AMS Economyអ្នកជំនាញ ៖ អាជីពនៅក្នុងវិស័យអចលនទ្រព្យគឺជាជម្រើសមួយដ៏ល្អបំផុតដែលគួរពិចារណា
បរទេស ៖ មិនថាស្ថិតនៅក្នុងប្រទេសអភិវឌ្ឍន៍ ឬកំពុងអភិវឌ្ឍន៍នោះទេ វិស័យអចលនទ្រព្យ និងសំណង់ គឺជាវិស័យដ៏រឹងមំាបំផុតរបស់ប្រទេសនីមួយៗជាក់ស្តែងយើងអាចមើលឃើញនៅក្នុងសម័យកូវីដបច្ចុប្បន្នគម្រោងសាងសង់ទាំងឡាយនៅតែមានដំណើរការទោះបីជាវាមានភាពយឺតយ៉ាវបន្តិចក្តី។
លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគអចលនទ្រព្យសកល (GRA) បានមានប្រសាសន៍ថា ការងារអាជីពជាភ្នាក់ងារនៅក្នុងវិស័យអចលនទ្រព្យ បានផ្តល់ឱកាសល្អដ៏ច្រើនសម្រាប់អ្នកប្រតិបត្តិ ដែលក្នុងនោះរាប់ទាំងឱកាសបានស្គាល់ពីរបៀបនៃការធ្វើជំនួញក្នុងវិស័យពាក់ព័ន្ធ ឱកាសស្គាល់ពីបរិបទសង្គម ឱកាសកសាងសមត្ថភាព និងទ្រព្យសម្បត្តិ រួមជាមួយនឹងការបង្កើតឱកាសសម្រាប់ក្រុមគ្រួសារ និងអ្នកបន្តវេនផងដែរ។
លោកឧកញ៉ាបានបញ្ជាក់ថា ទោះស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្នក៏ដោយ បើនិយាយពីអ្នកធ្វើការនៅវិស័យនេះក៏នៅតែមានសង្ឃឹម និងសុទិដ្ឋិនិយមថាវានឹងអាចល្អប្រសើរវិញខ្លាំង និងលឿនជាងវិស័យផ្សេងៗទៀតក្រោយបញ្ចប់វិបត្តិ។ អាជីពនៅក្នុងវិស័យអចលនទ្រព្យត្រូវបានមនុស្សភាគច្រើនគិតថាជាអាជីពដ៏ល្អបំផុតមួយធៀបទៅនឹងអាជីពផ្សេងទៀត ហើយមានហេតុផលសំខាន់មួយចំនួនដែលជំរុញមនុស្សជាច្រើនឲ្យចាប់អារម្មណ៍។

១.ធ្វើជាថៅកែដោយខ្លួនឯង ៖ មនុស្សជាច្រើនបានដឹងហើយថានៅពេលដែលពួកគេចាប់អាជីពជាអ្នកលក់នៅក្នុងវិស័យអចលនទ្រព្យនោះពួកគេនឹងក្លាយទៅជាថៅកែទៅលើអាជីវកម្មមួយរបស់ខ្លួនរួចបាត់ទៅហើយ។ មិនមានកំណត់ថាអ្នកត្រូវតែទៅធ្វើការម៉ោង៨ព្រឹកចេញម៉ោង៥ មិនចាំបាច់ប្រជុំរាយការណ៍ទៅថ្នាក់លើ ឬរង់ចាំការបញ្ជាការងារណាមួយនោះឡើយ។
២.ជាអាជីពមិនរើសអើងភេទ ៖ តាមការស្រាវជ្រាវរកឃើញថា អាជីពនេះមិនប្រកាន់អ្នកធ្វើការជាស្រី ឬប្រុសនោះទេ ប្រសិនបើអ្នកឆ្លាត និងរហ័សរហួននោះអ្នកនឹងអាចទទួលបានប្រាក់កម្រៃដូចគ្នាមិនថាអ្នកជាមនុស្សប្រុស ឬស្រី ឬជាពលរដ្ឋក្នុងស្រុក ឬបរទេសនោះឡើយ។
៣.ប្រាក់ចំណូលកើនឡើងជាបន្តបន្ទាប់ក្រោយអ្នកចាប់ផ្តើមទទួលបានលទ្ធផល ៖ មានការស្រាវជ្រាវមួយបានរកឃើញថា ភ្នាក់ងារអចលនទ្រព្យដែលមានអជ្ញាបណ្ណប្រមាណជា៦០ទៅ៨០ភាគរយនាមបោះបង់ការងារនេះចោលទៅវិញក្រោយការអនុវត្តបានត្រឹមរយៈពេល១ឆ្នាំដំបូងប៉ុណ្ណោះ ដោយសារតែមិនអាចជោគជ័យ ឬទទួលបានចំណូល ប៉ុន្តែនៅពេលដែលពួកគេចាប់ផ្តើមទទួលបានចំណូលនោះគេនឹងអាចរកឃើញពីវិធីថ្មីបន្ថែមទៀត ដើម្បីបង្កើនចំណូលកាន់តែច្រើនឡើង ហើយជក់ចិត្តជាមួយនឹងអាជីពមួយនេះ។
៤.ប្រាក់ចំណូលកើនឡើងតាមរយៈបទពិសោធន៍ ៖ ការហ្វឹកហាត់កាន់តែច្រើន ការព្យាយាមទទួលយកបទពិសោធន៍កាន់តែច្រើន ព្យាយាមចូលរួមក្នុងសង្គមកាន់តែច្រើន នឹងក្លាយទៅជាកូនសោរសំខាន់ជួយឲ្យអ្នកលក់អចលនទ្រព្យអាចបង្កើនឱកាសលក់កាន់តែច្រើន។ ដូចនេះវាជារឿងងាយស្រួលដែលអ្នកចាំបាច់ត្រូវតែបន្តអាជីពនេះទោះបីជាមិនមានចំណូលក្តី ហើយអ្នកអាចសាកល្បងស្វែងរកប្រភពចំណូលផ្សេងក្នុងពេលដែលមិនទាន់មានលទ្ធផលល្អជាមុនសិន។
៥. អាជីពនៅក្នុងវិស័យអចលនទ្រព្យទទួលបានការរីករាយខ្លាំងបំផុត ៖ នៅតាមបណ្តាប្រទេសជឿនលឿន និងអភិវឌ្ឍន៍មានក្រុមអ្នកធ្វើការនៅក្នុងវិស័យនេះជាច្រើន ដែលពួកគេជាមនុស្សដែលមានភាពរីករាយខ្លាំងជាងគេបំផុតធៀបទៅនឹងអាជីពផ្សេងចាប់រាប់ពីការងារប្រចាំថ្ងៃឡើង ហើយមានអត្រាសម្ពាធតិចតួចបំផុតចំពោះបញ្ហាដែលថាអចលនទ្រព្យនឹងអាចធ្លាក់ចុះនាពេលអនាគត៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























