AMS Economyការស្រាវជ្រាវ ៖ ចាក់វ៉ាក់សាំង AstraZeneca និង Pfizer លាយគ្នាអាចបង្កើនប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរ៉ុសកូវីដ-19
បរទេស ៖ ការសិក្សាមួយដោយសាកលវិទ្យាល័យ Oxford បានរកឃើញថា ការចាក់វ៉ាក់សាំងលាយបញ្ចូលគ្នារវាងវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Pfizer-BioNTech និងវ៉ាក់សាំង AstraZeneca ផលិតដោយសាកលវិទ្យាល័យ Oxford អាចបង្កើននូវប្រព័ន្ធភាពស៊ាំខ្លាំងអាចប្រឆាំងនឹងវីរុសកូវីដ-19បានកាន់តែប្រសើរ។

ក្រុមអ្នកជំនាញដែលកំពុងសិក្សាលើការស្រាវជ្រាវមួយហៅថា Com-COV ដើម្បីពិនិត្យលទ្ធភាពនៃការប្រើវ៉ាក់សាំងផ្សេងគ្នាសម្រាប់ការចាក់លើកទី 1 និងលើកទី2 ដើម្បីបង្កើតបាននូវភាពស៊ាំប្រឆាំងនឹងវីរ៉ុសកូវីដ-19។ ជាការឆ្លើយតប ប្រព័ន្ធភាពស៊ាំរបស់វ៉ាក់សាំងមានលក្ខណៈខុសគ្នាទៅតាមលំដាប់នៃការចាក់វ៉ាក់សាំង ពោលគឺការចាក់វ៉ាក់សាំង Oxford-AstraZeneca លើកទី1 ហើយចាក់វ៉ាក់សាំង Pfizer-BioNTech ជាលើកទី2 វានឹងមានប្រសិទ្ធភាពល្អប្រសើរ។ យ៉ាងណាក៏ដោយ គម្លាតនៃរយៈពេលចាក់លើកទី1 និងលើកទី2 ត្រូវធ្វើឡើង4សប្ដាហ៍ ឬ12សប្ដាហ៍ មានប្រសិទ្ធភាពយ៉ាងណា ស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ។
ក្រុមអ្នកស្រាវជ្រាវបានធ្វើកំណត់សម្គាល់ថា ការលាយវ៉ាក់សាំងទាំងពីរនេះបញ្ជូលគ្នាអាចបង្កើនសមត្ថភាពអង្គបដិប្រាណខ្ពស់(ប្រសិទ្ធភាព)របស់វ៉ាក់សាំង Oxford-AstraZeneca ចំនួន 2ដូសទៅទៀត។ បច្ចុប្បន្ននេះ វ៉ាក់សាំង AstraZeneca ត្រូវបានគេណែនាំឱ្យចាក់ក្នុងចន្លោះរយៈពេលពី 8 – 12 សប្តាហ៍រវាងដូសទាំង2។ ការសាកល្បងមុនៗ បានរកឃើញថា គម្លាតកាន់តែយូរប្រសិទ្ធភាពវ៉ាក់សាំង AstraZeneca-Oxford នឹងកាន់តែមានប្រសិទ្ធភាព ពោលគឺអាចកើនដល់ 82.4ភាគរយ ក្នុងការប្រឆាំងនឹងរោគសញ្ញានៃជំងឺកូវីដ-19។
លោក Jonathan Van-Tam សាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រអង់គ្លេស បានឱ្យដឹងដែរថា មិនមានហេតុផលណាមួយដែលថាការចាក់វ៉ាក់សាំងលាយគ្នានេះអាចនឹងប្ដូរពេលវេលានៃគម្លាតការចាក់វ៉ាក់សាំងនោះទេ។
“ការសិក្សានេះគឺជាអ្វី ដែលគេគួរសម្លឹងមើលនាពេលអនាគត។ ការលាយវ៉ាក់សាំងបញ្ចូលគ្នានេះ អាចផ្តល់ឱ្យយើងសម្របខ្លួន និងសម្រួលដំណើរការនៃការចែកវ៉ាក់សាំង ខណៈពេលបណ្តាប្រទេសជាច្រើនដែលកំពុងខិតខំចែកចាយវ៉ាក់សាំង កំពុងជួបប្រទះនឹងការលំបាកនៃការផ្គត់ផ្គង់វ៉ាក់សាំង”
លោកបានបន្តថា
គួរកត់សម្គាល់ថា បច្ចុប្បន្នមានប្រទេសមួយចំនួនកំពុងប្រើវ៉ាក់សាំងលាយគ្នា ដែលក្នុងនោះរួមមានដូចជា ប្រទេសអេស្បាញ និងអាល្លឺម៉ង់ ជាដើមដែលកំពុងចាក់វ៉ាក់សាំង AstraZeneca លើទី 1 ហើយចាក់វ៉ាក់សាំង Pfizer ជាវ៉ាក់សាំងលើកទី2 ។ ការចាក់វ៉ាក់សាំងលាយគ្នានេះ ក៏ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដើម្បីជំរុញប្រព័ន្ធភាពស៊ាំបង្កើនប្រសិទ្ធភាពការពារពីវីរ៉ុសកូវីដ-19៕
ប្រភព៖ Mixing Covid vaccines gives good protection, study suggests
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...

ក្រសួងរៀបចំដែនដី សម្រេចចុះបញ្ជីចេញប្លង់រឹងលើដីជូនពលរដ្ឋ៣ គ្រួសារនៅភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់និងអាស្រ័យផងជិត៥០ឆ្នាំ....
កម្មវិធីពិសេសរបស់ AMS ECONOMY



























































