ប្រទេសម៉ាឡេស៊ីក៏មានការរីកចម្រើនយ៉ាងឆាប់រហ័សនៃការទូទាត់តាមប្រព័ន្ធ QR ជាមួយនឹងប្រព័ន្ធ DuitNow QR ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០១៩។ ប្រព័ន្ធនេះត្រូវបានប្រើនៅទូទាំងប្រទេសអាស៊ាន ដែលអនុញ្ញាតឱ្យប្រជាជនធ្វើការទូទាត់នៅក្នុងប្រទេសផ្សេងទៀតដោយប្រើប្រព័ន្ធ QR ផ្សេងៗគ្នា។ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ DuitNow QR មានប្រតិបត្តិការជាង ១.៥ ពាន់លានប្រតិបត្តិការ។
ឥណ្ឌូណេស៊ី និងវៀតណាម ក៏មានការកើនឡើងយ៉ាងច្រើននៅក្នុងការទូទាត់តាមប្រព័ន្ធ QR ផងដែរ។ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ប្រតិបត្តិការតាមប្រព័ន្ធ QRIS បានកើនឡើង ២២៦% នៅចុងឆ្នាំ ២០២៣ ហើយការទូទាត់តាម QR របស់វៀតណាមបានកើនឡើងជាង ១០៤% នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤។
ប្រទេសផ្សេងទៀត ដូចជាហ្វីលីពីន កំពុងទទួលយកការទូទាត់តាមប្រព័ន្ធ QR ដោយប្រតិបត្តិការកើនឡើងយ៉ាងខ្លាំងផងដែរ។ កំណើននៃការទូទាត់តាម QR នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅតែបន្តកើនឡើង ជាពិសេសជាមួយនឹងមនុស្សកាន់តែច្រើនដែលប្រើប្រាស់វិធីសាស្រ្តទូទាត់ដោយមិនមានសាច់ប្រាក់ក្នុងដៃ សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេ។