AMS Economyរយៈពេល ៩ខែ ពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេស RCEP កើនឡើង ១១ ភាគរយ
ភ្នំពេញ ៖ ស្ថិតិរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញទិន្នន័យ ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (Regional Comprehensive Economic Partnership) (RCEP) បានកើនឡើង ១១ ភាគរយដល់ ២៤,០៦៦ លានដុល្លារអាមេរិកនៅក្នុង៩ខែ នៃឆ្នាំនេះ។

យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេលពីខែមករាដល់ខែកញ្ញា កម្ពុជាបាននាំចេញទំនិញសរុបចំនួន ៤,៧០៣ លានដុល្លារទៅកាន់ប្រទេសជាសមាជិក RCEP កើនឡើង ៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែក ការនាំចូលរបស់ព្រះរាជាណាចក្រកម្ពុជាពីបណ្តាប្រទេស RCEP មានតម្លៃ ១៩,៣៦៣ លានដុល្លារអាមេរិក កើនឡើង ១២ ភាគរយ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានធ្វើការកត់សម្គាល់នូវកំណើននៃការនាំចេញរបស់កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ទៅកាន់ប្រទេស RCEP ក្រោយពីកិច្ចព្រមព្រៀង RCEP បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នឹងបានក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មី ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា៖
“ចាប់តាំងពីចូលជាធរមាននៅដើមឆ្នាំនេះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជាសមាជិក RCEP បានកើនឡើងយ៉ាងខ្លាំង។ មូលហេតុធំមួយ ដែលធ្វើឱ្យពាណិជ្ជកម្មទំនិញ មានការកើនឡើងនោះ ដោយសារប្រទេសកម្ពុជា ជាប្រភពនៃខ្សែច្រវាក់ផ្គត់ផ្គង់មួយ ដែលកម្ពុជាបាននាំចេញសម្លៀកបំពាក់ ស្បែកជើង គ្រឿងបន្លាស់ គ្រឿងបង្គុំ កាបូប ផលិតផលធ្វើដំណើរ និងផលិតផលកសិកម្មមួយចំនួន”
ឯកឧត្តមបានបន្តឱ្យដឹងថា កម្ពុជាជាចំណែកមួយនៃប្រភពផ្គត់ផ្គង់ ហើយកម្ពុជាបានអនុវត្តខ្ជាប់ខ្ជួន ទៅលើវិធានប្រភពដើមទំនិញ ដែលអនុវត្តវិធានប្រភពដើមទំនិញ សម្រាប់ទីផ្សារអឺរ៉ុប អាមេរិក និងវិធានប្រភពដើមទំនិញរួម សម្រាប់ទីផ្សាររវាងអាស៊ាន និងអាស៊ាន។ ឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់ថា ទីផ្សារ RCEP មានទីផ្សារធំ៣ ដែលសំខាន់ ដែលគួរឱ្យកត់សម្គាល់ ទី1- ទីផ្សារចិន ទី២- ទីផ្សារជប៉ុន និងកូរ៉េ ទី៣- ទីផ្សារអូស្ត្រាលី និងញូវហ្សឺឡែន។
សូមជម្រាបថាកតិកាសញ្ញាពាណិជ្ជកម្មក្នុងតំបន់មាន ១៥ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងរដ្ឋសមាជិកចំនួន ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)មាន៖ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម រួមទាំងដៃគូពាណិជ្ជកម្មចំនួន ៥ របស់ពួកគេរួមមាន៖ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ក្នុងនាមជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP មានផលិតផលក្នុងស្រុកសរុប (GDP) សរុបចំនួន ២៦.២ ទ្រីពាន់លានដុល្លារ ដែលតំណាងឱ្យ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបពិភពលោក ២៨ភាគរយនៃពាណិជ្ជកម្មពិភពលោក និង ៣២.៥ ភាគរយនៃការវិនិយោគពិភពលោក។ សូមបញ្ជាក់ដែរថា ពីដំបូងឡើយ RCEP ជាទម្រង់មួយនៃក្របខណ្ឌកិច្ចព្រមព្រៀង ដែលបង្ហាញនូវសមាហរណកម្មរវាងអាស៊ានខ្លួនឯង ដើម្បីគាំទ្រនូវគោលគំនិតនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានការអនុវត្ដសេដ្ឋកិច្ចរួមគ្នា ការធ្វើវិនិយោគ ការជួយគ្នាទៅវិញទៅមក ដើម្បីអនុវត្តបាននូវការរីកចម្រើនទាំងអស់គ្នា នៅក្នុងតំបន់អាស៊ាន ក៏ដូចជាតំបន់អាស៊ីទាំងមូល។ ប៉ុន្តែដំណើរវែងឆ្ងាយនេះ បានបន្ថែមនូវសមាជិកមួយចំនួនទៀត ដូចជាអាស៊ានបូក១ អាស៊ានបូក៣ រហូតដល់អាស៊ានបូក៥ ដែលជាដៃគូសេដ្ឋកិច្ច វាកាន់តែរីកចម្រើន រហូតដល់ពេលដែល RCEP បានចូលជាធរមាន ដែលមានប្រទេសអាស៊ាន១០ និងប្រទេសចំនួន៥ទៀត ធ្វើឱ្យទីផ្សារនេះកាន់តែរីកចម្រើន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























