AMS Economyតម្លៃអចលនទ្រព្យតាមបណ្ដោយផ្លូវម៉ៅសេទុងនៅមិនទាន់ឈានដល់ចំណុចឆ្អែតនៅឡើយ
ស្ថិតនៅក្នុងទីតាំងដែលប្រមូលផ្ដុំទៅដោយក្រុមហ៊ុន ហាងលក់ទំនិញគ្រប់ប្រភេទ និងជាតំបន់ដែលប្រជុំទៅដោយអាជីវកម្មធំៗផងដែរនោះ តម្លៃអចលនទ្រព្យនៅតាមបណ្ដោយផ្លូវម៉ៅសេទុងនៅតែស្ថិតក្នុងកម្រិតខ្ពស់ បើប្រៀបធៀបទៅនឹងតម្លៃអចលទ្រព្យដែលស្ថិតនៅតាមផ្លូវផ្សេងៗក្នុងខណ្ឌចំការមនដូចគ្នា។

ដោយសារតែវត្តមានរបស់ក្រុមហ៊ុនជាតិ និងអន្តរជាតិធំៗ ក៏ដូចជាបណ្តាហាងលក់ទំនិញសម្ភារប្រើប្រាស់ទំនើបៗទាំងនោះហើយ បានធ្វើឲ្យតំបន់នេះមានសភាពអ៊ូអរ និងកាន់តែមានភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម ព្រមទាំងក្លាយជាគោលដៅដ៏សំខាន់សម្រាប់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យនៅរាជធានីភ្នំពេញ។
លោក អ៊ា ចរិយា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ AP Real Estate Co.L.T.D បានមានប្រសាសន៍ថា៖

«ទាក់ទិននឹងតម្លៃអចលនទ្រព្យនៅលើបណ្ដោយផ្លូវម៉ៅសេទុង ដែលរាប់ចាប់ពីចំណុចផ្សារដើមគរ រហូតទៅដល់ចំណុចស្តុបបូកគោគឺមានតម្លៃមិនដូចគ្នាទេ ដែលវាអាស្រ័យទៅតាមទីតាំង និងទំហំ»
«តម្លៃដីនៅតាមផ្លូវម៉ៅសេទុង ចាប់ពីចំណុចផ្លូវបំបែកផ្សារដើមគររហូតទៅដល់ស្តុបបូកគោស្ថិតនៅចន្លោះពី 5,000-8,000 ដុល្លារ អាស្រ័យទៅតាមប្រភេទដី មុខធំ មុខតូច ហើយវាអាចខុសគ្នាទៀត ចំពោះតំបន់កាច់ជ្រុង និងតំបន់ដែលមានការលក់ដូរច្រើន»
លោកបានបន្ថែមទៀតថា ៖
«មូលហេតុដែលជម្រុញឲ្យតម្លៃដី ក៏ដូចជាអចលនទ្រព្យនៅផ្លូវនេះមានតម្លៃខ្ពស់ដោយសារតែផ្លូវនេះជាផ្លូវមេនៅក្នុងរាជធានីភ្នំពេញ ហើយវាមានភាពងាយស្រួលក្នុងការប្រកបអាជីវកម្ម ឬក៏ដូចជាបើកជាការិយាល័យក្រុមហ៊ុនផ្សេងៗជាដើម ហេតុដូច្នេះហើយបានជាយើងឃើញមានក្រុមហ៊ុនធំៗជាច្រើនបើកការសាងសង់នៅតាមដងវិថីមួយនេះ»
ដោយឡែកសម្រាប់អចលនទ្រព្យ ក៏ដូចជាដីធ្លីដែលស្ថិតនៅតាមបណ្តោយផ្លូវសំខាន់ៗផ្សេងទៀតដូចជា ផ្លូវព្រះមុនីវង្ស ផ្លូវសម្ដេចព្រះនរោត្តម និងផ្លូវព្រះសីហនុ ក៏មានតម្លៃមិនចាញ់គ្នាប៉ុន្មាននោះដែរ ដោយសារតែវាជាប្រភេទផ្លូវធំៗ និងសំខាន់ៗរបស់រាជធានីភ្នំពេញដែលមានការធ្វើចរាចរណ៍ច្រើន។
បើទោះយ៉ាងណាក៏ដោយ អ្នកជំនាញទីផ្សារអចលនទ្រព្យរូបនេះបានអះអាងថា តម្លៃដីធ្លី និងអចលនទ្រព្យនៅតំបន់ទាំងនេះនឹងនៅតែបន្តកើនឡើង ទាំងការជួល ក៏ដូចជាការទិញលក់ ព្រោះរាជធានីភ្នំពេញកាន់តែមានការអភិវឌ្ឍន៍ តម្រូវការប្រើប្រាស់អចលនទ្រព្យកាន់តែកើនឡើង ដែលជាទូទៅកំណើនតម្លៃបានកើនឡើងក្នុងរង្វង់ប្រមាណ 10-15ភាគរយជាប្រចាំឆ្នាំ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...

ក្រសួងរៀបចំដែនដី សម្រេចចុះបញ្ជីចេញប្លង់រឹងលើដីជូនពលរដ្ឋ៣ គ្រួសារនៅភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់និងអាស្រ័យផងជិត៥០ឆ្នាំ....
កម្មវិធីពិសេសរបស់ AMS ECONOMY



























































