AMS Economyផលិតផលសិប្បកម្មខ្មែរកំពុងវាយលុកទីផ្សារបរិក្ខារតាមសណ្ឋាគារធំៗនៅក្នុងស្រុក
សិប្បកម្មខ្មែរភាគច្រើនត្រូវបានគេមើលឃើញថាជាប្រភេទសិប្បកម្មខ្នាតតូចៗ ឬជាលក្ខណៈគ្រួសារនៅឡើយសម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ។ ប៉ុន្តែ នៅក្នុងចំណោមសិប្បកម្មទាំងនោះលោកអ្នកបានដឹងទេថា សិប្បកម្មខ្លះក៏កំពុងមមាញឹកក្នុងការផលិតជាសម្ភារៈតុបតែងបែបសិល្បៈខ្មែរសម្រាប់ផ្គត់ផ្គង់នៅតាមសណ្ឋាគារលំដាប់អន្តរជាតិជាច្រើនទីតាំងនៅទូទាំងប្រទេសកម្ពុជា និងកំពុងមានតម្រូវការខ្ពស់។
អ្នកស្រី រី ថានី ជាម្ចាស់សិប្បកម្មនរាអង្គរដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ហើយក៏ជាក្រុមហ៊ុនដេគ័រមួយដែលមានបម្រើសេវាកម្មតុបតែងនៅតាមបណ្តាសណ្ឋាគារធំៗដោយភាគច្រើនប្រើប្រាស់សម្ភារៈដែលធ្វើដោយដៃពីសិប្បកម្មរបស់អ្នកស្រីផ្ទាល់តែម្ដង។ ផលិតផលរបស់នរាអង្គររួមមានជាង ២០ប្រភេទផ្សេងៗពីគ្នា ដែលច្នៃធ្វើពីសូត្រ ឫស្សី ផ្ដៅ រពាក់ កំប្លោក រួមមានឧបករណ៍តែងលម្អ វត្ថុអនុស្សាវរីយ៍ កាបូប សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងសណ្ឋាគារដូចជា ចង្កៀងគោម សាឡុង វាំងនន ស្រោមខ្នើយ កែវទឹក តុ ទូរ កៅអី ជាដើមដែលសុទ្ធសឹងតែមានរចនាបែបសិស្បៈខ្មែរ។
ចំពោះផលិតផលដែលសិប្បកម្មនេះធ្វើទីផ្សារបានខ្លាំង ក៏ដូចជាត្រូវបានគេទទួលស្គាល់ជាងគេនោះគឺចង្កៀងគោមសូត្រ ដែលជាផលិតផលមួយមានភាពលំបាកក្នុងការធ្វើតម្រូវចំណាយពេលយូរ និងត្រូវការវត្ថុធាតុដើមជាច្រើនមុខក្នុងការផលិត។ ផលិតផលនេះទៀតសោតគឺត្រូវបានរចនាម៉ូដ រូបរាងផ្សេងៗពីគ្នាទៅនាងទៀតសោតគឺត្រូវបានរចនាទៅតាមព៌តាមតម្រូវការរបស់អតិថិជន។ ចង្កៀងគោមនេះមានច្រើនប្រភេទ ច្រើនពណ៌ ជួយកាត់បន្ថយចំណាំងពន្លឺភ្លើងដែលមិនប៉ះពាល់ភ្នែក មានលក្ខណៈស្រគត់ស្រគម និងអាចជួយធ្វើឱ្យអារម្មណ៍ធូរស្រាល។
អ្នកស្រីបានប្រាប់ឱ្យដឹងទៀតថា ៖«ខ្ញុំបានចាប់ផ្ដើមអាជីវកម្មនេះឡើងដោយសារមើលឃើញពីភាពលំបាកនៃការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋទៅក្រៅប្រទេស ទើបខ្ញុំចង់បង្កើតការងារមួយឱ្យពួកគាត់ ហើយវាក៏ជាការផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៅកាន់អន្តរជាតិតាមរយៈទេសចរបរទេសដែលមកលេងស្រុកខ្មែរ ដែលបានឃើញការបំពាក់សម្ភារៈទាំងនេះនៅតាមបណ្តាសណ្ឋាគារដែលជាទីតាំងពួកគេស្នាក់នៅ»។
អ្នកស្រី ថានី បានលើកឡើងថា អាជីវកម្មមួយនេះអ្នកស្រីបានចាប់ផ្ដើមបង្កើតឡើងតែម្នាក់ឯងនៅក្នុងអំឡុងពេលដែលកម្ពុជាមានការនាំចូលផលិតផលទំនិញពីក្រៅប្រទេសច្រើន ដែលជាហេតុធ្វើឱ្យមានការប្រកួតប្រជែងខ្លាំង ពោលគឺគាត់បានប្រើពេលវេលាដល់ទៅ៣ឆ្នាំទើបអាចរឹងដៃរឹងជើងបាន។
អ្នកស្រីបានបង្ហើបពីដំណើរការនៃកិច្ចស្វែងរកទីផ្សារឱ្យដឹងថា ដំបូងឡើយគាត់ទៅជួបជាមួយភ្ញៀវដែលជាអ្នកគ្រប់គ្រងសណ្ឋាគារផ្សេងៗដោយឱ្យជាគំនិតថា ការនាំចូលទំនិញដូចជាចង្កៀងគោមពីក្រៅប្រទេសតែងជួបការខូចខាត 20-30ភាគរយ ហេតុអ្វីមិនជួយគាំទ្រសិបុ្បកម្មខ្មែរ ផលិតផលខ្មែរ? ពេលនោះហើយដែលគេចាប់ផ្តើមមានចំណាប់អារម្មណ៍។ យ៉ាងណាមិញ នៅក្នុងដំណើរការអាជីវកម្មដោយការធ្វើសិប្បកម្មក៏មានកត្តាប្រឈមច្រើនផងដែរ ដែលចាំបាច់តម្រូវឱ្យមានដំណោះស្រាយដ៏ល្អប្រសើរដើម្បីបញ្ចៀសហានីភ័យ។
ម្ចាស់សិប្បកម្មរូបនេះបានលើកឡើងនូវបញ្ហាចំនួនដែលកើតមាន ជាពិសេសបញ្ហាធនធានមនុស្ស ដោយសារកាងារបែបសិប្បកម្មនេះចាំបាច់ធ្វើឡោះងដោយការផ្ចិតផ្ចង់បំផុត និងត្រូវចំណាយពេលយូរ។ ដូច្នេះ អ្នកធ្វើត្រូវតែជាមនុស្សដែលមានទឹកចិត្តស្រឡាញ់ការងារបែបសិល្បៈ និងភាពអំណត់ខ្លាំងក្នុងការធ្វើ ខណៈដែលតម្លៃលក់នៅលើទីផ្សារហាក់បានថោកបន្តិច។ ទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្នអ្នកស្រី ថានី បានកៀងគរបណ្តាសិប្បករដែលនៅដាច់ដោយឡែកពីគ្នាជាច្រើនមករួបរួមបង្កើតជាសហគមន៍សិប្បកម្មថ្មីមួយដែលមានលក្ខណៈជាប្រព័ន្ធអាចជួយធ្វើទីផ្សារឱ្យគ្នាទៅវិញទៅមក។
អ្នកស្រី រី ថានី បានបង្ហាញពីគោលដៅរបស់ខ្លួនថា ៖ «ខ្ញុំចង់បង្កើតការងារអ្វីមួយឱ្យសង្គមជាតិធ្វើបាន ខ្ញុំស្រមៃថាខ្លួនខ្ញុំជាដើមឆ័ត្រមួយដែលមនុស្សដទៃអាចជ្រកបាន ចុះបើមនុស្សទាំងអស់អាចធ្វើជាដើមឆ័ត្រខ្លួនឯងបាន តើមានមនុស្សប៉ុន្មាននាក់ទៀតដែលអាចជ្រកបាន។ ខ្ញុំបានផ្តល់ការបណ្តុះបណ្តាលជំនាញកែច្នៃបែបសិប្បកម្មនេះទៅដល់អ្នកដែលមានបំណងចង់ចេះ ហើយដោយសារតែនៅក្នុងសិប្បកម្មនរាអង្គរមានការផលិតច្រើនផលិតផល ដូច្នេះពួកគាត់អាចមានឱកាសរៀនបានជំនាញច្រើន ដែលខុសគ្នាពីជំនាញការងាររោងចក្រ សហគ្រាសដទៃដែលអាចចេះតែមួយមុខៗនោះទេ។ ប៉ុន្តែអ្វីដែលចាំបាច់បំផុតបន្ទាប់ពីចំណូលចិត្តនោះ គឺការតាំងចិត្ត មានភាពអំណត់ និងចង់មានអាជីពយ៉ាងពិតប្រាកដ។ ជាទស្សនទាន អ្នកស្រីបានលើកឡើងថា ចំពោះអ្នកដែលចង់ចាប់ផ្ដើមអាជីព និងមុខរបរផលិតសម្ភារៈខ្មែរនេះ ត្រូវតែមានភាពអំណត់ខ្លាំង ដោយសារគេត្រូវចេញក្រៅហាលថ្ងៃ ហាលខ្យល់ ចុះជួបជាមួយអតិថិជន ពិភាក្សាបន្ថែមជាមួយជាង ឬអ្នកជំនាញផ្នែកច្នៃដោយផ្ទាល់មិនមែននៅតែការិយាល័យទេ។ អ្នកស្រីបានលើកទឹកចិត្តដល់អ្នកដែលមានបំណងចង់ក្លាយជាម្ចាស់សិប្បកម្ម ឬមានជំនាញពិតប្រាកដ ដោយអាចចាប់ផ្ដើមពីឥឡូវនេះ មិនចាំបាច់ដល់ល្អឥតខ្ចោះពេកទេ ជាពិសេសស្ត្រីត្រូវមានភាពជឿជាក់លើខ្លួនឯង ព្រោះស្ត្រីមានស្នាមញញឹមដែលជាចំណុចខ្លាំងស្រាប់ដែលអាចមានសិល្បៈច្រើននៅក្នុងការងារមួយនេះ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
[ads-global layout_id=6 position_id=2 ads_size=2]
កម្មវិធីពិសេសរបស់ AMS ECONOMY

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...

ក្រសួងរៀបចំដែនដី សម្រេចចុះបញ្ជីចេញប្លង់រឹងលើដីជូនពលរដ្ឋ៣ គ្រួសារនៅភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់និងអាស្រ័យផងជិត៥០ឆ្នាំ....
កម្មវិធីពិសេសរបស់ AMS ECONOMY
























































