AMS Economyត្រសក់ចាវកំពង់ចាមនៅតែមានទីផ្សារទោះបីបញ្ហាកូវីដមិនទាន់បញ្ចប់
កំពង់ចាម ៖ ត្រសក់ចាវ ត្រូវបានគេស្គាល់ថាជាអាហារប្រចាំខេត្តកំពង់ចាមដ៏ល្បីឈ្មោះ និងមានប្រជាប្រិយភាពបំផុតសម្រាប់មនុស្សដែលរស់នៅក្នុងខេត្ត ក៏ដូចជានៅស្ទើរទូទាំងប្រទេសកម្ពុជា ហើយក៏មានការទិញផ្ញើទៅក្រៅប្រទេសផងដែរ។
អ្នកស្រី ស៊ុយ ស្រីទូច ជាអាជីវករម្នាក់នៅផ្សារបឹងកុក ក្រុងកំពង់ចាម ដែលមានលក់ត្រសក់ចាវឆ្ងាញ់ និងអនាម័យបានមានប្រសាសន៍ប្រាប់ឱ្យដឹងថា អ្នកស្រីបានធ្វើត្រសក់ចាវនៅស្រុកកំពង់សៀមដែលជាលំនៅដ្ឋានអចិន្ត្រៃយ៍របស់អ្នកស្រី ហើយដឹកយកមកលក់បន្តនៅផ្សារបឹងកុក ក្រុងកំពង់ចាមជាប្រចាំថ្ងៃ ដោយត្រសក់ចាវមួយគីឡូក្រាមអាចលក់បានក្នុងតម្លៃ 10,000រៀល និងមានរសជាតិប្រៃផ្អែមខ្លាំង និងប្រៃផ្អែមល្មម ដែលតម្រូវតាមចំណង់ចំណូលចិត្តរបស់អតិថិជន។
ជាធម្មតាអ្នកស្រីអាចលក់បានចន្លោះពី 200-300គីឡូក្រាមក្នុងមួយថ្ងៃ ដោយមានទាំងបោះដុំទៅតាមបណ្តាខេត្តនានា ការលក់តាមអនឡាញ និងលក់រាយនៅផ្សារជាបន្តបន្ទាប់។ ដោយឡែកចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍ម្ដងជាពីរដងមក ធ្វើឱ្យការលក់របស់អ្នកស្រីធ្លាក់ចុះបន្តិច ដោយសារតែមនុស្សភាគច្រើនមានការព្រួយបារម្ភពីសុខសុវត្ថិភាព មិនហ៊ានចេញដើរក្រៅផ្ទះដូចមុននោះទេ។
អ្នកស្រីបានបញ្ជាក់ថា ៖« មួយរយៈចុងក្រោយនេះលក់មិនសូវបានច្រើនដូចមុននោះទេ ព្រោះមនុស្សម្នាខ្លាចមិនហ៊ានដើរទៅណាមកណា ផ្សារស្ងាត់ខ្លាំង យើងលក់បានតាមអនឡាញខ្លះៗ តែវាមិនដាច់ដូចលក់នៅផ្សារផ្ទាល់ដែលជាទីប្រជុំមនុស្សនោះទេ»។
ចំពោះត្រសក់ស្រស់ដែលជាវត្ថុធាតុដើមនៃត្រសក់ចាវត្រូវបានអាជីវកររូបនេះប្រាប់ឱ្យដឹងថា គាត់បានទិញត្រសក់ស្រូវពីកសិករ ដែលយកមកលក់បោះដុំនៅផ្សាររៀងរាល់ព្រឹកដោយរើសយកត្រសក់ណាដែលល្អៗ ខ្លូតៗប៉ុណ្ណោះ។ ចំណែកឯតម្លៃត្រសក់ស្រស់វិញ មានចន្លោះពី1500-2500រៀលក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមរដូវកាលត្រសក់។ បើផាត់ថ្លៃគ្រឿងដូចជាស្ករ អំបិល និងគ្រឿងផ្សំផ្សេងទៀត រួមជាមួយកម្លាំងពលកម្មចេញទៅ អាជីវម្មត្រសក់ចាវនេះហាក់ទទួលបានផលចំណេញគួរសមដែរ។
ការធ្វើត្រសក់ចាវនេះមិនសូវជាងាយស្រួលប៉ុន្មាននោះទេ ដោយដំបូងគេត្រូវលាងសម្អាត ចិតក្បាលត្រសក់ចេញ ហើយដាក់ត្រាំទឹកអំបិលប្រមាណពីរយប់។ បន្ទាប់មកយកត្រសក់ដែលត្រាំហើយទៅហាលថ្ងៃរយៈពេលបីថ្ងៃ រហូតត្រសក់ឡើងសម្បុរសរួចយកវាមកចាវស្ករ ឬក៏ទឹកផ្អករយៈពេលពីរយប់បន្ថែមទៀតទើបអាចយកត្រសក់ចាវនេះទៅលក់បាន។ នេះជាវិធីធ្វើត្រសក់ចាវដែលម្ចាស់អាជីវកម្មខាងលើបានបង្ហើបប្រាប់។
គួរបញ្ជាក់ថា ត្រសក់ចាវ គឺជាអាហារដែលប្រជាជនខ្មែរនិយមចូលចិត្តទទួលទាន ដោយអាចទទួលទានជាមួយបាយ បបរ ឬច្នៃចម្អិនធ្វើជាសម្លរបានជាច្រើនមុខផ្សេងទៀតតាមចិត្តចង់ ដូចជាយកទៅចិញ្ច្រាំចៀនជាមួយពងទា យកទៅស្លរជាមួយសាច់ជ្រូក សាច់មាន់ ឬត្រីក៏បាន។ បើគិតទៅត្រសក់ចាវអាចរក្សាទុកបានយូរ ចំណាយលុយតិច មានរសជាតិឆ្ងាញ់ និងចម្អិនបានលឿន។
ក្រៅពីត្រសក់ចាវ អ្នកស្រីក៏មានលក់ ឆៃប៉ូវ ត្រីងៀត សៀង ប្រហុក ផ្អក ផងដែរ អាស្រ័យលើការកម្ម៉ង់ទុកមុនរបស់អតិថិជន។ អ្នកស្រីក៏សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រផលិតផលត្រសក់ចាវខ្មែរ និងសង្ឃឹមថាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនឹងបិទបញ្ចប់ឆាប់ៗដើម្បីឱ្យការលក់ដូររកស៊ីត្រឡប់ទៅរកសភាពដើមវិញ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
[ads-global layout_id=6 position_id=2 ads_size=2]
កម្មវិធីពិសេសរបស់ AMS ECONOMY

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...

ក្រសួងរៀបចំដែនដី សម្រេចចុះបញ្ជីចេញប្លង់រឹងលើដីជូនពលរដ្ឋ៣ គ្រួសារនៅភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់និងអាស្រ័យផងជិត៥០ឆ្នាំ....
កម្មវិធីពិសេសរបស់ AMS ECONOMY






















































