AMS Economyកម្ពុជា - អូស្ត្រាលីបង្កើនសហប្រតិបត្តិការពង្រឹងសុវត្ថិភាពការងារក្នុងវិស័យសំណង់
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីដាក់ចេញជាផ្លូវការនូវកិច្ចសហប្រតិបត្តិការលើការពង្រឹងសុវត្ថិភាពការងារក្នុងវិស័យសំណង់នៅប្រទេសកម្ពុជា។

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang Kang បានជួបជាមួយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មុននឹងពិធីចុះហត្ថលេខា ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកបច្ចេកទេសរបស់អូស្ត្រាលី នៅក្នុងវិស័យសំណង់ និងប្រធានបទនានា ទាក់ទងនឹង ទំនាក់ទំនងទ្វេភាគីរវាងអូស្ត្រាលី និងកម្ពុជា។

ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងនេះ អូស្ត្រាលីបាន និងកំពុងគាំទ្រក្រសួង ដើម្បីបង្កើតគោលការណ៍ណែនាំដំបូងមួយសម្រាប់កម្ពុជា ដែលផ្តោតទៅលើសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ដើម្បីពង្រឹងសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការស្លាប់ និងគ្រោះថ្នាក់នានានៅតាមការដ្ឋានសំណង់នៅកម្ពុជា។ ការងារលើគោលការណ៍ណែនាំនេះ បាន និងកំពុងដំណើរការយ៉ាងល្អ ហើយគោលការណ៍ណែនាំនេះ អាចនឹងបញ្ចប់ និងត្រូវបានដាក់ឱ្យអនុវត្តនៅចុងឆ្នាំ ២០២១។ អូស្ត្រាលីក៏នឹងផ្ដល់ការពង្រឹងសមត្ថភាពដល់ក្រុមការងារក្រសួង លើការត្រួតពិនិត្យ និងការពង្រឹងស្តង់ដារថ្មី ក៏ដូចជាការលើកកម្ពស់ការយល់ដឹងរបស់វិស័យឯកជនអំពីទំនួលខុសត្រូវរបស់ពួកគេ ក្នុងការលើកកម្ពស់សុវត្ថិភាពការងារនៅការដ្ឋាន។
លោក Kang បានមានប្រសាសន៍ថា ៖
«ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃទីក្រុងនៅកម្ពុជា បានបង្កើតនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀត។ ការដួលរលំនៃអគារធំៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាសោកនាដកម្មនៅកម្ពុជា។ យើងមើលឃើញពីភាពចាំបាច់របស់អូស្ត្រាលី ក្នុងការឆ្លើយតបយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពទៅកាន់សំណើសុំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពរបស់កម្មករសំណង់ ក្រុមគ្រួសាររបស់ពួកគេ និងសាធារណជន រួមទាំងហានិភ័យនានា ទាក់ទងនឹងជំងឺកូវីដ-១៩»
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ថា ៖
«ចាប់តាំងពីប្រទេសកម្ពុជាបានអនុម័តច្បាប់ស្ដីពីសំណង់ ដ៏មានសារៈសំខាន់ក្នុងឆ្នាំ២០១៩មក យើងបាន និងកំពុងធ្វើការឥតឈប់ឈរលើការអនុវត្តច្បាប់នេះ។ ស្តង់ដារសុវត្ថិភាព ដែលអាចអនុវត្តបាននៅការដ្ឋានសំណង់ គឺជាការចាំបាច់ និងមានសារៈសំខាន់ ហើយយើងសូមសរសើរចំពោះការគាំទ របស់អូស្ត្រាលី ដើម្បីឱ្យយើងអាចឈានទៅមុខយ៉ាងឆាប់រហ័ស»
ជាផ្នែកមួយនៃជំនួយគាំទ្ររបស់អូស្ត្រាលីលើសុវត្ថិភាពការងារក្នុងវិស័យសំណង់នៅឆ្នាំ២០២០ អូស្ត្រាលី ក៏បានរៀបចំឱ្យក្រុមការងារមន្ត្រីកម្ពុជាធ្វើដំណើរទៅប្រទេសអូស្ត្រាលី ដើម្បីរៀនសូត្រវគ្គខ្លីស្តីពីសុវត្ថិភាពសំណង់ដែលរួមទាំងការត្រួតពិនិត្យ ពីការអនុវត្តសុវត្ថិភាពក្នុងការដ្ឋានសំណង់ និងជួបជាមួយទីភ្នាក់ងារអូស្ត្រាលីនានា ដែលទទួលបន្ទុកផ្នែកត្រួតពិនិត្យបញ្ហាសុវត្ថិភាពសំណង់ផងដែរ។ ការគាំទ្រជាបន្តរបស់អូស្ត្រាលីទៅលើសុវត្ថិភាពការងារក្នុងវិស័យសំណង់នេះ ជាផ្នែកមួយនៃកម្មវិធី “វិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ” របស់អូស្ត្រាលី ដែលមានរយៈពេល ៦ ឆ្នាំ និងមានទឹកប្រាក់ចំនួន ៤៩.៤ លានដុល្លារអូស្ត្រាលី៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























