AMS Economyអាស៊ាន-អាមេរិកភ្ជាប់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារតាមរយៈកិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម TIFA
សេដ្ឋកិច្ច ៖ តួលេខគិតត្រឹមឆ្នាំ២០២១កន្លងមកនេះ អាមេរិកនៅតែជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចដ៏សំខាន់របស់អាស៊ានមិនអាចខ្វះបាន ដោយក្នុងនោះ សកម្មភាពពាណិជ្ជកម្មកាលពីឆ្នាំ២០១៩មានទំហំរហូតទៅដល់៣៥៤ពាន់លានដុល្លារ។
ឆ្នាំ២០២២នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធសំខាន់ៗផ្សេងទៀតដែលក្នុងនោះក៏មានកិច្ចប្រជុំរវាងអាស៊ាន-អាមេរិកផងដែរក្នុងគ្រាដែលអាមេរិក និងចិននៅតែមានភាពតានតឹងដាក់គ្នានៅឡើយ ដែលបានធ្វើឲ្យអាស៊ានបានក្លាយទៅជាដៃគូជាយុទ្ធសាស្ត្រ និងអទិភាពមួយរបស់អាមេរិក។
កាលពីឆ្នាំ២០២០ សហរដ្ឋអាមេរិកបានក្លាយទៅជាប្រភពអ្នកវិនិយោគបរទេសដោយផ្ទាល់ (FDI) ធំជាងគេបំផុតរបស់អាស៊ានជាមួយនឹងទំហំទឹកប្រាក់ដល់ទៅ៣២៨,៥ពាន់លានដុល្លារ ដោយក្នុងនោះក្រុមហ៊ុនអាមេរិកប្រមាណជិត ៤២ ០០០ បានចូលរួមដល់កិច្ចការងារនាំចេញទៅកាន់ទីផ្សារអាស៊ាន ហើយអាចបង្កើតការងារជូនពលរដ្ឋអាមេរិកដល់ទៅ ៦២៥ ០០០កន្លែង។
លទ្ធផលដ៏ធំធេងទាំងនេះត្រូវបានបង្ហាញជារូបរាងឡើងជាបន្តបន្ទាប់ចាប់តាំងតែពីឆ្នាំ២០០៦មកម្ល៉េះ ពោលគឺនៅក្រោយការចាប់កំណើតនៃកិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម ឬហៅកាត់ថា TIFA (Trade and Investment Facilitation Agreement ) ដែលជាកិច្ចព្រមព្រៀងប្រើប្រាស់សម្រាប់ជាឧបករណ៍នាំផ្លូវ និងការច្របាច់បញ្ចូលគ្នានៃសេដ្ឋកិច្ចរវាងអាមេរិក និងអាស៊ាន។
TIFA ត្រូវបានចុះហត្ថលេខាដោយបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០០៦ នៅទីក្រុង Kuala Lumpur ក្នុងគោលបំណងសំខាន់ជាយន្តការមួយដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-សហរដ្ឋអាមេរិក។
ក្រៅពីនោះ អាស៊ាន និងអាមេរិក ក៏កំពុងអនុវត្តនូវគំនិតផ្តួចផ្តើមផែនការនៃការពង្រីកការចូលរួមក្នុងផ្នែកសេដ្ឋកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក ឬ E3 (Expanded Economic Engagement Initiatives) ផងដែរ ដែលធ្លាប់ត្រូវបានលើកឡើងដំបូងតាំងតែពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤ ASEAN-US នៅក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២។ គំនិតផ្តួចផ្តើមនេះក៏ធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចអាមេរិក និងអាស៊ាន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌា ពីប្រទេសនាំចូល ក្លាយជាអ្នកនាំចេញផ្នែកសព្វាវុធដ៏សំខាន់មួយក្នុងទីផ្សារពិភពលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/09/2026
បរទេស ៖ ជាប្រវត្តិសាស្ត្រ ឥណ្ឌា ត្រូវបានគេស្គាល់ថា ជាប្រទេសនាំចូលសម្ភារៈយុទ្ធភណ្ឌយោធាដ៏ធំបំផុតមួយក្នុងពិភពលោក ប៉ុន្តែបច្ចុប្បន្ន ទីក្រុងញូវដេលី បាន និងកំពុងកែប្រែប្រវត្តិសាស្ត្រក្នុងវិស័យការពារជាតិរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយក្លាយខ្លួនទៅជាប្រទេសនាំចេញសព្វាវុធដ៏សំខាន់នៅលើឆាកអន្តរជាតិទៅវិញ។ ទិដ្ឋភាពនៃការផលិតក្នុងវិស័យការពារជាតិរបស់ប្រទេសឥណ្ឌា កំពុងមានការផ្លាស់ប្តូរទម្រង់យ៉ាងជ្រាលជ្រៅ គិតតាំងពីការផ្លាស់ប្តូរគោលនយោបាយយុទ្ធសាស្ត្រ ការជំរុញផលិតកម្មក្នុងស្រុកយ៉ាងសកម្ម កំណើនវិនិយោគពីវិស័យឯកជន ជាពិសេស ឧស្សាហកម្មនៃការផលិតក្នុងវិស័យការពារជាតិសរុបរបស់ឥណ្ឌាបានកើនឡើងដល់ជិត ១៨,៦ ពាន់លានដុល្លារនៅក្នុងផែនការថវិកាឆ្នាំជាតិ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស ៖ ជាប្រវត្តិសាស្ត្រ ឥណ្ឌា ត្រូវបានគេស្គាល់ថា ជាប្រទេសនាំចូលសម្ភារៈយុទ្ធភណ្ឌយោធាដ៏ធំបំផុតមួយក្នុងពិភពលោក ប៉ុន្តែបច្ចុប្បន្ន ទីក្រុងញូវដេលី បាន...

កម្ពុជា និងម៉ាឡេស៊ីកំពុងជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីបានកើ...

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលមួយ ដើម្បីជំរុញយុវជនជំនាន់ក្រោយឱ្យមានកិច្ចសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅ ...

ម្លៃប្រេងឆៅបានកើនឡើងជាង ២ ភាគរយនៅថ្ងៃចន្ទនេះ ដោយតម្លៃប្រេង Brent ឡើងដល់ជាង ១០៧ ដុល្លារក្នុងមួយបារ៉ែល ក្រោយភាពតានតឹងនៅម...

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និ...

ភ្នំពេញ ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គ...

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ប...

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោ...
កម្មវិធីពិសេសរបស់ AMS ECONOMY

























































