AMS Economyយល់ដឹង ៖ អចលនទ្រព្យ ៤ ប្រភេទដែលកំពុងពេញនិយមវិនិយោគ និងទទួលបានចំណេញនៅកម្ពុជា
ភ្នំពេញ៖ អចលនទ្រព្យចំនួន ៤ ប្រភេទក្នុងចំណោមប្រភេទអចលនទ្រព្យផ្សេងទៀត បាននឹងកំពុងពេញនិយមក្នុងការវិនិយោគ និងអភិវឌ្ឍយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយបានទាក់ទាញពលរដ្ឋនៅក្នុងស្រុក និងក្រៅស្រុកឱ្យផ្តោតលើទៅលើវិស័យមួយនេះ ខណៈដែលការទទួលបានផលចំណេញពីការវិនិយោគច្រើន។

ខាងក្រោមនេះជាប្រភេទអចលនទ្រព្យទាំង ៤ ៖
១) អចលនទ្រព្យលំនៅដ្ឋាន ៖ លំនៅដ្ឋាន ជាប្រភេទអចលនទ្រព្យដែលប្រើប្រាស់សម្រាប់ការរស់នៅមានដូចជាផ្ទះ ខុនដូ និងអាផាតមិនជាដើម។ ជាទូទៅ គេអាចវិនិយោគលើអចលនទ្រព្យប្រភេទនេះតាមរយៈការទិញចូលតម្លៃទាប ហើយលក់ចេញយកផលចំណេញ ឬដាក់ជួលបង្កើតបានជារំហូរសាច់ប្រាក់ទៀងទាត់។
២) អចលនទ្រព្យពាណិជ្ជកម្ម ៖ អចលនទ្រព្យប្រភេទនេះមានដូចជា ផ្សារទំនើប ហាងលក់រាយ អគារការិយាល័យ សណ្ឋារគារ កាស៊ីណូ មន្ទីពេទ្យឯកជន និងគ្រឹះស្ថានអប់រំឯកជន។ ប្រភេទអចលនទ្រព្យពាណិជ្ជកម្មនេះ មានមុខងារច្រើនជាងអចលនទ្រព្យលំនៅដ្ឋាន។ មិនតែប៉ុណ្ណោះ អចលនទ្រព្យពាណិជ្ជកម្មអាចធ្វើឱ្យមានស្ថិរភាពរំហូរសាច់ប្រាក់កើនឡើងច្រើនជាង ព្រោះអគារពាណិជ្ជកម្មនីមួយៗមានបន្ទប់ច្រើន បើធៀបនឹងផ្ទះល្វែង ហើយបន្ថែមពីនេះការដាក់ជួលមានរយៈពេលវែងរហូតដល់ ៥ទៅ១០ឆ្នាំឯណោះ។
៣) អចលនទ្រព្យឧស្សាហកម្ម ៖ ជាប្រភេទអចលនទ្រព្យដែលសំដៅលើរោងចក្រឧស្សាហកម្ម និងឃ្លាំងស្តុកទំនិញជាដើម។ បើប្រៀបធៀបនឹងអចលនទ្រព្យពាណិជ្ជកម្ម ជាទូទៅអចលនទ្រព្យឧស្សាហកម្មចំណាយតិចជាងក្នុងការវិនិយោគ ហើយសេវាកម្មថែទំាផ្សេងៗក៏មានការចំណាយទាបជាងដែរ ប៉ុន្តែអាចទទួលចំណូលបានខ្ពស់។ ៤) អចលនទ្រព្យជាដី ៖ ដីជាប្រភេទអចលនទ្រព្យចម្បងគេក្នុងចំណោមប្រភេទអចលនទ្រព្យដែលបានរៀបរាប់ខាងលើ។ បន្ថែមលើការប្រើប្រាស់ដីក្នុងការសាង់សង់ផ្ទះ ឬអគារពាណិជ្ជកម្មផ្សេងៗ ដីក៏ត្រូវបានប្រើប្រាស់ក្នុងគោលបំណងសម្រាប់កសិកម្មដូចជាការប្រើប្រាស់ ដីសម្រាប់ការដាំដំណាំ និងកសិដ្ឋានចិញ្ចឹមសត្វជាដើម៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























