AMS Economyធនាគារ ABA វិនិយោគ ៣០លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ តេជោ ក្រុងតាខ្មៅ
ភ្នំពេញ៖ ធនាគារ ABA បានប្រកាសពីការវិនិយោគនូវទឹកប្រាក់ ៣០ លានដុល្លារអាមេរិក លើសញ្ញាបណ្ណសាជីវកម្ម ដើម្បីចូលរួមក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ តេជោ ក្រុងតាខ្មៅ (ពីមុនត្រូវបានស្គាល់ថាជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី)។

ពិធីចុះហត្ថលេខាលើការវិនិយោគត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ រវាងធនាគារ ABA និងក្រុមហ៊ុន អូវើស៊ី ខេមបូឌានអ៊ិនវេសមិន ឯ.ក (OCIC) រួមជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។ ដោយមានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាកាសយានដ្ឋាននេះនឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំដែលនឹងជួយបង្កើនការវិនិយោគរបស់ប្រទេស និងការទាក់ទាញផ្នែកទេសចរណ៍។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានមានប្រសាសន៍ពាក់ព័ន្ធនឹងការវិនិយោគនេះថា ៖
«យើងមានមោទនភាពក្នុងការចូលរួមដល់ការកសាងសមិទ្ធផលដ៏លេចធ្លោមួយនេះរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិ តេជោ ក្រុងតាខ្មៅ។ យើងខ្ញុំនៅធនាគារ ABA ជឿជាក់ថា គម្រោងដ៏ធំនេះនឹងមិនត្រឹមតែជួយជំរុញដល់វិសាលភាពសេដ្ឋកិច្ចកម្ពុជានៅទូទាំងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយដល់កំណើនបន្ថែមទៀតនៃវិស័យទេសចរណ៍ និងវិស័យភ័ស្តុភារកម្មនៃសេដ្ឋកិច្ចកម្ពុជាផងដែរ»

ការវិនិយោគនេះ ធ្វើឡើងស្របតាមបេសកកម្មរបស់ ABA ដែលប្រតិបត្តិការក្នុងនាមជាដៃគូជាមួយធុរកិច្ចកម្ពុជា និងប្រជាជនកម្ពុជា។ ធនាគារបាននឹងកំពុងបន្តចូលរួមក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។
ជាក់ស្ដែង ភាគហ៊ុនិក ABA បានវិនិយោគទឹកប្រាក់ ១,២ ពាន់លានដុល្លារអាមេរិកដល់ដើមទុនរបស់ធនាគារ ដែលរួមមានមូលធនភាគហ៊ុនិកជិត ១,១ ពាន់លានដុល្លារអាមេរិក និង ១០០ លានដុល្លារអាមេរិកនៅក្នុងបំណុលបន្ទាប់បន្សំ។ ភាគហ៊ុនិក ABA ជឿជាក់លើសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា និងបានរក្សាប្រាក់ចំណេញទាំងអស់នៅក្នុងធនាគារជាការវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍបន្ថែមទៀតរបស់ ABA និងបុគ្គលិករបស់ខ្លួន។
ជាមួយគ្នានេះ ចូលរួមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងហេដ្ឋារចនាសម្ពន្ធ ធនាគារ ABA ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ បានចូលរួមបង់ពន្ធជូនរដ្ឋចំនួន ២០០ លានដុល្លារអាមេរិក។ ធនាគារ ក៏មានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយទទួលបានលិខិតសរសើរពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់ការចូលរួមចំណែកដល់ការអភិវឌ្ឍ និងភាពរីកលូតលាស់នៃសេដ្ឋកិច្ចជាតិក្នុងនាមជាសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេលំដាប់ទី១២ ក្នុងចំណោមអ្នកបង់ពន្ធទាំងអស់ក្នុងឆ្នាំ២០២០។
ក្រៅពីនេះ ធនាគារ ABA ក៏បានរួមចំណែកជួយដល់វិស័យជាក់ស្ដែងនៃសេដ្ឋកិច្ច តាមរយៈការផ្ដល់ហិរញ្ញវត្ថុដល់អាជីវកម្មដែលមានស្ថិរភាព និងផលិតភាពតូច-ធំនានា និងបានផ្ដល់កម្ចីក្នុងទឹកប្រាក់ ៥,២ ពាន់លានដុល្លារអាមេរិករួចហើយ ដោយបច្ចុប្បន្នកំពុងបម្រើអតិថិជនប្រមាណជិត ២លាននាក់។ បន្ថែមពីនេះ ធនាគារ ABA ក៏បានរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធឌីជីថលរបស់កម្ពុជា ដែលសម្រួលដល់សេដ្ឋកិច្ចជាតិឲ្យកាន់តែមានប្រសិទ្ធភាព។ កម្មវិធីសេវាធនាគារតាមទូរស័ព្ទ ABA Mobile បានជួយសម្រួលដល់អាជីវកម្ម និងរូបវន្តបុគ្គលជាច្រើន ដោយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ មានការប្រើប្រាស់ចំនួន ៤០០ លានប្រតិបត្តិការ មានតម្លៃជាទឹកប្រាក់ ២១០ពាន់លានដុល្លារអាមេរិក។
ការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់ ABA ចំពោះការអភិវឌ្ឍប្រទេសជាតិ អាចត្រូវបានឆ្លុះបញ្ចាំងតាមរយៈការផ្ដល់ការងារដល់បុគ្គលិកក្នុងស្រុកប្រមាណជិត ៧ ០០០នាក់ នៅតាមបណ្ដា ៨០ សាខា និងបណ្ដាញរបស់ខ្លួន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មហាយក្សចិន-អាម៉េរិក បង្ហាញពីកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅមិនអាចកាត់ផ្ដាច់គ្នាបាន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/09/2026
បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែប្រសិនបើគេក្រឡេកទៅមើលតួលេខជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការវិញ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងពីរមានទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច ទាំងប្រជាជាតិយ៉ាងស៊ីជម្រៅដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ចុងក្រោយនេះ ក្រោមការសម្របសម្រួលតាមរយៈការទូតរបស់ប្រមុខរដ្ឋនៅក្នុងដំណើរទស្សនកិច្ចកំពូលទៅវិញទៅមកភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងទ្វេភាគីក្នុងន័យស្ថាបនា ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ។ សារព័ត៌មាន China Daily បានចេញផ្សាយថា ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិក
ចិន កំពុងស្ថិតក្នុងការសង្ស័យថា លួចសិក្សាពីបច្ចេកវិទ្យាទំនើបនៃយន្តហោះចម្បាំង F-35 របស់អាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/09/2026
បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អាម៉េរិក។ ហេតុការណ៍នេះបានកើតឡើងកាលពីដើមឆ្នាំ២០២៦នេះ ប៉ុន្តែទើបតែត្រូវបានយកចេញផ្សាយកាលពីពេលថ្មីៗនេះ។ ដោយដកស្រង់ចេញពី Bloomberg និង Politico បានឱ្យដឹងថា ឧប្បទេវហេតុខាងលើនេះបានកើតឡើងនៅក្នុងពេលដែលការដឹកជញ្ជូនគ្រឿងបន្លាស់យន្តហោះដែលមានបញ្ហាយកមកពីប្រទេសអូស្ត្រាលីត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែចៃដន្យបែរជាបង្វែរទិសដៅដោយគ្មានការគ្រោងទុកទៅកាន់ក្រុងហុងកុងទៅវិញ។ សមាសភាគបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន UPS រួមមានដូចជា ដំបូលកញ្ចក់កាប៊ីន
ហេតុផលនៅពីក្រោយតម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/09/2026
ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូងសមុទ្របានធូរស្រាលក្រោយកិច្ចចរចារវាងអុីរ៉ង់ ជាមួយនឹងសហរដ្ឋអាមេរិក ក៏ប៉ុន្តែ នៅឯកម្ពុជាវិញ នៅមិនទាន់អាចរក្សាកំណត់ត្រាវិជ្ជមានរបស់ខ្លួនបានឡើយដោយសារខ្លួនពឹងផ្អែកទាំងស្រុកលើការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី ដែលអ្នកផ្គត់ផ្គង់នៅទីនោះ មិនទាន់អាចទិញប្រេងឆៅទៅតាមតម្លៃដែលបានប្រកាសចុះបានភ្លាមៗ។ ដូច្នេះហើយ អ្នកប្រើប្រាស់នៅកម្ពុជាត្រូវប្រឈមនឹងការឡើងថ្លៃយ៉ាងគំហុកនៅតាមស្ថានីយប្រេងឥន្ធនៈ ស្របតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្ម។ យោងតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងធម្មតាបានកើនឡើង ៤៥០ រៀល ដល់ ៥,២៥០
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្ត...

គាំទ្រជីវភាពពលរដ្ឋ ក្នុងពេលតម្លៃប្រេងសកលឡើងថ្លៃខ្ពស់

(បាត់ដំបង/ប៉ៃលិន)៖ ក្នុងគោលបំណងបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារ និងបណ្...

ទីក្រុងសៀងហៃ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធ...

បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អា...

បរទេស៖ សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ខណៈដែលអឺរ៉ុប កំពុងព្យាយាមកាត់...

ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូង...

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបចំនួនពីរ រួមមានតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































