AMS Economyបច្ចេកវិទ្យាសំខាន់ចំនួន5 ដែលជួយឲ្យមនុស្សមានភាពងាយស្រួលក្នុងការរស់នៅពេលបច្ចុប្បន្ន
បរទេស ៖ តាមការសិក្សារបស់អ្នកជំនាញបានបង្ហាញថា បច្ចេកវិទ្យាជំនួយស្មារតីដ៏ឆ្លាតវៃសិប្បនិម្មិត AI (Artificial Intelligence)ត្រូវបានគេរកឃើញជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះដែលវាត្រូវបានគេទទួលស្គាល់យ៉ាងទូលាយក្នុងនាមជាបច្ចេកវិទ្យានាំមុខគេបំផុត ដែលអាចជួយសម្រួលដល់កិច្ចការងារអភិវឌ្ឍសកលលោកទាំងមូល។
បច្ចេកវិទ្យា AI ក្រៅតែពីមានសមត្ថភាពខ្ពស់អាចឆ្លើយបតបទៅនឹងតម្រូវការរបស់មនុស្សយ៉ាងមានប្រសិទ្ធភាពក្នុងនាមជាអង្គចងចាំ វាថែមទាំងអាចកំណត់ការងារដោយខ្លួនឯងផងផ្តល់នូវចំណេះដឹងបន្ថែមមួយចំនួនដល់មនុស្សជាតិផងជាពិសេសអាចមានសមត្ថភាពទៅមុខជំនាញជាច្រើនទៀតដែលមនុស្សធម្មតាមិនអាចធ្វើបាន ហើយជំនាញទាំងអស់របស់វា ត្រូវបានគេមើលឃើញថាកំពុងក្លាយជាជំនួយដ៏មានប្រជាប្រិយភាព និងប្រសិទ្ធភាពក្នុងការប្រើប្រាស់សម្រាប់កិច្ចការអភិវឌ្ឍច្រើនវិស័យ ច្រើនទម្រង់នៅក្នុងសាកលលោករួចទៅហើយដោយដាក់បញ្ចូលនៅក្នុងបច្ចេកវិទ្យាសំខាន់ៗចំនួន 5 ដែលកំពុងត្រូវបានប្រើប្រាស់នៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។
1. AI អាចជួយសម្រេចចិត្តដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ប្រអប់សារអ៊ីម៉េល ៖ ការស្រាវជ្រាវបានបង្ហាញថា អ៊ីម៉េលដែលកំពុងចរាចរនៅពេលបច្ចុប្បន្នលើប្រព័ន្ធអនឡាញគឺមានពាក់កណ្តាលជាប្រភេទ spam ប៉ុន្តែទោះបីជាយ៉ាងណាក្តី Google បានអះអាងថាដោយសារការប្រើប្រាស់បច្ចេកវិទ្យា AI-powered filters សារអ៊ីម៉េលប្រភេទ spam ទាំងនោះមានតែ0.1ភាគរយប៉ុណ្ណោះដែលអាចមានលទ្ធភាពក្នុងការបញ្ចូនចូលក្នុងប្រអប់សាររបស់អ្នកបាន។
2. AI សម្រាប់វិស័យសុខាភិបាល ៖ បច្ចេកវិទ្យា AI អាចជួយដល់ក្រុមវេជ្ជបណ្ឌិតមានប្រសិទ្ធភាពក្នុងការព្យាបាលកាន់តែខ្ពស់ជាងមុន គិតចាប់ពីប្រភេទជំងឺតូចៗរហូតទៅដល់ការឆ្លុះមើលតាមរយៈកាំរស្មីអ៊ិចដើម្បីពិនិត្យមើលស្ថានភាពជំងឺមហារីកផងដែរ។
3. AI សម្រាប់ស្មាតហ្វូន ៖ គិតចាប់រាប់ពីភាពឆ្លាតវៃនៅក្នុងការសរសេរអក្សរ និងចាប់យកពាក្យដែលអ្នកចង់បានរហូតទៅដល់បច្ចេកវិទ្យាជំនួយជាសំលេង ឬ voice-assistance នោះ AI ពិតបានធ្វើឲ្យអ្នកប្រើប្រាស់ស្ទើរតែមួយផែនដីមានភាពងាយស្រួលក្នុងការសន្សំពេលវេលា និងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនមែនទែនពីជីវិតនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
4. AI សម្រាប់វិស័យហិរញ្ញវត្ថុសម័យទំនើប ៖ ចាប់រាប់ពីរ៉ូបូតឆាត (Chatbots) ដើម្បីបម្រើសេវាកម្មអតិថិជន Customer Service រហូតទៅដល់ប្រព័ន្ធសម្រាប់ការពារការក្លែងបន្លំផងនោះ បច្ចុប្បន្ននេះវិស័យហិរញ្ញវត្ថុមិនអាចដំណើរការបានដោយគ្មានវត្តមានរបស់ AI បានឡើយ។
5. AI សម្រាប់វិស័យផលិតកម្ម ៖ តម្រូវការនៃការបង្កើនផលិតផលថ្មីៗរបស់ពិភពលោកកាន់តែមានការកើនឡើងឥតឈប់ឈរ ដូចនេះការផលិតទាមទារឲ្យមានសកម្មភាពកាន់តែខ្លាំងក្លា និងច្រើនជាងមុន។ ម៉ាស៊ីនរ៉ូបូតដែលមានភាពឆ្លាតវ៉ៃត្រូវបានដាក់ឲ្យប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសង្វាក់ផលិតកម្មទាំងតូចទាំងធំ ដើម្បីអាចធានាបានថា រាល់ការប្រព្រឹត្តិកម្មនៃសង្វាក់ផលិតកម្មនានាអាចធ្វើឡើងយ៉ាងមានប្រសិទ្ធភាព និងប្រើពេលវេលាតិចបំផុត៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
[ads-global layout_id=6 position_id=2 ads_size=2]
កម្មវិធីពិសេសរបស់ AMS ECONOMY

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...

ក្រសួងរៀបចំដែនដី សម្រេចចុះបញ្ជីចេញប្លង់រឹងលើដីជូនពលរដ្ឋ៣ គ្រួសារនៅភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់និងអាស្រ័យផងជិត៥០ឆ្នាំ....

មុខរបរចិញ្ចឹមអន្ទង់សាច់នៅកម្ពុជាមានសក្ដានុពលបង្កើនប្រាក់ចំណូលកសិករ ដោយសារមានតម្រូវការទីផ្សារ និងតម្លៃលក់អាចឡើងដល់ ៤ ម៉ឺនរៀល...
កម្មវិធីពិសេសរបស់ AMS ECONOMY























































