AMS Economyអ្នកជំនាញ ៖ សៀមរាបនឹងកាន់តែមានសក្ដានុពលវិនិយោគអចលនទ្រព្យក្រោយបញ្ចប់គម្រោងសាងសង់ធំៗតម្លៃរាប់ពាន់លានដុល្លារ
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានបង្ហាញពីភាពសុទិដ្ឋិនិយមចំពោះទឹកដីខេត្តសៀមរាបថា ក្រោយពេលបញ្ចប់គម្រោងអភិវឌ្ឍន៍ធំៗដែលមានតម្លៃសរុបរាប់ពាន់លានដុល្លារនាពេលខាងមុខនេះ នឹងកាន់តែលើកកម្ពស់សក្ដានុពល ទាក់ទាញការវិនិយោគបន្ថែម ដែលកាន់តែធ្វើឲ្យតម្លៃអចលនទ្រព្យឡើងថ្លៃ។
គម្រោងវិនិយោគ និងអភិវឌ្ឍន៍ធំៗដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងទឹកដីខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចសំខាន់របស់កម្ពុជារួមមាន គម្រោងស្ដារ និងធ្វើឲ្យប្រសើរឡើងវិញហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង38ខ្សែទូទាំងក្រុងសៀមរាប គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គម្រោងរមណីយដ្ឋានតម្លៃ 350លានដុល្លាររបស់ Naga Corp គម្រោងបង្កើតទីក្រុងចិន គម្រោងបង្កើតផ្សារទំនើប និងគម្រោងកែប្រែសោភ័ណភាពនៅតំបន់ទេសចរណ៍ផ្សេងៗជាច្រើនទីតាំងទៀត ដែលសុទ្ធតែជាកម្លាំងចលករជួយលើកកម្ពស់សក្ដានុពល និងការវិនិយោគបន្ថែម។
ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ KEY Real Estate លោក សន សៀប បានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់នៃខេត្តសៀមរាបនាពេលបច្ចុប្បន្នមានការធ្លាក់ចុះក្នុងរង្វង់ប្រមាណ 5ភាគរយ ដែលការធ្លាក់ចុះនេះគឺបណ្ដាលមកពីការទទួលរងនូវផលប៉ះពាល់ខ្លាំងពីវិបត្តិនៃជំងឺកូវីដ-19 ជាពិសេសទៅលើវិស័យទេសចរណ៍របស់ខេត្តនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកនៅតែបង្ហាញក្ដីរំពឹងខ្ពស់ទៅលើសក្ដានុពលនៃខេត្តមួយនេះថា នឹងពិតជាងើបឡើងវិញយ៉ាងគំហុកបន្ទាប់ពីស្ថានការជំងឺកូវីដបានស្ងប់ស្ងាត់ ជាពិសេសក្រោយពេលគម្រោងធំៗដែលកំពុងបន្តសកម្មភាពអភិវឌ្ឍន៍នៅពេលបច្ចុប្បន្នត្រូវបានបញ្ចប់តាមការគ្រោងទុក។
“ទោះជាស្ថិតនៅក្នុងពេលកំពុងមានវិបត្តិ ប៉ុន្តែអ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យមួយចំនួនដែលមានដើមទុនគ្រប់គ្រាន់បានទិញដីរួចរាល់ ដែលនៅរង់ចាំតែវិបត្តិនៃជំងឺឆ្លងត្រូវបានស្ងប់ស្ងាត់បន្តិច នោះសកម្មភាពអភិវឌ្ឍន៍អាចនឹងចាប់ផ្តើមជាមិនខាន។ តាមរយៈសកម្មភាពវិនិយោគ និងអភិវឌ្ឍន៍រួមគ្នារវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជានោពេលនេះ នឹងក្លាយជាកម្លាំងទាក់ទាញដ៏ខ្លាំងក្លាក្នុងការជំរុញឲ្យខេត្តសៀមរាបផ្លាស់ប្ដូរមុខមាត់ក្នុងនាមជាតំបន់ប៉ូលសេដ្ឋកិច្ចពិសេសប្រចាំប្រទេសជាមិនខាន”
លោក សន សៀប
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ធំដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងខេត្តសៀបរាបរួមមាន គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ38ខ្សែ មានប្រវែងសរុប 108.74 គីឡូម៉ែត្រ គ្រោងចំណាយថវិការសាងសង់ប្រមាណ 140លានដុល្លារ។ គម្រោងសាងសង់ព្រលានយន្ដហោះអន្តរជាតិសៀមរាបថ្មីតម្លៃប្រមាណ 900លានដុល្លា សង់នៅលើផ្ទៃដីប្រមាណ 700ហិកតា គ្រោងបញ្ចប់ក្នុងឆ្នាំ2023។
ក្រៅពីនេះនៅមានគម្រោងសាងសង់រមណីយដ្ឋានកម្រិតអន្តរជាតិរបស់ Naga Corp ក្នុងទំហំទឹកប្រាក់ប្រមាណ 350លានដុល្លា នៅលើផ្ទៃដីប្រមាណ 75ហិកតា, គម្រោងបង្កើតទីក្រុងចិន រួមជាមួយនឹងគម្រោងកែប្រែសោភ័ណភាពនៅតំបន់ទេសចរណ៍នានានៅក្នុងខេត្តដូចជាដងស្ទឹងសៀមរាប និងគម្រោងស្ដារធ្វើឲ្យប្រសើរឡើងផ្លូវក្រវាត់ក្រុងសៀមរាបជាដើម៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 04/09/2026
ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់
BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 04/09/2026
ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំន...

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក ន...

កម្ពុជារំពឹងថា នឹងទទួលបានវិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមកបណ្ដាក់ទុន ក្រោយកិច្ចសន្ទនាលើកទី២ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ចិន រៀបចំឡើងតាមរ...

ប្រទេសចិន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន បានព្រមព្រៀងគ្នាក្នុងការរុញច្រានវិស័យបច្ចេកវិទ្យាឱ្យកាន់តែជឿនលឿនរួមគ្នា ជាពិសេស វិស័យបញ្ញាសិ...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជា...

រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តលើការនាំចេញបរិក្ខារយោធាដែលមានតម្លៃជិត ៨០០ លានអឺរ៉ូ ឬប្រមាណជា ៩៣០ លានដុល្លារ ទៅឲ្យប្រទេសអ៊ីស្រ...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all




























