ទន្ទឹមនឹងនេះដែរ មេដឹកនាំពិភពលោកបានសំដែងការមិនពេញចិត្តចំពោះការសម្រេចចិត្តនេះ ដោយប្រធានគណៈកម្មការសហភាពអឺរ៉ុប Ursula von der Leyen និង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានចោទប្រកាន់រុស្ស៊ីថា នេះជាទង្វើដ៏ឃោរឃៅ។
លោក Ngozi Okonjo-Iweala ដែលជាប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) បាននិយាយថា ពាណិជ្ជកម្មតាមសមុទ្រខ្មៅលើអាហារ ចំណី និងជីគឺមានសារៈសំខាន់ចំពោះស្ថិរភាពនៃតម្លៃអាហារពិភពលោក ហើយលោកសង្ឃឹមថា ទីក្រុងម៉ូស្គូនឹងពិចារណាឡើងវិញពីការដកខ្លួនចេញពីកិច្ចព្រមព្រៀង។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា UN នឹងស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ ដោយសារវាអាចធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវរងគ្រោះ៕
លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannaraជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។