ភ្នំពេញ ៖ ធនាគារ ស្ថាបនា បានរៀបចំកម្មវិធី FIFA World Cup 26™ Visa Sathapana Viewing Party ដែលផ្តល់ឱកាសដ៏ពិសេស និងមិនអាចបំភ្លេចបានដល់អ្នកគាំទ្របាល់ទាត់ ក្នុងការទស្សនាការប្រកួត FIFA World Cup 2026™ នៅលើកញ្ចក់អេក្រង់ដ៏ធំ នៅរោងភាពយន្ត លេជេន អេដេន ហ្គាដិន។ FIFA World Cup 2026™ គឺជាកម្មវិធីបាល់ទាត់ពិភពលោក ដែលមានអ្នកគាំទ្ររាប់លាននាក់នៅជុំវិញពិភពលោកមកជួបជុំគ្នាដើម្បីមកទស្សនាបាល់ទាត់ ហើយធនាគារ ស្ថាបនា ពិតជាមានមោទនភាពយ៉ាងក្រៃលែងក្នុងការបង្កើតទំនាក់ទំនងដ៏មានអត្ថន័យរវាងអតិថិជន និងសហគមន៍ តាមរយៈភាសាសកលនៃកីឡាបាល់ទាត់។ ធនាគារជឿជាក់ថា តាមរយៈកីឡាបាល់ទាត់ គឺអាចនាំមកនូវការជួបជុំគ្នា ពង្រឹងទំនាក់ទំនង និងបង្កើនភាពស្និទ្ធស្នាលជារួមមួយ។
តាមរយៈកម្មវិធីនេះ ធនាគារ ស្ថាបនា មានគោលបំណងលើកកម្ពស់គុណតម្លៃវិជ្ជមាននៃការធ្វើការជាក្រុម ការរស់នៅប្រកបដោយសុខុមាលភាព ស្មារតីសហគមន៍ និងការចូលរួមក្នុងសង្គម ព្រមទាំងបង្កើតបទពិសោធគួរជាទីចងចាំ ដែលលើសពីសេវាធនាគារ។ កម្មវិធីនេះ ផ្តល់ជូនសម្រាប់ម្ចាស់ប័ណ្ណវីសា ស្ថាបនា ទាំងអស់ ដែលចំណាយចាប់ពី ២០ដុល្លារអាមេរិកឡើងទៅ មិនថាតាមរយៈការទិញទំនិញនៅហាងផ្ទាល់ ឬតាមអនឡាញ។ ម្ចាស់ប័ណ្ណដែលមានសិទ្ធិ អាចទៅទទួលយកសំបុត្រចូលរួមកម្មវិធីទស្សនានៅស្តង់ស្ថាបនា នៅរោងភាពយន្ត លេជេន នាថ្ងៃទី ១១-១២ ខែកក្កដា ១៥-១៦ ខែកក្កដា និង ១៨-១៩ ខែកក្កដា ឆ្នាំ 2026 (សរុប 6 ថ្ងៃ) ដើម្បីចូលរួមទស្សនាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup 2026™ នៅថ្ងៃទី ១៥-១៦ ខែកក្កដា ឆ្នាំ២០២៦ និងទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១:០០ រំលងអធ្រាត្រ។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី និងព័ត៌មានលម្អិតអំពីការទទួលបានសំបុត្រ លោកអ្នកអាចចូលទៅកាន់៖ WATCH FIFA WORLD CUP 26™ ON THE BIG SCREEN WITH YOUR SATHAPANA VISA CARD ។ ការផ្សាយបន្តផ្ទាល់អំពីការប្រកួតបាល់ទាត់ FIFA នាំមកជូនដោយរស្មីហង្សមាស HDTV។