AMS Economyរាជរដ្ឋាភិបាលនឹងបន្តចាក់វ៉ាក់សាំងសម្រាប់កុមារអាយុ១២-១៧នៅទូទាំប្រទេស
ភ្នំពេញ ៖ ដោយមើលឃើញពីភាពប្រឈម និងចាំបាច់ចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពិភាក្សាជាមួយមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាដែលពាក់ព័ន្ធ ដើម្បីឈានទៅដល់ការសម្រេចចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុចាប់ពី ១២ រហូតដល់ ១៧ឆ្នាំ ដែលមានចំនួនសរុបជិត ២ លាននាក់នៅទូទាំងប្រទេស ជាមួយនឹងតម្រូវការវ៉ាក់សាំងបន្ថែមចំនួន ៤ លានដូស។

តាមរយៈសារជាសម្លេងផ្ញើជូនជនរួមជាតិនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា ដំណើរការចាក់សាំងចំពោះកុមារដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅដល់អ្នកដែលមានអាយុ ១៧ឆ្នាំនេះ នឹងប្រព្រឹត្តទៅបន្ទាប់ពីការចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យចាប់ពីអាយុ ១៨ឆ្នាំឡើងទៅត្រូវបានបញ្ចប់តាមការគ្រោងទុកដែលមានចំនួនសរុបជាង ១០លាននាក់ ខណៈដែលបច្ចុប្បន្ននេះចាក់បានជាង ៥លាន ៤សែននាក់រួចមកហើយ។
«ដោយមានការគិតគូរយ៉ាងម៉ត់ចត់ទៅលើបរិយាកាសភាពសាំក្នុងសង្គម និងគិតគូរទៅដល់អនាគតរបស់កុមារ និងយុវជន ជាពិសេសគឺផ្តោតការយកចិត្តទុកដាក់ទៅលើសុខមាលភាពពាក់ព័ន្ធទៅនឹងការបើកឡើងវិញនូវសាលារៀន ដែលជាការបាត់បង់យ៉ាងធំធេងរបស់ពិភពលោក ក៏ដូចជាកម្ពុជា គឺការបណ្តុះបណ្តាលធនធានមនុស្ស ដែលសាលាត្រូវបានបិទក្នុងរយៈពេលយូរ ដូច្នេះពិតប្រាកដណាស់ថា យើងមានតម្រូវការនៃការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ ១២-១៧ឆ្នាំ ដែលតាមស្ថិតិឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន មានប្រមាណជាង ១លាន ៩សែននាក់ ដែលខ្ញុំបញ្ជាក់ថា គឺជុំវិញ ២លាននាក់ ដែលយើងត្រូវការវ៉ាក់សាំងចំនួន ៤លានដូស ឬជាង ៤លានដូសបន្ថែមទៀតសម្រាប់ចាក់ជូនកុមារ និងយុវវ័យរបស់យើង»
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
«ក្នុងស្ថានភាពបែបនេះ ខ្ញុំបានបញ្ជាឲ្យរៀបចំ និងរកវ៉ាក់សាំង ដែលមកដល់ពេលនេះ វ៉ាក់សាំងដែលយើងអាចនឹងទទួលបានគឺប្រមាណ ២២លានដូស ប៉ុន្តែបើគិតទៅតាមជំនួយផងនោះ គឺយើងមានប្រមាណជាង ៣១លានដូស តែទោះបីជាយ៉ាងណាក៏ដោយ ការសន្យាដែលមិនទាន់ឃើញជារូបរាង គឺមិនទាន់ចាត់ទុកថាជារបស់ដែលយើងមាននៅក្នុងដៃនោះទេ ដូច្នេះហើយបានជាខ្ញុំបញ្ជាទៅឯកឧត្តម វង្សី វិស្សុត លោកជំទាវ ឱ វណ្ឌីន គឺខិតខំដើម្បីរក្សាទុកនូវវ៉ាក់សាំងដែលអាចចាក់ព្រមគ្នាជាមួយនឹងពេលវេលានៃការចាក់សម្រាប់ប្រជាពលរដ្ឋរបស់យើងដែលកំពុងតែដំណើរការចាក់នោះនៅត្រង់ថា ការចាក់វ៉ាក់សាំងរបស់យើងកំពុងតែបន្តចាក់ទៅលើមនុស្សប្រមាណជាង ៤លាននាក់ទៀត ដើម្បីឲ្យគ្រប់ ១០លាននាក់»
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ៖
«មានជម្រើសមួយទៀត យើងអាចបើកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យរបស់យើងក្នុងពេលដំណាលគ្នា»
សម្ដេចបានបញ្ជាក់ថា ៖
ប៉ុន្តែត្រូវចាប់ផ្តើមពីទីក្រុងភ្នំពេញ ខេត្តកណ្តាល ដូចដែលយើងធ្វើកន្លងទៅនេះ។ ចំនុចនេះ គឺជាចំណុចងាយស្រួលសម្រាប់យើងនៅក្នុងកិច្ចដំណើរការសម្រាប់ការចាក់វ៉ាក់សាំង។ យើងអាចមានជម្រើស២ ទី១គឺការចាក់វ៉ាក់សាំងឲ្យរួចរាល់សម្រាប់មនុស្សពេញវ័យចាប់ពីអាយុ ១៨ឆ្នាំឡើងក្នុងចំនួន ១០លាននាក់ រួចហើយទើបចាប់ផ្តើមអនុវត្តនូវការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យជាបន្ត ដែលនេះជាជម្រើសទី១ គឺធ្វើរឿងមួយឲ្យចប់ហើយបន្តរឿងមួយទៀត ប៉ុន្តែជាជម្រើសទី២ នៅក្នុងពេលដែលបន្តការចាក់នៅតាមបណ្តាខេត្តសម្រាប់មនុស្សជាង៤លាននាក់បន្តទៀត យើងក៏អាចចាប់ផ្តើមនូវដំណើរការចាក់វ៉ាក់សាំងដោយចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ខេត្តកណ្តាល ដូចដែលធ្លាប់ធ្វើកន្លងទៅ ហើយបន្ទាប់ទៅខេត្តព្រះសីហនុ។ ក្រុមគ្រូពេទ្យទីកន្លែងនោះ នឹងមានលទ្ធភាពក្នុងការចាក់កុមារ និងយុវវ័យរបស់យើងចំនួនមិនច្រើននោះទេ ដូចជានៅទីក្រុងភ្នំពេញ នៅខេត្តកណ្តាល ក្រោយពេលចាក់ចប់ហើយគឺគ្រូពេទ្យនៅទីកន្លែងនោះនឹងលទ្ធភាពក្នុងការចាក់ជូនដោយមិនចាំំបាច់ត្រូវការកម្លាំងអន្តរាគមន៍ពីកងព័ទ ពីកម្លាំងគ្រូពេទ្យស្ម័គ្រចិត្តនោះទេ ដោយទុកឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងកម្លាំងកងទ័ពអាចចាក់ជូននៅកន្លែងផ្សេង។
នៅក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានអំពាវនាវចំពោះមាតាបិតា អាណាព្យាបាលរបស់កុមារ និងយុវវ័យ ត្រៀមខ្លួនដើម្បីនាំកូន នាំចៅទៅចាក់វ៉ាក់សាំងនៅពេលវេលាដែលបានមកដល់។ យើងចង់ឲ្យមានភាពសាំនៅក្នុងសង្គម ដើម្បីឈានទៅដល់ការបើកឡើងវិញនូវសង្គមសេដ្ឋកិច្ច ពិសេសគឺសាលារៀនដែលយើងបានបិទ ហើយឲ្យរៀនពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញ គឺជាការខាតបង់មួយសម្រាប់យើង ប្រសិនបើយើងចាក់វ៉ាក់សាំងឲ្យកុមារ និងយុវជន យ៉ាងហោចណាស់យើងអាចបើកសាលាចាប់ពីអនុវិទ្យាល័យឡើងទៅ ដែលក្មេងមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ពួកគេអាចស្ថិតក្នុងអនុវិទ្យាល័យ ដូច្នេះពួកគេអាចនឹងមានលទ្ធភាពអាចរក្សានូវគម្លាតនៅក្នុងថ្នាក់រៀន ខុសប្លែកពីថ្នាក់បឋមសិក្សា ដែលកុមារនៅមិនទាន់ចេះពាក់ម៉ាស់ ហើយក៏នៅមិនទាន់ចេះវិធីការពារខ្លួនតាមរបៀបរក្សាគម្លាតនោះដែរ ប៉ុន្តែយើងអាចធ្វើបានជាមួយនឹងកុមារដែលមានអាយុចាប់ពី ១២ដល់១៧ឆ្នាំ ដែលពួកគេអាចចេះពាក់ម៉ាស់ អាចរក្សាគម្លាត បន្ថែមនូវភាពសាំនៃវ៉ាក់សាំង ហើយប្រសិនបើមានការវាយលុកពីសំណាក់នៃជំងឺកូវីដ ក៏វាមិនធ្ងន់ធ្ងរដូចមនុស្សដែលមិនបានចាក់វ៉ាក់សាំងនោះដែរ។ ជាបទពិសោធន៍ យើងបានរកឃើញជាបណ្តើរៗ រហូតមកដល់ពេលនេះគឺអ្នកដែលទទួលបាននូវការចាក់វ៉ាក់សាំងគឺជួយទប់ស្កាត់នូវការឆ្លង ហើយប្រសិនបើឆ្លងហើយក៏មិនឈឺធ្ងន់ធ្ងរ ឬមានអត្រាស្លាប់ខ្ពស់ដូចអ្នកដែលមិនបានចាក់វ៉ាក់សាំងនោះទេ។ ដូច្នេះ ខ្ញុំសុំឲ្យសាលារាជធានីភ្នំពេញ ខេត្តកណ្តាល ត្រៀមរៀបចំបម្រុងទុកនូវការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវជននៅក្នុងខេត្តទាំង ២នេះ បូករួមទាំងខេត្តព្រះសីហនុផងដែរ ដែលជាតំបន់ឆ្លង ហើយដែលយើងបានផ្តល់អាទិភាពសម្រាប់ការចាក់។
ជាមួយគ្នានេះ សម្ដេចបានបន្តថា គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងត្រូវរៀបចំធ្វើការជាមួយបណ្តាខេត្តគោលដៅសម្រាប់ការចាក់វ៉ាក់សាំងនេះ។ គណៈកម្មការចំពោះកិច្ចអំពីលទ្ធកម្មវ៉ាក់សាំងក៏ត្រូវខិតខំចរចាជាមួយបណ្តាប្រទេស ជាពិសេសសាធារណៈរដ្ឋប្រជាមានិតចិនទៅលើវ៉ាក់សាំងសម្រាប់ការចាក់ចំពោះកុមារ និងយុវវ័យប្រមាណជា ២លាននាក់ដែលយើងត្រូវការវ៉ាក់សាំង ៤លានដូសបន្ថែមទៀតសម្រាប់ចាក់ ហើយម៉្យាងទៀត យើងក៏មិនត្រូវភ្លេចផងដែរថា នៅពេលដែលយើងចាក់ឲ្យកុមារអាយុ ១២ឆ្នាំ ច្បាស់ណាស់ថា ក្នុងតែប៉ុន្មានខែក្រោយនឹងមានកុមារដែលមានអាយុ ១២ឆ្នាំបន្ថែមទៀត ដូច្នេះនៅគ្រប់ទីកន្លែងក៏ត្រូវតែមានវ៉ាក់សាំងបម្រុងទុកសម្រាប់ចាក់ជូនអ្នកដែលដល់អាយុ ហើយការចាក់នេះក៏ជាការចាក់ដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំសម្រាប់ការចាក់នោះទេ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
Hyundai Cambodia បង្ហាញរថយន្តអគ្គិសនីស៊េរីថ្មី Hyundai ELEXIO នៅលើទីផ្សារប្រទេសកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 27/09/2026
ក្រុមហ៊ុន Hyundai Cambodia បានបង្ហាញរថយន្តស៊េរីថ្មីជាប្រភេទរថយន្តអគ្គិសនី គឺ Hyundai ELEXIO នៅលើទីផ្សារប្រទេសកម្ពុជា ដោយរំពឹងថារថយន្តប្រភេទថ្មីនឹងអាចទទួលបានការគាំទ្រពីអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាពីព្រោះតែលក្ខណៈពិសេសជាច្រើនរបស់រថយន្តមួយនេះ
មហាយក្សចិន-អាម៉េរិក បង្ហាញពីកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅមិនអាចកាត់ផ្ដាច់គ្នាបាន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/09/2026
បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែប្រសិនបើគេក្រឡេកទៅមើលតួលេខជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការវិញ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងពីរមានទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច ទាំងប្រជាជាតិយ៉ាងស៊ីជម្រៅដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ចុងក្រោយនេះ ក្រោមការសម្របសម្រួលតាមរយៈការទូតរបស់ប្រមុខរដ្ឋនៅក្នុងដំណើរទស្សនកិច្ចកំពូលទៅវិញទៅមកភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងទ្វេភាគីក្នុងន័យស្ថាបនា ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ។ សារព័ត៌មាន China Daily បានចេញផ្សាយថា ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិក
ចិន កំពុងស្ថិតក្នុងការសង្ស័យថា លួចសិក្សាពីបច្ចេកវិទ្យាទំនើបនៃយន្តហោះចម្បាំង F-35 របស់អាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/09/2026
បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អាម៉េរិក។ ហេតុការណ៍នេះបានកើតឡើងកាលពីដើមឆ្នាំ២០២៦នេះ ប៉ុន្តែទើបតែត្រូវបានយកចេញផ្សាយកាលពីពេលថ្មីៗនេះ។ ដោយដកស្រង់ចេញពី Bloomberg និង Politico បានឱ្យដឹងថា ឧប្បទេវហេតុខាងលើនេះបានកើតឡើងនៅក្នុងពេលដែលការដឹកជញ្ជូនគ្រឿងបន្លាស់យន្តហោះដែលមានបញ្ហាយកមកពីប្រទេសអូស្ត្រាលីត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែចៃដន្យបែរជាបង្វែរទិសដៅដោយគ្មានការគ្រោងទុកទៅកាន់ក្រុងហុងកុងទៅវិញ។ សមាសភាគបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន UPS រួមមានដូចជា ដំបូលកញ្ចក់កាប៊ីន
ហេតុផលនៅពីក្រោយតម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/09/2026
ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូងសមុទ្របានធូរស្រាលក្រោយកិច្ចចរចារវាងអុីរ៉ង់ ជាមួយនឹងសហរដ្ឋអាមេរិក ក៏ប៉ុន្តែ នៅឯកម្ពុជាវិញ នៅមិនទាន់អាចរក្សាកំណត់ត្រាវិជ្ជមានរបស់ខ្លួនបានឡើយដោយសារខ្លួនពឹងផ្អែកទាំងស្រុកលើការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី ដែលអ្នកផ្គត់ផ្គង់នៅទីនោះ មិនទាន់អាចទិញប្រេងឆៅទៅតាមតម្លៃដែលបានប្រកាសចុះបានភ្លាមៗ។ ដូច្នេះហើយ អ្នកប្រើប្រាស់នៅកម្ពុជាត្រូវប្រឈមនឹងការឡើងថ្លៃយ៉ាងគំហុកនៅតាមស្ថានីយប្រេងឥន្ធនៈ ស្របតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្ម។ យោងតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងធម្មតាបានកើនឡើង ៤៥០ រៀល ដល់ ៥,២៥០
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន Hyundai Cambodia បានបង្ហាញរថយន្តស៊េរីថ្មីជាប្រភេទរថយន្តអគ្គិសនី គឺ Hyundai ELEXIO នៅលើទីផ្សារប្រទេសកម្ពុជា ដោយរំពឹងថារថយន្តប្រភេទថ...

បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្ត...

គាំទ្រជីវភាពពលរដ្ឋ ក្នុងពេលតម្លៃប្រេងសកលឡើងថ្លៃខ្ពស់

(បាត់ដំបង/ប៉ៃលិន)៖ ក្នុងគោលបំណងបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារ និងបណ្...

ទីក្រុងសៀងហៃ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធ...

បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អា...

បរទេស៖ សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ខណៈដែលអឺរ៉ុប កំពុងព្យាយាមកាត់...

ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូង...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































