AMS Economyការផ្គត់ផ្គង់ខុនដូនៅកម្ពុជាបានកើនឡើង ៥,៦% ខណៈវិស័យនេះនៅបន្តរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩
ភ្នំពេញ ៖ វិស័យខុនដូនៅកម្ពុជានៅតែទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ខណៈគម្រោងខុនដូមួយចំនួនបានប្រកាសពន្យាពេលការសាងសង់ ដោយបញ្ចប់យឺតជាងការគ្រោងទុករបស់ខ្លួន ដោយសារការអូសបន្លាយពេលនៃវិបត្តិជំងឺរាតត្បាយក៏កាចសាហាវមួយនេះ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានបញ្ជាក់ថា អំឡុងត្រីមាសទី ៣ ឆ្នាំ២០២១ គម្រោងចំនួន ៤ ក្នុងចំណោមគម្រោងចំនួន ៦ ត្រូវពន្យាពេលបញ្ចប់ការសាងសង់រហូតដល់ឆ្នាំក្រោយ ដែលបង្ហាញថាមានការយឺតជាងការរំពឹងទុក។

របាយការណ៍បានឱ្យដឹងទៀតថា គម្រោងខុនដូធំៗចំនួន ២ ដែលបានបញ្ចប់ការសាងសង់គម្រោង The Peak និងគម្រោង The Gateway បានបន្ថែមផ្គង់ផ្គង់យូនីតខុនដូចំនួន ១ ៥៨៦ យូនីតទៅក្នុងទីផ្សារខុនដូលំដាប់ប្រណីត។ ជាលទ្ធផលការផ្គត់ផ្គង់សរុបបានកើនឡើង ៥,៦% ធៀបនឹងត្រីមាសទី ២ ឆ្នាំ ២០២១។
អ្នកជំនាញផ្នែកលំនៅដ្ឋានរបស់ក្រុមហ៊ុន CBRE លោក David Pen បានថ្លែងថា ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់បានបង្កឱ្យមានការពន្យារពេលសាងសង់គម្រោងខុនដូនឹងប្រឈមមុខនឹងការពន្យារពេល។

លោកបានថ្លែងបន្តថា ៖
«បើនិយាយពីផលប៉ះពាល់នាពេលបច្ចុប្បន្នលើទីផ្សារជួលខុនដូវិញ ការពន្យារពេលសាងសង់ទាំងនេះនឹងអាចផ្តល់ពេលវេលាច្រើនសម្រាប់ការងើបឡើងវិញនៃតម្រូវការជួល»
ជាមួយគ្នានេះដែរ យោងតាមរបាយការណ៍ត្រីមាសទី ៣ ឆ្នាំ ២០២១ របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា តម្លៃខុនដូបានបន្តធ្លាក់ចុះចន្លោះពី ១,៣% ទៅ ៣% ក្នុងត្រីមាសទី ៣ នេះ ។
នៅក្នុងត្រីមាសទី ៣ នេះ តម្លៃខុនដូកម្រិតមធ្យមបន្តធ្លាក់ចុះយ៉ាងខ្លាំងដោយតម្លៃជាមធ្យម ២ ០៥០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ការធ្លាក់ចុះតម្លៃខុនដូកម្រិតមធ្យមនេះ គឺដោយសារការប្រកួតប្រជែងកាន់តែខ្លាំងជាងមុននៅក្នុងផ្នែកនេះ។ ប៉ុន្តែតម្លៃគម្រោងលំដាប់ប្រណីតគឺនៅតែរក្សាបានតម្លៃខ្ពស់ ក្នុងកំឡុងពេលត្រីមាសទី ៣ នេះ ប៉ុន្តែនៅតែមានផលប៉ះពាល់ដោយសារលក្ខខណ្ឌនៃការលក់ជាទូទៅ។ ចំណែកឯទាក់ទងនឹងការជួលវិញ ទាំងអត្រាជួលខុនដូលំដាប់ប្រណីត និងកម្រិតមធ្យមបានធ្លាក់ចុះ ៧៨% ខណៈខុនដូមានតម្លៃសមរម្យធ្លាក់ចុះ ៥៦% ក្នុងត្រីមាសទី ៣ បើធៀបនឹងត្រីមាសទី ២ ឆ្នាំ ២០២១។ សកម្មភាពជួលខុនដូបានកើនឡើងវិញបន្តិចនៅចុងត្រីមាសដែលជំរុញដោយការបើកសាលារៀនឡើងវិញ ប៉ុន្តែវាមិនគ្រប់គ្រាន់ក្នុងការជួយការជួលឱ្យងើបឡើងវិញបានពេញលេញនោះទេ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























