AMS EconomyTesla រងការរិះគន់ខ្លាំងក្នុងទីផ្សារចិន ខណៈកំពុងមានតម្រូវការយ៉ាងហោចណាស់ 1 លានគ្រឿងក្នុងឆ្នាំនេះ
បរទេស៖ ក្រុមហ៊ុនផលិតថយន្តអគ្គិសនីធំបំផុតលើពិភពលោក Tesla មួយរយៈចុងក្រោយនេះ បាន និងកំពុងតែទទួលរងការរិះគន់ខ្លាំងៗនៅប្រទេសចិនក្នុងពេលដែលគូប្រជែងក្នុងស្រុកក៏ចេះតែមានចំនួនកើនឡើងដើម្បីប្រជែងយកទីផ្សារធំបំផុតរបស់អាស៊ីមួយនេះ។
សេចក្តីថ្លែងការណ៍រួមបង្ហាញពីការរិះគន់ធំៗចំនួន 2 ទៅលើក្រុមហ៊ុន Tesla ដែលត្រូវបានធ្វើឡើងដោយភ្នាក់ងារអ្នកឃ្លាំមើលទីផ្សាររបស់ប្រទេសចិន ឬ China’s market Watcdog agency និងភ្នាក់ងារដើម្បីកិច្ចការងារគាំពារដល់អ្នកប្រើប្រាស់ ឬ China consumer protection agency កំពុងបានបង្កើនកំដៅ និងសំពាធយ៉ាងខ្លាំងបន្ថែមទៀតសម្រាប់ក្រុមហ៊ុនអាមេរិកមួយនេះ។
សេចក្តីថ្លែងការណ៍ទាំងពីរត្រូវបានធ្វើឡើងសំដៅទៅលើហេតុការណ៍មួយដែលស្ត្រីជនជាតិចិនម្នាក់ធ្វើការតវ៉ាយ៉ាងកំរោលនៅក្នុងពិធីពិព័រណ៍រថយន្តមួយកាលពីថ្ងៃចន្ទដែលនាងអះអាងថា បញ្ហាហ្វ្រាំងរបស់ Tesla ស្ទើរតែធ្វើឲ្យជីវិតរបស់នាងបាត់បង់ ប៉ុន្តែក្រោយពីបានឡើងធ្វើការរិះគន់នាងក៏ត្រូវបានប៉ូលីសក្រុងសៀងហៃចាប់ខ្លួននឹងប្រកាសដាក់គុករយៈពេល 5 ថ្ងៃផងដែរ។

Market Watchdog Agency បានចេញសេចក្តីថ្លែងការណ៍ថា៖ម្ចាស់រថយន្ត Tesla រូបនេះបានបង្ហាញពីការការពារសិទ្ធរបស់នាងនៅឯពិធីពិព័រណ៍រថយន្ត Shanghai Auto Show ប៉ុន្តែវាកំពុងបង្កឲ្យទៅជាក្តីព្រួយបារម្ភយ៉ាងខ្លាំងមួយពីព្រោះថា នាងដែលត្រូវបានឃាត់ខ្លួនគួរតែទទួលបានច្បាប់មួយដើម្បីការពារសិទ្ធិ និងសំណងជំងឺចិត្តក្នុងនាមជាអ្នកប្រើប្រាស់ពីក្រុមហ៊ុន ដើម្បីបង្ហាញពីទំនួសខុសរបស់ក្រុមហ៊ុនរថយន្តអាមេរិកមួយនេះ។
ដោយឡែកសមាគមន៍នៃអ្នកប្រើប្រាស់របស់ចិន (China Consumer Association) ក៏បានចូលរួមនៅក្នុងប្រតិកម្មនេះផងដែរថា ដោយបានបញ្ជាក់ថា ហេតុការណ៍នេះបានក្លាយទៅជារឿងដែលគួរឲ្យព្រួយបារម្ភបំផុត។ ក្នុងករណីដែលប្រឈមមុខទៅនឹងការរិះគន់ពីអតិថិជនបែបនេះ ក្រុមហ៊ុនគួរតែស្តាប់ និងដោះស្រាយបញ្ហា ឬចរចាគ្នាដោយការពន្យល់ឲ្យបានក្បោះក្បាយជំនួសវិញ។
កាសែត The Global Times ឯណោះវិញបានសរសេរថា ៖ ប្រទេសចិននៅតែបន្តបើកទ្វារទីផ្សារសម្រាប់អាជីវកម្មបរទេស ប៉ុន្តែមិនមែនមានន័យថាក្រុមហ៊ុនក្រៅស្រុកទាំងនោះមានឯកសិទ្ធិចង់ធ្វើអ្វីក៏បាននោះឡើយ។
ប្រទេសចិនត្រូវបានគេទទួលស្គាល់ថា គឺជាទីផ្សាររថយន្តធំបំផុត និងមានកំណើនខ្លាំងបំផុតលើលោកដោយក្នុងនោះរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ក្តីរំពឹងទុកថាទំហំនៃការលក់រថយន្តអគ្គិសនីនឹងមានរហូតទៅដល់ 25 ភាគរយនៃចំណែកទីផ្សារលក់រថយន្តនៅត្រឹមឆ្នាំ 2025 ខាងមុខដែលក្នុងនោះក៏នឹងមានវត្តមានរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុកល្បីៗផ្សេងទៀតផងដែរ ដូចជា Huawei, Xiaomi, Alibabaនិង DJI ជាដើម។

ទោះបីជាយ៉ាងណាក្តី បើយោងតាមអ្នកជំនាញវិភាគរថយន្ត និងតាមរយៈការចេញផ្សាយដោយ Inside EV នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា Tesla នៅក្នុងឆ្នាំ2021នេះ កំពុងទទួលបានការគាំទ្រ និងមានតម្រូវការកើនឡើងយ៉ាងគំហ៊ុករហូតទៅដល់ 1 លានគ្រឿង បើទោះបីជាក្រុមហ៊ុនមួយនេះនៅមិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ណាមួយអំពីគោលដៅ និងផែនការនៃការផលិតរបស់ខ្លួនប្រចាំឆ្នាំនៅឡើយ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលខាតបង់ប្រាក់ចំណូលជាង ៣០០លានដុល្លារហើយ ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/09/2026
ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល
មេដឹកនាំប៊ុលហ្គារី ៖ អឺរ៉ុបអាចរស់បានដោយគ្មានរុស្ស៊ី គ្រាន់តែលំបាកខ្លាំងបើធ្វើសត្រូវជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/09/2026
បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី
អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ
[ads-global layout_id=6 position_id=2 ads_size=2]
កម្មវិធីពិសេសរបស់ AMS ECONOMY

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដ...

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី

ចិនគ្រោងនឹងបញ្ចេញថវិកាប្រមាណ ៣៦០ ពាន់លានយន់ ឬស្មើប្រមាណ ៥៤ ពាន់លានដុល្លារ ដើម្បីចាក់បញ្ចូលទៅក្នុងវិស័យហិរញ្ញវត្ថុរបស់ខ្លួន...

ការសិក្សាស្រាវជ្រាវលើកដំបូងនៅកម្ពុជា ស្តីពី «សហគមន៍កសិកម្មទំនើប» បានបង្ហាញថា កសិករដែលចូលរួមក្នុងសហគមន៍ប្រភេទនេះទទួលបានល...

ចាប់ផ្តើមពីអាជីវកម្មគ្រួសារកាលពីឆ្នាំ២០១៦ សិប្បកម្មកែច្នៃសាច់ស្រស់ក្នុងស្រុក «ជីលីណា» (Chilyna) បានវិវត្តខ្លួនក្លាយជាសិប្...

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ
កម្មវិធីពិសេសរបស់ AMS ECONOMY




















































