AMS Economyប្រតិបត្តិករ ៖ តម្រូវការប្រើប្រាស់ដីនៅផ្លូវក្រវ៉ាត់ក្រុងទី៣នឹងមានសន្ទុះខ្លាំងក្រោយស្ថានភាពកូវីដធ្លាក់ចុះ
ភ្នំពេញ ៖ ថ្វីត្បិតបច្ចុប្បន្ននេះទោះជាស្ថិតនៅក្នុងបរិបទដែលរំខានដោយវិបត្តិនៃជំងឺកូវីដ-19 ប៉ុន្តែសកម្មភាពទិញ-លក់ក្នុងផ្នែកដីធ្លី ក៏ដូចជាការអភិវឌ្ឍន៍វិស័យសំណង់កម្រិតតូច និងមធ្យម ជាពិសេសផ្នែកលំនៅឋាននៅតំបន់ផ្លូវក្រវាត់ក្រុងទី៣ នៅតែបន្តមាន ហើយវានឹងកាន់តែមមាញឹកជាងនេះបន្ទាប់ពីស្ថានការនៃបញ្ហាកូវីដត្រូវបានធ្លាក់ចុះ។

មានហេតុផលជាច្រើនដែលជំរុញឲ្យតម្រូវការនៃការប្រើប្រាស់ដីនៅតំបន់ផ្លូវក្រវាត់ក្រុងទី៣មានការកើនឡើងខ្ពស់ ដូចជាការអភិវឌ្ឍគម្រោងធំៗនៅក្នុងក្រុងមានកាន់តែច្រើនដែលធ្វើឲ្យក្រុងកាន់តែចង្អៀត និងមានតម្លៃកាន់តែថ្លៃ។ គម្រោងអភិវឌ្ឍន៍កម្រិតតូច និងមធ្យមជាច្រើនចាប់ផ្តើមពង្រីកខ្លួននៅតាមតំបន់ជាយក្រុង ជាពិសេសស្ថិតនៅក្បែរគម្រោងផ្លូវក្រវាត់ក្រុងទី៣ រួមជាមួយនឹងគោលការណ៍របស់រដ្ឋាភិបាលដែលតម្រូវឲ្យបណ្តារោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្មត្រូវទៅដាក់ទីតាំងនៅតំបន់ផ្លូវក្រវាត់ក្រុងតែម្ដង។

បច្ចុប្បន្ននេះមានខណ្ឌចំនួន៣ ដែលស្ថិតនៅតំបន់ជាយក្រុង និងក្បែរផ្លូវក្រវាត់ក្រុងទី៣ កំពុងមានប្រជាប្រិយភាពលើការទិញ-លក់ រួមមាន ខណ្ឌដង្កោ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដែលត្រូវបានអ្នកជំនាញក្នុងវិស័យនេះចង្អុលបង្ហាញថាជាតំបន់មានទីផ្សារល្អ ហើយអាចនឹងមានការអភិវឌ្ឍន៍វិស័យសំណង់កាន់តែខ្លាំងនាពេលដ៏ខ្លីខាងមុខនេះ។

អគ្គនាយកក្រុមហ៊ុន AP Real Estate Co.L.T.D លោក អ៊ា ចរិយា បានមានប្រសាន៍ថា តម្លៃដីនៅតំបន់ផ្លូវក្រវាត់ក្រុងទី៣សព្វថ្ងៃនេះ គឺនៅតែរក្សាបាននូវស្ថានភាពល្អ ទោះជាមិនឡើងខ្ពស់ ក៏មិនធ្លាក់ចុះនោះដែរ។ តម្លៃដីដែលស្ថិតនៅទីតាំងល្អ ជាបណ្តុំទីប្រជុំជន មានអាជីវកម្មច្រើន ត្រូវបានគេដាក់លក់ក្នុងតម្លៃចន្លោះពី ៥០០ដុល្លាទៅ ១,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែមានតំបន់ខ្លះទាបជាងនេះ ឬក្រោយ៣០០ដុល្លារក្នុង1ម៉ែត្រការ៉េក៏មានដែរ អាស្រ័យតាមស្ថានភាព ទីតាំង និងទំហំដី ហើយវានៅតែបន្តឡើងថ្លៃបន្ថែមទៀតក្រោយពេលបញ្ហាកូវីដត្រូវបានបញ្ចប់។
“អ្នកដែលទិញទុកសម្រាប់ចំណេញ សម្រាប់ធ្វើឃ្លាំង ធ្វើជាបុរី ឬក៏ធ្វើជាផ្ទះជាដើម នឹងរួមចំណែកក្នុងការបង្កើនភាពទាក់ទាញឲ្យមានការអភិវឌ្ឍកាន់តែច្រើននៅទីតាំងទាំងនោះ។ អ្នកវិនិយោគនឹងងាកមកកាន់តំបន់ទាំងនេះ ដោយសារកត្តាតម្លៃទាបជាងដីក្នុងក្រុង និងមានវិសាលភាពធំទូលាយងាយស្រួលអភិវឌ្ឍគម្រោង”
លោក អ៊ា ចរិយា បានបន្ថែមថា
លោកថា អាជីវកម្មមួយចំនួនដូចជាឃ្លាំងធំៗដែលត្រូវការទីតាំងធំទូលាយ គឺកំពុងខិតខ្លួនទៅក្រៅក្រុងបណ្ដើរៗហើយ មានន័យថាពួកគេអាចចូលទៅក្នុងផ្លូវក្រវាត់ក្រុងទី៣ ឬក៏អាចឆ្ងាយពីផ្លូវក្រវាត់ក្រុងត្រឹម ៣ទៅ៥គីឡូម៉ែត្រប៉ុណ្ណោះ។
រដ្ឋបាលរាជធានីភ្នំពេញកាលពីពេលកន្លងទៅបានបញ្ជាក់ថា ដើម្បីរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងក្រុង ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បានស្នើឱ្យម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញធំៗ ដែលមានទីតាំងក្នុងតំបន់ទីប្រជុំជននៃរាជធានីភ្នំពេញទាំងអស់ ត្រូវផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ខ្លួនទៅនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣វិញ ដែលក្រសួងសាធារណៈការ និងដឹកជញ្ជូន បាននឹងកំពុងស្ថាបនា ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីស្ពានព្រែកព្នៅ មហាវិថីឈ្នះៗ (ផ្លូវកប់ស្រូវ) ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤+១០៥ ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ដែលគម្រោងសាងសង់អាចនឹងរួចរាល់ទាំងស្រុងនៅពេលឆាប់ៗខាងមុខនេះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...

ក្រសួងរៀបចំដែនដី សម្រេចចុះបញ្ជីចេញប្លង់រឹងលើដីជូនពលរដ្ឋ៣ គ្រួសារនៅភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់និងអាស្រ័យផងជិត៥០ឆ្នាំ....
កម្មវិធីពិសេសរបស់ AMS ECONOMY



























































