AMS Economyកម្ពុជាគួរបង្កើនកម្លាំងពលកម្មជំនាញវិជ្ជាជីវៈក្នុងស្រុក ដើម្បីទាញវិនិយោគិនអន្តរជាតិមកបន្ថែម
ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំពលរដ្ឋកម្ពុជា ជាពិសេសយុវជនពេញកម្លាំង តែងចេញទៅបម្រើការងារនៅប្រទេសផ្សេងៗដែលមានតម្រូវការកម្លាំងពលកម្មខ្ពស់ក្នុងនាមជាពលករស្របច្បាប់ ហើយខ្លះទៀតខុសច្បាប់ដើម្បីអាចទទួលបានចំណូល ខណៈដែលនៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍ទាំងនោះ ប្រជាជនក្នុងស្រុករបស់គេភាគច្រើនមិនជ្រើសរើសធ្វើប្រភេទការងារបញ្ចេញកម្លាំងនោះឡើយ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ក្ដីលំបាកនៃការស្វែងរកការងារដែលមានចំណូលច្រើនក្នុងស្រុករបស់ពលរដ្ឋខ្មែរមួយចំនួនក៏ព្រោះតែពួកគាត់ភាគច្រើនមិនមានចំណេះដឹង និងជំនាញវិជ្ជាជីវៈ ពួកគាត់មានតែកម្លាំង ខណៈដែលក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនអភិវឌ្ឍន៍ដែលកំពុងប្រតិបត្តិការនៅកម្ពុជាបច្ចុប្បន្នជួបវិបត្តិខ្វះកម្លាំងជំនាញ ហើយត្រូវបង្ខំចិត្តជួលជាតិសាសន៍ដទៃមកពីក្រៅប្រទេសធ្វើការងារជំនួសជនជាតិដែលជាម្ចាស់ស្រុក។

លោកបណ្ឌិតបានបន្ថែមទៀតថា ៖
«ភាគច្រើននៃអ្នកវិនិយោគបរទេសដែលមកស្រុកយើង គឺច្រើនតែមកវិនិយោគលើផ្នែកផ្សេង ដូចជាវិស័យកសិកម្មកែច្នៃ វិស័យកាត់ដេរ ដោយសារតែនារីៗគាត់អាចផ្សុំាខ្លួនឯងបាន ហើយម្យ៉ាងទៀតយើងមានរោងចក្រកាត់ដេរតាំងតែពីអំឡុងឆ្នាំ១៩៩៥ ឬ១៩៩៦ មកម្ល៉េះ!។ ដោយឡែក សម្រាប់ផ្នែកឧស្សាហកម្មកម្រិតមធ្យម និងកម្រិតខ្ពស់ ដូចជារោងចក្រផលិតរថយន្ដ ដែលទាក់ទងនឹងជំនាញមេកានិក និងអេឡិចត្រូនិក គឺយើងមានប្រជាជនខ្មែរតិចតួចណាស់ដែលចេះជំនាញនេះច្បាស់។
ដូច្នេះ បើសិនជាក្រុមហ៊ុនណាមួយចង់មកវិនិយោគផ្នែកនេះនៅកម្ពុជា ពួកគេនឹងត្រូវចំណាយប្រាក់ឈ្នូលច្រើនសម្រាប់ជួលពលករជំនាញ ព្រោះតែអ្នកចេះមានតិចតួចពេក។ ម្យ៉ាងទៀត សាលាបណ្ដុះបណ្ដាលជំនាញរបស់យើងក៏នៅមានកម្រិត ការចូលរួមក៏មានចំនួនតិច ដែលធ្វើឲ្យសាលាទាំងនោះពិបាកក្នុងកិច្ចដំណើរការ បើទោះជាមានការប្រឹងប្រែងជំរុញពីសំណាក់រាជរដ្ឋាភិបាលក្ដី»
ក្រៅពីនេះ លោកបណ្ឌិតបានបញ្ជាក់ថា ប្រសិនបើកម្ពុជាមានកម្លាំងជំនាញផ្នែកវិជ្ជាជីវៈគ្រប់គ្រាន់ ក្រៅពីអាចកាត់បន្ថយការធ្វើចំណាកស្រុក បង្កើនលទ្ធភាពរកចំណូលក្នុងគ្រួសារ ថែមទាំងអាចទាក់ទាញគម្រោងវិនិយោគមកពីក្រៅប្រទេស ហើយទីផ្សារការងារក្នុងស្រុកកាន់តែមានភាពទូលាយ ខណៈដែលអ្នកវិនិយោគនឹងកាត់បន្ថយការចំណាយទៅលើតម្រូវការជួលកម្លាំងជំនាញមកពីប្រទេសដទៃ។

ដោយឡែក ឯកឧត្តម ថង សាម៊ុន អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈបានមានប្រសាសន៍ថា សាលាបណ្ដុះបណ្ដាលបច្ចុប្បន្នគឺមានច្រើនគួរសម ប៉ុន្តែនៅខ្វះសម្ភារៈ ខ្វះការចូលរួមពីក្រុមហ៊ុនវិស័យឯកជន និងខ្វះការឲ្យតម្លៃពីសំណាក់ប្រជាជនក្នុងស្រុក។ មានន័យថា បើគិតអំពីលទ្ធភាពបណ្តុះបណ្តាល គឺសាលារដ្ឋចំនួន៣៨នៅទូទាំងរាជធានីខេត្ត ដែលអាចគ្រប់គ្រាន់សម្រាប់ការបណ្ដុះបណ្ដាល ប៉ុន្តែនៅមានចំនុចចន្លោះប្រហោងជាច្រើនទៀតដែលជាហេតុធ្វើឲ្យសាលាបណ្ដុះបណ្ដាលពិបាកក្នុងការដំណើរការ។ បញ្ហាកង្វះសម្ភារៈ គឺសំដៅទៅលើកង្វះអ្នកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ លើឧបករណ៍សម្រាប់ដំណើរការបង្រៀន ក៏ដូចជាដើម្បីទាក់ទាញទំនុកចិត្តអ្នករៀន។
ឯកឧត្តមបញ្ជាក់ថា ៖
«ឪពុកម្ដាយ អាណាព្យាបាលភាគច្រើននៅមានផ្នត់គំនិតដែលមិនទាន់ឲ្យតម្លៃទៅលើការរៀនវិជ្ជាជីវៈ ដោយពួកគាត់គិតថាការរៀនជំនាញគឺរៀនដើម្បីធ្វើជាង រៀនដើម្បីតែធ្វើការក្រោមកម្ដៅថ្ងៃ ហើយមិនអាចមានជីវភាពធូរធារបាន។ បញ្ហាធំចុងក្រោយ គឺខ្វះការចូលរួមពីសំណាក់ក្រុមហ៊ុនវិនិយោគ ដែលមានន័យថា សព្វថ្ងៃក្រុមហ៊ុនវិនិយោគមិនហ៊ានចំណាយលើការផ្គត់ផ្គង់សម្ភារៈ ផ្ដល់ឱកាសការងារ ឬក៏ផ្ដល់ការបង្រៀនដែលមានស្តង់ដារនៅឡើយ។ មែនទែនទៅ ការចំណាយលើផ្នែកទាំងនេះ គឺជាការវិនិយោគទៅវិញទេ ដែលវានឹងហុចផលទៅដល់ភាគីក្រុមហ៊ុនវិញដោយការទទួលបានកម្លាំងពលកម្មជំនាញនៅក្នុងស្រុកនៅថ្ងៃក្រោយ»
ឯកឧត្តមបានសន្និដ្ឋានថា បើសិនមានចំនុចទាំង៣ដូចដែលមានលើកឡើងខាងលើនេះ នោះវិស័យវិជ្ជាជីវៈនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាលសិស្សបានគ្រប់គ្នា ហើយទីផ្សារការងារក៏ប្រាកដជាសប្បាយចិត្តដែលបានអ្នកបច្ចេកទេស មានផលិតភាពការងារខ្ពស់ ហើយក៏ជួយសម្រេចចក្ខុវិស័យរបស់ជាតិ ២០៣០-២០៥០។៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលខាតបង់ប្រាក់ចំណូលជាង ៣០០លានដុល្លារហើយ ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/09/2026
ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល
មេដឹកនាំប៊ុលហ្គារី ៖ អឺរ៉ុបអាចរស់បានដោយគ្មានរុស្ស៊ី គ្រាន់តែលំបាកខ្លាំងបើធ្វើសត្រូវជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/09/2026
បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី
អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដ...

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី

ចិនគ្រោងនឹងបញ្ចេញថវិកាប្រមាណ ៣៦០ ពាន់លានយន់ ឬស្មើប្រមាណ ៥៤ ពាន់លានដុល្លារ ដើម្បីចាក់បញ្ចូលទៅក្នុងវិស័យហិរញ្ញវត្ថុរបស់ខ្លួន...

ការសិក្សាស្រាវជ្រាវលើកដំបូងនៅកម្ពុជា ស្តីពី «សហគមន៍កសិកម្មទំនើប» បានបង្ហាញថា កសិករដែលចូលរួមក្នុងសហគមន៍ប្រភេទនេះទទួលបានល...

ចាប់ផ្តើមពីអាជីវកម្មគ្រួសារកាលពីឆ្នាំ២០១៦ សិប្បកម្មកែច្នៃសាច់ស្រស់ក្នុងស្រុក «ជីលីណា» (Chilyna) បានវិវត្តខ្លួនក្លាយជាសិប្...

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ
កម្មវិធីពិសេសរបស់ AMS ECONOMY


























































