AMS Economyអ្នកជំនាញ ៖ សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅមិនទាន់ឈានដល់ចំណុចប្រសើរនៅឡើយ
បើទោះបីជាការបិទខ្ទប់ត្រូវបានបិទបញ្ចប់ ហើយផ្សាររដ្ឋនៅទូទាំងរាជធានីភ្នំពេញត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញហើយក្ដី ប៉ុន្តែស្ថានភាពជាក់ស្ដែងនៃជំងឺកូវីដ-19 ដែលផ្ទុះចេញពីព្រឹត្តិការណ៍សហគមន៍20កុម្ភៈ ហាក់នៅតែអូសបន្លាយពីមួយខែទៅមួយខែដោយមិនទាន់អាចសន្មត់បញ្ចប់នៅពេលណានោះឡើយ ហើយនៅតែជះឥទ្ធិពលអាក្រក់ដល់ដំណើរការអាជីវកម្មស្ទើរគ្រប់ប្រភេទដដែល។
អ្វីដែលជាការគួរឲ្យកត់សម្គាល់នៅក្នុងចំណោមបណ្តាអាជីវកម្មដែលបានអនុញ្ញាតឲ្យដំណើរការឡើងវិញ និងមានសកម្មភាពឡើងវិញ ប៉ុន្តែស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារការរីករាលដាលជំងឺកូវីដ-19 នៅពេលនេះ សម្រាប់អ្នកប្រកបអាជីវកម្មខ្នាតតូច ឬលក្ខណៈគ្រួសារដែលជាផ្នែកមួយនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបានគេមើលឃើញថា បានរងនូវផលប៉ះពាល់ស្ទើរតែទ្វេដង ដោយសារតែនៅមិនទាន់មានអ្វីដែលអាចយកមកធានាបានចំពោះសុវត្ថិភាពនៃការប្រកបមុខរបរជាប្រចាំថ្ងៃរបស់ពួកគេ។

ជុំវិញបញ្ហានេះ លោកឧកញ៉ា ឃាង ពុទ្ធី អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានគូសបង្ហាញថា៖
“ការបើកផ្សាររដ្ឋឡើងវិញនេះ វាជាសញ្ញាមួយនៃការងើបឡើងនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប៉ុន្តែការងើបឡើងនេះវាមានដំណើរយឺតបន្តិចម្ដងៗ ព្រោះថាហានិភ័យដែលអាចនឹងប្រឈម គឺនៅតែមានភាគរយខ្ពស់។ មានន័យថា ភាពមិនទាន់ធូរស្រាលនៃការរាលដាលជំងឺកូវីដ-19 នៅតែផ្តល់នូវភាពខ្លាចរអាដល់ប្រជាពលរដ្ឋក្នុងការបញ្ចេញសកម្មភាពលក់ដូរ ក៏ដូចជាចេញក្រៅជាសាធារណៈផងដែរ។ ទោះបីជាផ្សារបើកឡើងវិញ ប៉ុន្តែចរាចរណ៍ និងសកម្មភាពទិញលក់ដូរគឺនៅមានកម្រិតទាបនៅឡើយ។ ជាទស្សនៈរួមរបស់ខ្ញុំ សេដ្ឋកិច្ចក្រៅប្រព័ន្ធពិតជាមិនសូន្យដូចកាលនៅបិទខ្ទប់នោះទេ ប៉ុន្តែលទ្ធផលចំណូល និងសកម្មភាពគឺអាចនៅត្រឹមចន្លោះពី 30 ទៅ 50ភាគរយប៉ុណ្ណោះ រីឯប្រាក់ចំណូលរបស់ពួកគេក៏នៅទាបទៅតាមនោះដែរ“

ជាមួយគ្នានេះ លោកឧកញ៉ាក៏បានផ្ដល់ជាទស្សនៈទានបន្ថែមទៅដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធថា ពួកគេគួរតែរៀនសម្របខ្លួនជាមួយស្ថានការណ៍បច្ចុប្បន្ន ហើយគួរតែងាកមករៀនប្រើប្រាស់បណ្ដាញសង្គមសម្រាប់ធ្វើការផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ពួកគេ។ ធ្វើបែបនេះ ទើបអាចជួយជាដំណោះស្រាយបានខ្លះក្នុងមុខរបរអាជីវកម្មរបស់ពួកគេ ក៏ដូចជាអាចកាត់បន្ថយហានិភ័យបានមួយចំនួនផងដែរ។

គួរជម្រាបថា សេចក្ដីសម្រេច ស្ដីពីការអនុញ្ញាតឱ្យបើកដំណើរការគ្រប់អាជីវកម្មការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់នៅរាជធានីភ្នំពេញត្រូវបានរដ្ឋបាលរាជធានីភ្នំពេញប្រកាសអនុញ្ញាតបើកឲ្យដំណើរការលក់ដូរឡើងវិញកាលពីថ្ងៃទី15 ខែមិថុនា ឆ្នាំ2021 កន្លងទៅ ប៉ុន្តែតម្រូវឲ្យមានការបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...

ក្រសួងរៀបចំដែនដី សម្រេចចុះបញ្ជីចេញប្លង់រឹងលើដីជូនពលរដ្ឋ៣ គ្រួសារនៅភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់និងអាស្រ័យផងជិត៥០ឆ្នាំ....
កម្មវិធីពិសេសរបស់ AMS ECONOMY



























































