AMS EconomyEat Right Restaurant ផ្គត់ផ្គង់អាហារប្រចាំថ្ងៃនៅបន្តដំណើរការក្នុងរូបរាងថ្មីនៅសម័យកូវីដ-19
ភ្នំពេញ ៖ ស្ថិតនៅក្នុងបរិបទនៃសម័យកូវីដដែលកំពុងទាញទម្លាក់នូវអាជីវកម្មនានាឱ្យជួបហានិភ័យ និងឈានទៅរកភាពក្ស័យធុននោះ តម្រូវឱ្យម្ចាស់អាជីវកម្មផ្លាស់ប្ដូរឥរិយាបទរបស់ខ្លួន ក៏ដូចជាការផ្តល់សេវាកម្មនានាដោយពឹងផ្អែកទៅលើបច្ចេកវិទ្យាជាចម្បងបន្ថែមពីលើសេវាកម្មដែលមានស្រាប់ ដើម្បីអាចទប់លំនឹងអាជីវកម្មបាន។
សម្រាប់តែវិស័យម្ហូបអាហារនៅកម្ពុជាកំពុងតែរីកដុះដាលដូចផ្សិតស្ទើរទូទាំងប្រផ្ទៃប្រទេស ពិសេសអាជីវកម្មខ្នាតតូច និងមធ្យមដែលស្ថិតនៅក្នុងវិស័យ SMEs ក៏ប៉ុន្តែអ្វីដែលជាបញ្ហារាំងស្ទះនៅក្នុងដំណើរការអាជីវកម្មទាំងនេះ គឺការរីករាលនៃជំងឺកូវីដ-19 នាពេលបច្ចុប្បន្ន។
លោក ម៉េង ចំរើន នាយកគ្រប់គ្រងអាហារដ្ឋាន Eat Right ដែលទើបចាប់ដំណើរការបានរយៈពេលជាង1ឆ្នាំ ស្ថិតនៅតំបន់ទួលគោក ទល់មុខសាកលវិទ្យាល័យ Western បានប្រាប់ AMS ថា បច្ចុប្បន្ននេះ ជាដំណោះស្រាយ លោកបានបង្វែរគោលដៅលក់ពីការផ្គត់ផ្គង់នៅក្នុងអាហារដ្ឋាន ទៅជាការវិចខ្ចប់ និងដឹកជញ្ជូនដល់ទីកន្លែងអតិថិជន រួមជាមួយនឹងការធ្វើជាអាហារកញ្ចប់ដាក់លក់នៅតាម Mart ជាដើម ដើម្បីបង្កើនការលក់ និងទប់លំនឹងនៅក្នុងស្ថានភាពប្រឈមនេះ។
លោកថា ៖
“មកដល់ពេលនេះបើយើងមិនមានដំណោះស្រាយទេ យើងអាចនឹងបិទទ្វារ តែក្នុងនាមយើងជាអ្នករកស៊ី យើងត្រូវគិតពីដំណោះស្រាយដើម្បីឱ្យអាជីវកម្មរបស់យើងនៅគង់វង្ស។ អ៊ីចឹងយើងមិនអាចបើកហាងដោយរំពឹងលើភ្ញៀវចូលញ៉ាំបាននោះទេ តែដើម្បីនិរន្តរភាពយើងត្រូវប្ដូរទម្រង់នៃការលក់ ការផលិត និងចែកចាយអាហាររបស់យើង ដោយប្រែពី Eat Right Restaurant ទៅជា Eat Right Factory វិញ។ ការផ្លាស់ប្ដូរនេះមានន័យថា Eat Right នឹងក្លាយទៅជាកន្លែងរៀបចំចម្អិន និងផ្គត់ផ្គង់អាហារប្រភេទកញ្ចប់ សម្រាប់ចែកចាយផ្ទាល់ដោយការដឹកជញ្ជូនដល់អតិថិជន ក៏ដូចជាចែកចាយនៅតាម Martផ្សេងៗ ដោយការវិចខ្ចប់ និងរក្សាទុកបានយូរ”
អាហារដ្ឋាន Eat Right Restaurant ឬ Eat Right Factory ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាដៃគូរក្រុមមនុស្ស 3នាក់ កាលពីឆ្នាំ2019 ដោយមានវត្តមានរបស់លោក ម៉េង ចំរើន ផងដែរ។ លោក ម៉េង ចំរើន បានបញ្ជាក់ថា ពួកគាត់ទាំងអស់គ្នាមិនមែនជាអ្នកជំនាញខាងផ្នែកចំណីអាហារនោះទេ ប៉ុន្តែពួកគាត់សិក្សា និងស្វែងយល់ពីបទពិសោធអ្នកដែលធ្លាប់ឆ្លងកាត់នៅក្នុងអាជីវកម្មមួយនេះ ជាមួយនឹងការបង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងថ្មី និងច្បាស់លាស់មួយ។
ម្ចាស់អាជីវកម្មរូបនេះបានប្រាប់ AMS ទៀតថា មូលហេតុដែលលោកបើកអាជីវកម្មមួយនេះ ដំបូងឡើយលោកគ្រាន់តែចង់បើកលក់អាហារខ្ចប់ដែលអតិថិជនអាចកម្មង់ទៅញ៉ាំតាមផ្ទះ ឬក៏ទទួលធ្វើនៅតាមកម្មវិធីផ្សេងៗប៉ុណ្ណោះ។ ប៉ុន្តែក្រោយមកដោយបានមើលឃើញពីទីតាំងមានសក្ដានុពលស្ថិតនៅទល់មុខសាកលវិទ្យាល័យ Western ដែលអាចទាក់ទាញអតិថិជនជាសិស្ស និងបុគ្គលិកបម្រើការងារនៅស្ថាប័នឯកជននានាដែលនៅក្បែរទីតាំងស្រាប់ ក៏បានសម្រេចពង្រីកបើកជាហាងអាហារផ្ទាល់តែម្ដង និងដំណើរការនៅអំឡុងខែមិថុនា ឆ្នាំ2020។
ការបើកហាងនេះពួកគាត់បានប្រើដើមទុនដែលការចំណាយភាគច្រើនទាក់ទងទៅនឹងការរចនាម៉ូដហាងនៅផ្នែកខាងក្នុង។ ហាងរបស់លោកមានលក់ជាម្ហូបអាហារ 3ពេល អាហារសម្រន់ និងរួមភេសជ្ជៈជាច្រើនមុខផងដែរ។ អាហារគ្រប់ប្រភេទនៅទីនេះ មានតម្លៃសមរម្យ និងយកចិត្តទុកដាក់ខ្ពស់ទៅលើរសជាតិ គុណភាព និងអនាម័យ ដូចដែលពាក្យឃ្លាមួយប្រចាំហាងថា to live is to eat right មានន័យថា ដើម្បីរស់នៅយើងត្រូវញ៉ាំឱ្យបានត្រឹមត្រូវ។
លោកក៏បានប្រាប់ដែរថា ហាងរបស់លោកមានបុគ្គលិកខ្ទង់១០នាក់ ហើយត្រូវចំណាយប្រចាំខែដែលតម្រូវការចាំបាច់។ រយៈចន្លោះខែមករា និងកុម្ភៈនេះការលក់របស់ហាងមួយនេះហាក់មានការកើនឡើងលើសពីការរំពឹងទុកដោយទទួលបានចំណូលពីភ្ញៀវមកហាងផ្ទាល់មានប្រមាណ250-300 ដុល្លារ នៅមានចំណូលពីការវេចខ្ចប់ និងការជួល Office ផ្សេងទៀត។
ចំពោះអ្នកដែលមានបំណងចង់បើកអាជីវកម្មថ្មី លោក ម៉េង ចំរើន បានផ្តល់ជាទស្សនទានថា ក្រៅពីថវិកាដែលជាដើមទុនដំបូង ផែនការអាជីវកម្មច្បាស់លាស់គឺមានភាពចាំចាប់បំផុត និងមិនអាចខ្វះបាន។ បន្ថែមពីនេះ ត្រូវមានក្រុមការងារល្អ មានការគ្រប់គ្រងចរន្តសាច់ប្រាក់នៅក្នុងដំណើរប្រតិបត្តិការប្រចាំថ្ងៃត្រឹមត្រូវ រួមជាមួយនឹងការសិក្សាស្វែងយល់បន្ថែមពីបរិបទទីផ្សារ ភាពខ្លាំងរបស់ដៃគូប្រកួតប្រជែង ហើយនឹងការបណ្តុះបណ្តាលជំនាញបន្ថែមទៅដល់បុគ្គលិកទាំងផ្នែកបដិសណ្ឋារកិច្ច ជំនាញផងដែរ។
ជាចុងក្រោយ លោក ម៉េង ចំរើន ក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលបានគាំទ្រនាពេលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ន និងសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ទាំងអស់គ្នា៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
[ads-global layout_id=6 position_id=2 ads_size=2]
កម្មវិធីពិសេសរបស់ AMS ECONOMY

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...

ក្រសួងរៀបចំដែនដី សម្រេចចុះបញ្ជីចេញប្លង់រឹងលើដីជូនពលរដ្ឋ៣ គ្រួសារនៅភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់និងអាស្រ័យផងជិត៥០ឆ្នាំ....
កម្មវិធីពិសេសរបស់ AMS ECONOMY























































