AMS Economyប្រធាន CVEA ប្រាប់ពីចំណុចសំខាន់ចំនួន 4 លើការវិនិយោគអចលនទ្រព្យ
ទោះជាស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមនឹងបញ្ហានៃវិបត្តិជំងឺកូវីដយ៉ាណាក៏ដោយ ប៉ុន្តែសម្រាប់ទីផ្សារ និងការវិនិយោគក្នុងវិស័យអចលនទ្រព្យកម្ពុជានៅតែមានសកម្មភាព និងអាចទទួលបានផលចំណេញ ដែលខុសប្លែកពីវិស័យដទៃដែលកំពុងជួបឱនភាព។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តមានសកម្មភាពលើការទិញលក់ដដែល បើទោះជាផ្នែកខ្លះទទួលរងនូវផលប៉ះពាល់ក៏ដោយ។

លោកបញ្ជាក់ថា សម្រាប់ការទិញលក់នៅតែមានដដែល ប៉ុន្តែអ្វីដែលសំខាន់គឺតម្លៃមិនមានការធ្លាក់ចុះនោះទេ។ យ៉ាងណាក៏ដោយសម្រាប់អ្នកវិនិយោគដែលមានភាពឆ្លាតវៃនៅតែមានឱកាសស្វែងរកផលចំណេញដដែល។
លោក ច្រឹក សុខនីម បានបន្តថា ភាពជោគជ័យពីការវិនិយោគមិនមែនកើតឡើងជាយថាហេតុនោះទេ ហើយការជោគជ័យ ឬទទួលបានផលចំណេញទាំងនេះវាអាស្រ័យលើកត្តាសំខាន់ៗចំនួន4 ដែលត្រូវបានគេធ្វើការកត់សម្គាល់រួមមានដូចជា ៖
ទី1 ទីតាំងភូមិសាស្ត្រ៖ គឺជាតំបន់ដែលមានរំហូរចរាចរណ៍ល្អព្រមទាំងអាចមានលទ្ធភាពការអភិវឌ្ឈន៏ជាពហុបំណង ដូចជាផ្សារ សាលារៀន រោងចកក្រ សហគ្រាសជាដើម។ ដោយសារតំបន់ទាំងនេះនឹងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទិញ និងអ្នកវិនិយោគ ជាពិសេសងាយស្រួលសម្រាប់ប្រកបអាជីវកម្ម។
ទី2 ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ៖ ទីតាំងដីត្រូវមានហេដ្ឋារចនសម្ព័ន្ធស្រាប់ ដែលងាយស្រួលក្នុងការធ្វើដំណើរក្នុងនោះក៏ត្រូវមើលអំពីប្រព័ន្ធទឹក ភ្លើង លូ ហើយដីត្រូវមានចម្ងាយមួយដែលសមស្របពីកន្លែងមួយចំនួនដូចជា សាលារៀន ផ្សារ និងសេវាសាធារណៈផ្សេងៗ ។ល។
ទី3 ផែនការមេអភិវឌ្ឍន៍របស់រដ្ឋាភិបាល៖ ត្រូវប្រាកដថា តំបន់ដីនឹងមានគម្រោងផែនការមេរបស់រដ្ឋាភិបាល ដូចជាការបង្កើតទីក្រុងរណបថ្មី ការស្ថាបនាផ្លូវជាដើម នេះមានន័យថា ដីនឹងមានតម្រូវការខ្ពស់ ហើយតម្លៃក៏នឹងកើនឡើងលឿនផងដែរ។
ទី4 បញ្ហាផ្លូវច្បាប់៖ មុននឹងសម្រេចចិត្តទិញដីធ្លី លោកអ្នកមិនគួរមើលរំលងផ្នែកច្បាប់នោះទេ។ លោកអ្នកត្រូវបា្រកដថាដីធ្លីនោះមានសុវត្ថិភាពដែលទទួលស្គាល់ពេញលេញត្រឹមត្រូវដោយច្បាប់ ជាពិសេសពីអាជ្ញាធរ និងការទទួលស្គាល់ដោយថ្នាក់ជាតិ (ក្រសួងដែនដី) ទាំងទំហំដី ក្បាលដី ប្លង់ទន់ និងប្លង់រឹង។

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...

ក្រសួងរៀបចំដែនដី សម្រេចចុះបញ្ជីចេញប្លង់រឹងលើដីជូនពលរដ្ឋ៣ គ្រួសារនៅភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់និងអាស្រ័យផងជិត៥០ឆ្នាំ....
កម្មវិធីពិសេសរបស់ AMS ECONOMY



























































