AMS Economyយល់ដឹងពីឥណទានកសិកម្ម និងអត្រាការប្រាក់កម្ចី
ឥណទានកសិកម្ម ជាប្រភេទឥណទានដែលបង្កើតឡើងដើម្បីគាំទ្រដល់ប្រជាកសិករ អ្នកជំនួញ ឬអ្នកផ្តល់សេវាកម្មផ្នែកកសិកម្ម ដែលមានតម្រូវការប្រាក់កម្ចី ដើម្បីវិនិយោគ ឬពង្រីកមុខរបរដែលទាក់ទងនឹងវិស័យកសិកម្ម។
កម្ចីកសិកម្មត្រូវបានផ្តល់ជូនក្នុងគោលបំណងផ្សេងៗគ្នា ដោយរាប់បញ្ចូលទាំងការវិនិយោគទៅលើការដាំដំណាំរយៈពេលវែង ឬខ្លី ដូចជា ស្រូវ ពោត សណ្តែក បន្លែ សណ្តែកដី ម្រេច កៅស៊ូ ព្រមទាំង ការចិញ្ចឹមសត្វ ការទិញសម្ភារៈកសិកម្ម ឬទិញដីសម្រាប់ធ្វើកសិកម្មផងដែរ។ កម្ចីទាំងនេះ ផ្តោតទៅលើប្រជាកសិករតាមទីជនបទដែលមានគោលបំណងពង្រីករបរកសិកម្មរបស់ពួកគាត់។

លក្ខណៈសម្បត្តិទូទៅរបស់អ្នកខ្ចី៖
- ជានីតិជនមានអាយុចាប់ពី 18ឆ្នាំ ទៅ 65ឆ្នាំ
- មានទីលំនៅអចិន្ត្រៃយ៍ ស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់ហ្វូតាបា
- មានប្រវត្តិល្អនៅក្នុងសង្គម
- មានមុខរបរ ឬ អាជីវកម្មស្របច្បាប់
- មានទ្រព្យធានាត្រឹមត្រូវ
ឯកសារតម្រូវ ៖
- អត្តសញ្ញាណប័ណ្ណ ឬ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែន
- ឯកសារទ្រព្យធានា (ប្លង់រឹង ឬ ប្លង់ទន់)
- ឯកសារផ្សេងៗ ពាក់ព័ន្ទនឹងប្រភពចំណូល
ខាងក្រោមនេះជាសេវាឥណទានកសិកម្មផ្តល់ដោយស្ថាប័នចំនួន5ផ្សេងគ្នា ៖
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត
អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុធំៗទាំង10 នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងទ្រព្យសកម្មសរុបចំនួន 1,331 លានដុល្លារ។ ការផ្តល់ជូនកម្ចី និងការសងត្រលប់នៃឥណទានកសិកម្មរបស់អម្រឹត គឺបត់បែនទៅតាមចំណូលជារដូវកាលនៃកសិកម្មរបស់ប្រជាកសិករ។
លក្ខណៈនៃឥណទានកសិកម្ម ៖
- ទំហំឥណទានរហូតដល់ 4០០,០០០,០០០រៀល (ឬ1០០,០០០ដុល្លារអាមេរិក)
- អត្រាការប្រាក់ 0.9ភាគរយ – 1.5ភាគរយ
- រយៈពេលសង 3-60 ខែ
- ជម្រើសសម្រាប់ការបង់ឥណទានមានលក្ខណៈធំទូលាយ មានច្រើនជាង150សាខា, អាចបង់បានតាមភ្នាក់ងារវីង និងទ្រូម៉ាន់នី។
- គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី
គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ2015 ជាមួយនឹងដើមទុនដំបូង 1,000,000 ដុល្លារអាមេរិក។ ហ្វូតាបា មានផ្តល់ជូនឥណទានកសិកម្មដល់អតិថិជនទូទៅដែលមានមុខរបរកសិកម្ម ហើយត្រូវការសាច់ប្រាក់បន្ថែមដើម្បីវិនិយោគបម្រើការឲ្យផ្នែកកសិកម្មរបស់ខ្លួន។
លក្ខណះនៃឥណទានកសិកម្ម ៖
- ទំហំឥណទានមានរហូតដល់ 200,000ដុល្លារ
- អត្រាការប្រាក់ អាចចរចាតាមភាពជាក់ស្តែង
- រយៈពេលសងត្រឡប់រហូតដល់ 10ឆ្នាំ
- ទ្រព្យធានា ប្លង់រឹង ឬ ប្លង់ទន់
- សេវារដ្ឋបាល 1ភាគរយ – 1.5ភាគរយ
- របៀបសងមានច្រើនជម្រើសតាមតម្រូវការ
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន គឺជាបុត្រសម្ព័ន្ធរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលធ្វើប្រតិបត្តិការអាជីវកម្មផ្តល់ប្រាក់កម្ចីតាមរយៈបណ្តាញការិយាល័យប្រតិបត្តិការចំនួន51សាខា ដែលគ្របដណ្តប់រាល់តំបន់សក្តានុពលនានាទាំងកម្រិតខេត្ត និងស្រុកទូទាំងប្រទេសកម្ពុជា។
លក្ខណៈនៃឥណទានកសិកម្ម ៖
- ទំហំប្រាក់កម្ចី មានរហូតដល់ 20,000 ដុល្លារអាមេរិក
- អត្រាការប្រាក់ សមរម្យ
- រយៈពេលខ្ចីមានរហូតដល់ 60ខែ
- របៀបសងប្រាក់ ត្រូវបានផ្តល់ជូនដល់អតិថិជននូវជម្រើសនៃការសងប្រាក់ដើមត្រឡប់ទៅតាមកាលវិភាគប្រមូលផលរបរពីកសិកម្មដូចជាបង់ប្រាក់ដើមជារៀងរាល់ 3 ទៅ 6ខែម្តង សម្រាប់ការប្រមូលផលដំណាំរយៈពេលខ្លី និង12 ទៅ18ខែម្តង សម្រាប់ការប្រមូលផលដំណាំរយៈពេលវែង។
- វិធីសាស្ត្របង់ប្រាក់ អតិថិជនរបស់ ហ្វូណន ទាំងអស់អាចធ្វើការបង់ប្រាក់នៅគ្រប់សាខាទាំងអស់របស់ហ្វូណនទាំង51សាខា ឬដៃគូរសហការដូចជា ទីភ្នាក់ងារវីង ឬតារាផេរ ដែលរាប់ម៉ឺនកន្លែងនៅទូទាំងប្រទេសកម្ពុជា។
- ធនាគារ ហត្ថា ម.ក
ធនាគារ ហត្ថា ម.ក គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេនៅប្រទេសកម្ពុជាដែលបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាជាង26ឆ្នាំមកហើយ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសន្សំពីសាធារណជន។ ដោយទទួលបាននូវភាពជោគជ័យលើអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់ ធនាគារ ហត្ថា បានផ្លាស់ប្រែមុខមាត់ថ្មីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជក្នុងឆ្នាំ2020។
លក្ខណៈនៃឥណទានកសិកម្ម ៖
- រយៈពេល រហូតដល់ 144ខែ
- ទំហំឥណទានមានរហូតដល់ 100,000ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេង
- អត្រាការប្រាក់ 1.0 ភាគរយ – 1.48 ភាគរយ
- របៀបសងត្រឡប់មានភាពបត់បែន។
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក
ផ្តើមចេញពីអង្គការក្រៅរដ្ឋាភិបាលមួយក្នុងឆ្នាំ2014 ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រនៅតាមជនបទ មហានគរបានវិវត្តខ្លួនក្លាយទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជាកាលពីឆ្នាំ2017។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក បានចូលរួមជាចម្បងក្នុងការផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ រួមមានការផ្តល់ឥណទានសម្រាប់គ្រួសារក្រីក្រ និងមានប្រាក់ចំណូលទាប និងសហគ្រាសតូចៗនៅទូទាំងប្រទេសកម្ពុជា។
លក្ខណៈនៃឥណទានកសិកម្ម ៖
- អាចខ្ចីប្រាក់បានជាប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាត
- អត្រាការប្រាក់ចន្លោះពី 1.3ភាគរយ – 1.5ភាគរយ
- ទំហំឥណទានរហូតដល់ 120,000,000រៀល ឬ 30,000ដុល្លារ ឬ 1,200,000បាត
- រយៈពេលខ្ចីអតិបរមា 60ខែ
សូមបញ្ជាក់ថា៖ ប្រទេសកម្ពុជាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន81ដែលក្នុងនោះមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន6 និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន75 ហើយគ្រឹះស្ថានឥណទានជនបទមានចំនួន 246។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា។
ទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន 33.9ទ្រីលានរៀល ឬស្មើនឹង 8.8 ប៊ីលានដុល្លារអាមេរិក ហើយឥណទានអតិថិជនមានចំនួន 27.6ទ្រីលានរៀល ឬនឹង 6.8 ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះមានឥណទានកសិកម្ម 18.9ភាគរយ៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...

ក្រសួងរៀបចំដែនដី សម្រេចចុះបញ្ជីចេញប្លង់រឹងលើដីជូនពលរដ្ឋ៣ គ្រួសារនៅភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់និងអាស្រ័យផងជិត៥០ឆ្នាំ....
កម្មវិធីពិសេសរបស់ AMS ECONOMY



























































