AMS Economyសម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធនៅព្រឹកនេះ
ភ្នំពេញៈ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។

អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ។
ព្រឹត្តិការណ៍ថ្នាក់កំពូលដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលបួនថ្ងៃនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមជាមួយប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ានដទៃទៀត នឹងអញ្ជើញចូលរួមកម្មវិធីជំនួបដោយឡែកពីគ្នាជាមួយតំណាងនៃអន្តរសភាអាស៊ាន តំណាងនៃយុវជនអាស៊ាន និងតំណាងនៃក្រុមប្រឹក្សាអ្នកប្រឹក្សាធុរកិច្ចអាស៊ាន។
ថ្នាក់ដឹកនាំក៏នឹងចូលរួមក្នុងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ស្តីពីការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ ដែលនឹងមានការអញ្ជើញចូលរួមពីប្រធានអង្គការអន្តរជាតិសំខាន់ៗមួយចំនួនផងដែរ។ ថ្នាក់ដឹកនាំនៃដៃគូសន្ទនាអាស៊ានមួយចំនួន ក៏រំពឹងថានឹងចូលរួមក្នុងកិច្ចសន្ទនានេះ ផងដែរ។
នៅក្នុងពិធីបិទជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងប្រគល់ញញួរប្រធានអាស៊ានជូន ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ។
នៅរវាងកិច្ចប្រជុំដែលបានគ្រោង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងមានជំនួបទ្វេភាគី ជាមួយប្រមុខប្រតិភូមួយចំនួនផងដែរ។
ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ាន លើកទី២៥ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣១។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសអ៊ុយក្រែន និងអេស្ប៉ាញ។ ឯកឧត្តម ក៏រំពឹងថានឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេស និងឥស្សរជនមួយចំនួនផងដែរ៕ដោយៈពលជ័យ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារអភិវឌ្ឍន៍អាស៊ី ទាញទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៣,៩ភាគរយក្នុងឆ្នាំ២០២៦
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/09/2026
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ជាថ្មី ដោយបានទម្លាក់ការព្យាកររបស់ខ្លួនពី ៤,១ភាគរយ មកនៅត្រឹម៣,៩ភាគរយ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ ។ ការព្យាកររបស់ធនាគារអន្តរជាតិមួយនេះ ដោយយោងលើកត្តាមួយចំនួន ជាក់ស្ដែងដូចជាការធ្លាក់ចុះនៃវិស័យទេសចរណ៍ដើមឆ្នាំ២០២៦នេះ
IMF ព្រមានថា អឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ បើឈប់រត់ប្រណាំងវិស័យ AI
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/09/2026
អគ្គនាយកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានដល់បណ្តាប្រទេសនៅអឺរ៉ុបថា ប្រសិនបើអឺរ៉ុបអាក់ខាន ឬបង្អាក់ល្បឿនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នោះអឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ
ចិន ពង្រីកពាណិជ្ជកម្មតាមរយៈប្រព័ន្ធស្រាវជ្រាវអវកាស BeiDou ទៅទីផ្សារអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/09/2026
បរទេស ៖ បច្ចុប្បន្ន ក្រុងប៉េកាំង កំពុងផ្តោតយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាអវកាសដែលមានឈ្មោះថា BeiDou ឱ្យកាន់តែទូលំទូលាយ ជាពិសេស ការបង្កើតប្រព័ន្ធអេកូឡូស៊ីជាអន្តរជាតិឲ្យបានកាន់តែធំនៅជុំវិញវិស័យប្រព័ន្ធផ្កាយរណបរបស់ចិន។ អត្ថបទមួយដែលត្រូវបានចេញផ្សាយដោយកាសែត Novinata បានសរសេរថា ប្រទេសចិនកំពុងរុញច្រានយ៉ាងឆាប់រហ័សនូវការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធរុករកតាមបណ្តាញរណប BeiDou របស់ខ្លួនទៅទីផ្សារអន្តរជាតិ តាមរយៈការបង្កើនទំហំផ្គត់ផ្គង់ផលិតផល បច្ចេកវិទ្យា និងកម្មវិធីដែលពាក់ព័ន្ធទៅក្នុងពាណិជ្ជកម្មជួញដូរ។ យោងតាមទិន្នន័យដែលបានបង្ហាញ សេវាកម្មរបស់ប្រព័ន្ធ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខេត្តព្រះសីហនុ៖ ការស្ដារ និងបង្កើនផលស្តុកធនធានជលផលសមុទ្រ នៅតែជាអាទិភាពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍នេសាទឆ្នេរ និងសន្តិសុខស្បៀងកម្ពុជា។ ក្នុងស្មារ...

អាស៊ាន និងចក្រភពអង់គ្លេសប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងអំឡុងកិច្ចពិភាក្សារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេសលើកទី ៦ ដែ...

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ជាថ្មី ដោយបានទម្លាក់ការព្យាកររបស់ខ្លួនពី ៤,១ភាគរយ មកនៅត្រឹម៣,៩ភាគរយ ។ ...

អគ្គនាយកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានដល់បណ្តាប្រទេសនៅអឺរ៉ុបថា ប្រសិនបើអឺរ៉ុបអាក់ខាន ឬបង្អាក់ល្បឿនក្នុងកា...

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានសហការជាមួយ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) រៀបចំកម្មវិធីសិក្ខាសាលាស...

សហភាពអឺរ៉ុប និងហ្វីលីពីនព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ ហើយកិច្ចព្រមព្រៀងពេញលេញជាផ្លូវការកំពុងរង់ចាំការចរចាបន្ថែមទៀត

កោះរ៉ុងនៅតែទទួលបានភ្ញៀវទេសចរជាមធ្យមប្រមាណ ៤០០ នាក់ក្នុងមួយថ្ងៃ ដែលផ្តល់ចំណូលបានរហូតដល់ ១៨ ០០០ ដុល្លារប្រចាំថ្ងៃ ទោះបីការធ្វើដំណើរទៅកាន់កោះមានការចំ...

បរទេស ៖ បច្ចុប្បន្ន ក្រុងប៉េកាំង កំពុងផ្តោតយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាអវកាសដែលមានឈ្មោះថា BeiDou ឱ្យកាន់តែទូលំទូលាយ ជាពិសេស ការបង្កើតប...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































