ឆ្នាំ២០១៨ ទើបមានអ្នកស្គាល់ច្រើន។
ទន្ទឹមនឹងនោះ ម្ចាស់សហគ្រាសនៅក្រុងប៉ោយប៉ែតរូបនេះក៏បានបង្ហាញពីផលលំបាករបស់កសិករដែលមានបំណងបណ្តុះផ្សិតបែបបច្ចេកទេសនេះថា ៖
«អ្វីដែលជាបញ្ហារបស់កសិករគឺកង្វះខាតដើមទុនក្នុងការផលិត ដោយសារភាគច្រើនកម្រិតជីវភាពរបស់បងប្អូនកសិករយើងគាត់ពុំទាន់អាចរ៉ាប់រងបាននៅឡើយ ជាពិសេសកសិករដែលធ្លាប់តែអនុវត្តបែបបុរាណ។ មិនមែនពួកគាត់មិនចង់ផ្លាស់ប្ដូរនោះទេ ប៉ុន្តែពួកគាត់នៅមិនទាន់អាចមានលទ្ធភាព ព្រោះការចាប់អនុវត្តការបណ្តុះផ្សិតតាមបច្ចេកទេសនេះ គឺចាំបាច់ត្រូវចំណាយទុនដំបូងច្រើនបន្តិច»
យ៉ាងណាក៏ដោយ ចំពោះចក្ខុវិស័យទៅថ្ងៃខាងមុខ លោក ស៊ីរៀម បានបញ្ជាក់ថា មិនមែនមានតែប្រភេទដំណាំផ្សិតនោះទេ ប៉ុន្តែលោកចង់បង្កើតឱ្យដំណាំខ្មែរគ្រប់ប្រភេទមានបទដ្ឋានស្តង់ដាត្រឹមត្រូវ អាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានពេញលេញ ហើយអាចនាំចេញទៅក្រៅប្រទេសបាន។ ជាមួយគ្នានេះ លោកក៏បានជំរុញ និងលើកទឹកចិត្តបងប្អូនប្រជាកសិករខ្មែរទាំងអស់គួរបង្កើនលទ្ធភាពក្នុងការផលិតឲ្យបានច្រើន និងប្រកដោយគុណភាព ដែលអាចប្រកួតប្រជែងទីផ្សាររួមបាន និងអាចទទួលបានតម្លៃខ្ពស់ដែលអាចជួយទ្រទ្រង់កម្រិតជីវភាពបានល្អប្រសើរជាងពេលបច្ចុប្បន្ននេះ។
គួរគូសបញ្ចាក់ដែរថា ផ្សិតដែលត្រូវបានបណ្ដុះតាមបែបប្រពៃណី អាចដុះបាន ៥-៦ ខាំ ក្នុង១ថង់ មានរយៈពេល ៣-៤ខែ ឯផ្សិតបណ្តុះតាមបែបទំនើបអាចបានទទួលបានទិន្នផលចាប់ពី ៨-៩ខាំ ក្នុង១ថង់ ហើយអាចទទួលបានផលច្រើនខែ។ ដោយឡែកចំពោះតម្លៃនៅលើទីផ្សារវិញ ផ្សិតដែលត្រូវបានបណ្ដុះតាមបែបទំនើបអាចលក់បានថ្លៃជាងផ្សិតបណ្តុះតាមបែបប្រពៃណីក្នុងចន្លោះចាប់ពី ១ ០០០ – ២ ០០០ រៀលក្នុង១គីឡូក្រាម ដោយសារវានៅខ្ចី មានរូបរាងស្អាតល្អ។ ផ្សិតអំបោះស ត្រូវបានគេលក់បោះដុំក្នុងតម្លៃ ៥ ០០០-៧ ០០០រៀលក្នុង១គីឡូក្រាម, ផ្សិតអំបោះខ្មៅ តម្លៃ ៧ ០០០-៨ ០០០រៀលក្នុង១គីឡូក្រាម, ផ្សិតចំបើង តម្លៃ ១២ ០០០-១៥ ០០០ ក្នុង១គីឡូក្រាម, ផ្សិតត្រចៀកកណ្ដុរ តម្លៃ ២០ ០០០រៀល ក្នុង១គីឡូក្រាម, ផ្សិតផ្លូវមាន់ តម្លៃ ១៥ ០០០ -២០ ០០០រៀលក្នុង១គីឡូក្រាម៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...

ក្រសួងរៀបចំដែនដី សម្រេចចុះបញ្ជីចេញប្លង់រឹងលើដីជូនពលរដ្ឋ៣ គ្រួសារនៅភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់និងអាស្រ័យផងជិត៥០ឆ្នាំ....
កម្មវិធីពិសេសរបស់ AMS ECONOMY





























































