AMS Economyសម្ដេចតេជោ ៖ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យម ៩៨ភាគរយនៃសហគ្រាសសរុប
ភ្នំពេញ ៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាឆ្អឹងខ្នងដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិ ហើយសហគ្រាសនេះនៅក្នុងប្រទេសមានច្រើនស្ទើរតែ១០០ភាគរយនៃសហគ្រាសសរុប ។
សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២កាលពីរសៀលថ្ងៃទី១២ តុលា២០២២នេះឱ្យដឹងថា កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមរហូតដល់ទៅ៩៨ភាគរយនៃចំនួនសហគ្រាសសរុប ដែលបានចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិប្រមាណ៥៨ភាគរយ និងផ្ដល់ការងារប្រមាណ៧៣ភាគរយនៃការងារសរុប ។

សម្ដេចបន្តថា ក្នុងចំណោមសហគ្រាសទាំងអស់ស្ត្រីគឺជាអ្នកបង្កើត និងគ្រប់គ្រងប្រមាណ៦១ភាគរយនៃចំនួនសរុប នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ។ ការណ៍នេះ បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា កំណត់និងជំរុញការលើកតម្កើង ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការលើកកម្ពស់តួនាទីរបស់ស្ត្រី នៅក្នុងកិច្ចអភិវឌ្ឍនៅគ្រប់វិស័យ និងគ្រប់កម្រិត ។

សម្ដេចមានប្រសាសន៍ថា ក្នុងក្របខណ្ឌអាស៊ាន ទាំងបច្ចុប្បន្ននិងទៅអនាគត ស្ត្រីនឹងដើរតួនាទីជាតួអង្គដ៏សំខាន់ ជាពិសេសក្នុងការស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ច អាស៊ានឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ននិងភាពរឹងមាំ។ ការណ៍នេះ ទាមទារឱ្យមានការរួមសាមគ្គី និងសហការគ្នាបង្កើតប្រព័ន្ធអេកូឡូស៊ីដែលអំណោយផលដល់ការរីកលូតលាស់របស់សហគ្រិនស្ត្រី និងការចូលរួមសហការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ។ ជាក់ស្ដែង សហគ្រិនភាពរបស់ស្ត្រីនៅក្នុងតំបន់អាស៊ាន បាននិងកំពុងប្រឈមនឹងឧបសគ្គជាច្រើន ក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងសហគ្រាស ជាពិសេសនៅតាមតំបន់ទីជនបទ ។
សម្ដេចបានមានប្រសាសន៍បន្ថែមថា ស្ត្រីភាគច្រើន ចាប់ផ្ដើមដំណើរការអាជីវកម្មនៅក្នុងកម្រិតមីក្រូ កម្រិតតូចៗនិងស្ថិតនៅក្រៅប្រព័ន្ធ ដោយភាគច្រើនលើសលប់មិនទាន់បានចុះបញ្ជីអាជីវកម្មផ្លូវការនៅឡើយ ដែលអាចបង្កឱ្យមានការលំបាកដល់រាជរដ្ឋាភិបាល ក្នុងការកំណត់ និងផ្ដល់ការគាំទ្រតាមការចាំបាច់ ។
ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី១២ តុលា២០២២នេះឱ្យដឹងផងដែរថា ទោះបីស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី ក៏មិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការផលិតរបស់កម្ពុជាយូរនោះដែរ ពោលគឺបានប៉ះដែរតែក្នុងកម្រិតតិចតួចដែលខុសពីប្រទេសមួយចំនួនធំដែលរងផលប៉ះពាល់ធ្ងន់និងរយៈពេលយូរ ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនុវានុវត្តន៍ បានបង្ហាញកន្លងមកថា ក្នុងចំណោមសហគ្រាសទាំងអស់នៅកក្នុងប្រទេស មានភាគច្រើនលើសលុបមិនបានចុះបញ្ជីអាជីវកម្មនៅឡើយ ដែលជាការពិបាកមួយក្នុងការជួយម្ចាស់សហគ្រាសទាំងនោះឱ្យរកដំណោះស្រាយបញ្ហាដែលពួកគាត់ប្រឈម និងជួបប្រទះ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារអភិវឌ្ឍន៍អាស៊ី ទាញទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៣,៩ភាគរយក្នុងឆ្នាំ២០២៦
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/09/2026
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ជាថ្មី ដោយបានទម្លាក់ការព្យាកររបស់ខ្លួនពី ៤,១ភាគរយ មកនៅត្រឹម៣,៩ភាគរយ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ ។ ការព្យាកររបស់ធនាគារអន្តរជាតិមួយនេះ ដោយយោងលើកត្តាមួយចំនួន ជាក់ស្ដែងដូចជាការធ្លាក់ចុះនៃវិស័យទេសចរណ៍ដើមឆ្នាំ២០២៦នេះ
IMF ព្រមានថា អឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ បើឈប់រត់ប្រណាំងវិស័យ AI
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/09/2026
អគ្គនាយកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានដល់បណ្តាប្រទេសនៅអឺរ៉ុបថា ប្រសិនបើអឺរ៉ុបអាក់ខាន ឬបង្អាក់ល្បឿនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នោះអឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបចំនួនពីរ រួមមានតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ...

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៨២ ភាគរយនៅត្រឹម ១០៥,៧៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៦៥ ភាគរយនៅ...

បរទេស ៖ ក្រោយពេលមានជម្លោះផ្ទុះឡើងជាមួយនឹងអ៊ុយក្រែន រុស្ស៊ី បានទទួលរងនូវសម្ពាធពាណិជ្ជកម្មពីបណ្តាប្រទេសធំៗមួយចំនួនដែលជាដៃគូអភិវឌ្ឍន៍ជាមួយសហរដ្ឋអាម៉េរ...

កសិករនៅតំបន់ឆ្នេរខេត្តកំពតកំពុងត្រឡប់មកដាំសារាយសមុទ្រឡើងវិញ បន្ទាប់ពីបានជួបប្រទះការធ្លាក់ចុះតម្លៃ និងការរំខានដល់ទីផ្សារអស...

ខេត្តព្រះសីហនុ៖ ការស្ដារ និងបង្កើនផលស្តុកធនធានជលផលសមុទ្រ នៅតែជាអាទិភាពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍នេសាទឆ្នេរ និងសន្តិសុខស្បៀងកម្ពុជា។ ក្នុងស្មារ...

អាស៊ាន និងចក្រភពអង់គ្លេសប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងអំឡុងកិច្ចពិភាក្សារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេសលើកទី ៦ ដែ...

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ជាថ្មី ដោយបានទម្លាក់ការព្យាកររបស់ខ្លួនពី ៤,១ភាគរយ មកនៅត្រឹម៣,៩ភាគរយ ។ ...

អគ្គនាយកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានដល់បណ្តាប្រទេសនៅអឺរ៉ុបថា ប្រសិនបើអឺរ៉ុបអាក់ខាន ឬបង្អាក់ល្បឿនក្នុងកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































