AMS Economyកម្ពុជា-វៀតណាមឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពទ្វេភាគី ជាពិសេសលើវិស័យសេដ្ឋកិច្ច
ភ្នំពេញ ៖ កម្ពុជា និងវៀតណាម នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើនដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច បន្ទាប់ពីជំនួបទ្វេភាគីរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ផាម មិញជិញ(Pham Minh Chinh)នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបនេះ ឯកឧត្តម ផាម មិញជិញ បានសម្ដែងនូវការសាទរចំពោះខួបឯករាជ្យជាតិរបស់កម្ពុជាផង និងបានសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោផងដែរ ដែលបានដឹកនាំក្នុងនាមជាប្រធានអាស៊ាន បានជោគជ័យរហូតដល់ពេលនេះ។

លើសពីនេះ ថ្នាក់ដឹកនាំកំពូលទាំងពីរបានពិភាក្សាគ្នាលើទិដ្ឋភាពទាំងនយោបាយ ទាំងទិដ្ឋភាពសេដ្ឋកិច្ច ដែលក្នុងនោះថ្នាក់ដឹកនាំកំពូលទាំងពីរ បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសប្រទេសទាំងពីរ ជាពិសេស លើវិស័យសេដ្ឋកិច្ច តាមរយៈការបន្តជំរុញការផ្លាស់ប្ដូរថ្នាក់ដឹកនាំប្រទេសទាំងពីរ ទាំងយុវជនទាំងប្រជាជនប្រទេសទាំងពីរ ធ្វើទស្សនកិច្ចរវាងគ្នាទៅវិញទៅមកជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ទាំងផ្នែកទន់ ទាំងផ្នែករឹង ជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ តាមរយៈការពង្រឹងពាណិជ្ជកម្មតាមព្រំដែនផង និងពង្រីកឲ្យមានទីផ្សារ និងបើកច្រកតាមព្រំដែន ដើម្បីឲ្យមានទំនិញចេញចូលរវាងប្រទេសទាំងពីរផង។
លើសពីនោះទៀត ក៏មានការឯកភាពគ្នា រវាងថ្នាក់ដឹកនាំទាំងពីរ ជំរុញការតភ្ជាប់រវាងប្រទេសទាំងពីរ ទាំងតាមផ្លូវគោក ទាំងតាមផ្លូវអាកាស តាមរយៈការឲ្យមានការហោះហើរត្រង់ពីខេត្តផ្សេងៗ ឬពីទីក្រុងធំៗទៅកាន់គ្នាទៅវិញទៅមក។ ក្នុងនោះ ក៏មានការឯកភាពគ្នា ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំង ទៅលើវិស័យឌីជីថល និងជាពិសេស លើវិស័យដទៃទៀតផងដែរ ។
នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីជំនួបទ្វេភាគីរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ(Pham Minh Chinh)នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាសហធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១១ ក្នុងនោះរួមមាន៖
អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីប្រភេទ និងបរិមាណយានយន្តពាណិជ្ជកម្ម ដើម្បី អនុវត្តកិច្ចព្រមព្រៀង និងពិធីសាររវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក។
អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាធារណរដ្ឋសង្គម និយមវៀតណាម លើកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម។
កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធាណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចអនុវត្តរួមគ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ស្តីពីកិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នាក្រោមក្របខណ្ឌនៃមាត្រា ៥៦ (១)(ក) នៃបទប្បញ្ញត្តិរបស់គណៈកម្មាធិការដែលទទួលបានប្រតិភូកម្មអំណាច (សហភាព អ៊ឺរ៉ុប) ២០១៥/២៤៤៦ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ បំពេញបន្ថែមបទប្បញ្ញត្តិ (សហភាពអឺរ៉ុប) លេខ ៩៥២/២០១៣ នៃសភា និងក្រុមប្រឹក្សាអឺរ៉ុប ទាក់ទងទៅនឹង វិធានលម្អិត ស្តីពីបទប្បញ្ញត្តិជាក់លាក់នៃក្រមគយរបស់សហភាព សម្រាប់គ្រឿងបង្គុំ និង ផ្នែករបស់ទោចក្រយាន។
កិច្ចអនុវត្តរួមគ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ស្ដីពីកិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នាអនុលោមតាមផ្នែក១៨(៣)(ខ), នៃបទប្បញ្ញត្តិគយ ២០២០ (ដើមកំណើតទំនិញដែលអាចគិតពន្ធ៖ គម្រោងអនុគ្រោះពន្ធ) (ការចាកចេញពីសមាជិកភាព នៃសហភាពអ៊ឺរ៉ុប) សម្រាប់គ្រឿងបង្គុំ និងផ្នែករបស់ ទោចក្រយាន។
អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យុសំឡេងវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍សម្រាប់ឆ្នាំ២០២២-២០២៥។ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងព័ត៌មាន និងគមនាគមន៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការធ្វើសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន និងបរិវត្តកម្មឌីជីថល។ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការជនជាតិ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម។ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជា ណាចក្រកម្ពុជា និងក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់រវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម។ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនវៀតថល ខេមបូឌា (Viettel Cambodia) ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ គួររំលឹកផងដែរថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២ មានតម្លៃសរុបជាង ៤,៦ ពាន់លានដុល្លារ កើន ២២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះទំនិញដែលនាំពីវៀតណាមមកកម្ពុជាមានជិត ២/៣ នៃទឹកប្រាក់នាំចេញ-នាំចូលសរុប។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕ អត្ថបទដោយ ៖ ស៊ុំ ម៉ាណេត
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារអភិវឌ្ឍន៍អាស៊ី ទាញទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៣,៩ភាគរយក្នុងឆ្នាំ២០២៦
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/09/2026
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ជាថ្មី ដោយបានទម្លាក់ការព្យាកររបស់ខ្លួនពី ៤,១ភាគរយ មកនៅត្រឹម៣,៩ភាគរយ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ ។ ការព្យាកររបស់ធនាគារអន្តរជាតិមួយនេះ ដោយយោងលើកត្តាមួយចំនួន ជាក់ស្ដែងដូចជាការធ្លាក់ចុះនៃវិស័យទេសចរណ៍ដើមឆ្នាំ២០២៦នេះ
IMF ព្រមានថា អឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ បើឈប់រត់ប្រណាំងវិស័យ AI
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/09/2026
អគ្គនាយកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានដល់បណ្តាប្រទេសនៅអឺរ៉ុបថា ប្រសិនបើអឺរ៉ុបអាក់ខាន ឬបង្អាក់ល្បឿនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នោះអឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ
ចិន ពង្រីកពាណិជ្ជកម្មតាមរយៈប្រព័ន្ធស្រាវជ្រាវអវកាស BeiDou ទៅទីផ្សារអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/09/2026
បរទេស ៖ បច្ចុប្បន្ន ក្រុងប៉េកាំង កំពុងផ្តោតយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាអវកាសដែលមានឈ្មោះថា BeiDou ឱ្យកាន់តែទូលំទូលាយ ជាពិសេស ការបង្កើតប្រព័ន្ធអេកូឡូស៊ីជាអន្តរជាតិឲ្យបានកាន់តែធំនៅជុំវិញវិស័យប្រព័ន្ធផ្កាយរណបរបស់ចិន។ អត្ថបទមួយដែលត្រូវបានចេញផ្សាយដោយកាសែត Novinata បានសរសេរថា ប្រទេសចិនកំពុងរុញច្រានយ៉ាងឆាប់រហ័សនូវការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធរុករកតាមបណ្តាញរណប BeiDou របស់ខ្លួនទៅទីផ្សារអន្តរជាតិ តាមរយៈការបង្កើនទំហំផ្គត់ផ្គង់ផលិតផល បច្ចេកវិទ្យា និងកម្មវិធីដែលពាក់ព័ន្ធទៅក្នុងពាណិជ្ជកម្មជួញដូរ។ យោងតាមទិន្នន័យដែលបានបង្ហាញ សេវាកម្មរបស់ប្រព័ន្ធ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កសិករនៅតំបន់ឆ្នេរខេត្តកំពតកំពុងត្រឡប់មកដាំសារាយសមុទ្រឡើងវិញ បន្ទាប់ពីបានជួបប្រទះការធ្លាក់ចុះតម្លៃ និងការរំខានដល់ទីផ្សារអស...

ខេត្តព្រះសីហនុ៖ ការស្ដារ និងបង្កើនផលស្តុកធនធានជលផលសមុទ្រ នៅតែជាអាទិភាពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍នេសាទឆ្នេរ និងសន្តិសុខស្បៀងកម្ពុជា។ ក្នុងស្មារ...

អាស៊ាន និងចក្រភពអង់គ្លេសប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងអំឡុងកិច្ចពិភាក្សារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេសលើកទី ៦ ដែ...

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ជាថ្មី ដោយបានទម្លាក់ការព្យាកររបស់ខ្លួនពី ៤,១ភាគរយ មកនៅត្រឹម៣,៩ភាគរយ ។ ...

អគ្គនាយកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានដល់បណ្តាប្រទេសនៅអឺរ៉ុបថា ប្រសិនបើអឺរ៉ុបអាក់ខាន ឬបង្អាក់ល្បឿនក្នុងកា...

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានសហការជាមួយ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) រៀបចំកម្មវិធីសិក្ខាសាលាស...

សហភាពអឺរ៉ុប និងហ្វីលីពីនព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ ហើយកិច្ចព្រមព្រៀងពេញលេញជាផ្លូវការកំពុងរង់ចាំការចរចាបន្ថែមទៀត

កោះរ៉ុងនៅតែទទួលបានភ្ញៀវទេសចរជាមធ្យមប្រមាណ ៤០០ នាក់ក្នុងមួយថ្ងៃ ដែលផ្តល់ចំណូលបានរហូតដល់ ១៨ ០០០ ដុល្លារប្រចាំថ្ងៃ ទោះបីការធ្វើដំណើរទៅកាន់កោះមានការចំ...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































