AMS Economyការសិក្សា ៖ វិស័យហិរញ្ញវត្ថុកម្ពុជានៅតែអាចបន្តភាពភាពរឹងមាំ
ភ្នំពេញ៖ យោងតាមការសិក្សារបស់ក្រុមហ៊ុនជំនាញ ក្រេឌីត ប្យួរ៉ូ CBC បានបង្ហាញថា វិស័យហិរញ្ញវត្ថុកម្ពុជានៅតែមានភាពរឹងមាំ និងបំពេញតម្រូវការហិរញ្ញប្បទាននៅក្នុងសេដ្ឋកិច្ច ខណៈស្ថានភាពវិស័យធនាគារនៅតែទទួលបានកំណើន ទាំងទ្រព្យសកម្ម ប្រាក់បញ្ញើ និងឥណទាន ស្របពេលដែលឥណទានមិនដំណើរការនៅមានកម្រិតទាប។

ទោះបីជាឥណទានមិនដំណើរការ (NPLs) ត្រូវបានព្យាករណ៍ថា នឹងកើនឡើងក៏ដោយ ក៏ស្ថាប័នហិរញ្ញវត្ថុភាគច្រើននឹងមិនជួបប្រទះបញ្ហាសន្ទនីយភាព ដូចស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានទុនវិនិយោគល្អ និងប្រើប្រាស់អានុភាពតិចតួចបំផុតក្នុងប្រតិបត្តិការរបស់ខ្លួន។

យោងតាមធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២១ ប្រព័ន្ធធនាគារមានទ្រព្យសកម្មសរុប ២២១,៨ ទ្រីលានរៀល (ប្រមាណ ៥៤,៣ ពាន់លានដុល្លារ) កើនឡើង ១៧,៦% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ស្របពេលដែលប្រាក់បញ្ញើបានកើនឡើង ១៩,៧% ដល់ចំនួន ១៣០,៨ ទ្រីលានរៀល (ប្រមាណ ៣២,០៦ ពាន់លានដុល្លារ)។
ធនាគារជាតិបានឱ្យដឹងដូច្នេះថា ៖
«ប្រព័ន្ធធនាគារបានដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់សកម្មភាពសេដ្ឋកិច្ចតាមរយ:ការផ្តល់ឥណទានគាំទ្រដល់ការវិនិយោគនិងចំណាយចាំបាច់ផ្សេងទៀតផងដែរ។ ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ក្តី ក៏ស្ថានភាពវិស័យធនាគារនៅតែទទួលបានកំណើនទ្រព្យសកម្ម ប្រាក់បញ្ញើ និងឥណទាន ស្របពេលដែលឥណទានមិនដំណើរការនៅមានកម្រិតទាបប្រមាណ ២,៥%»

ដោយឡែក ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលបង្ហាញអំពីបំណងរបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទានក្នុងលក្ខណៈជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ប័ណ្ណឥណទាន និងកម្ចីអចលនទ្រព្យ។ នៅត្រឹមត្រីមាសទី២ នៃឆ្នាំ២០២០នេះ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទានក្នុងទម្រង់៣ផ្សេងៗគ្នាដូចជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (Personal Finance), ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage) បានធ្លាកចុះជារួម –៣៤%។ នេះបើយោងតាមយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី (CBC)។
ទំហំនៃការធ្លាក់ចុះខ្លាំងជាងគេ គឺការស្នើសុំកម្ចីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដែលបានថយចុះចំនួន –៣៤%, ដែលក្នុងនេះតំបន់ទំនាបទទួលរងការធ្លាក់ចុះខ្ពស់បំផុត គិតជាភាគរយមានចំនួន –៣៧%។ ទន្ទឹមនឹងនេះ ការស្នើសុំកម្ចីអចលនទ្រព្យ មានការថមថយចំនួន -៣២%។ ចំណែកឯការស្នើសុំប័ណ្ណឥណទានវិញ មានការធ្លាក់ចុះចំនួន –២៥%។
ជាមួយគ្នានេះដែរ នៅត្រីមាសដដែលនេះ ភាគរយទំហំទឹកប្រាក់នៃការស្នើសុំឥណទាន បានធ្លាក់ចុះចំនួន -៣៥% ដែលចំនួននេះខ្ពស់ជាងកាលពីត្រីមាសមុន (ឆ្នាំ២០២១ ត្រីមាសទី១ : -៦%) តែទាបជាងកាលពីត្រីមាសទី២ដូចគ្នាក្នុងឆ្នាំ២០២0 (ឆ្នាំ២០២០ ត្រីមាសទី២ : -៤៧%)។ នេះដោយសារតែមានការធ្លាក់ចុះនៃទំហំទឹកប្រាក់នៃការស្នើសុំគ្រប់ប្រភេទដូចជា៖ ប័ណ្ណឥណទាន (-២៧%) ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (-៣៩%) និងកម្ចីអចលនទ្រព្យ (-១៧%)។
ដំណើរការឥណទានលក្ខណៈបុគ្គលបង្ហាញអំពីទំហំឥណទានលក្ខណៈបុគ្គលនៅបំណាច់ត្រីមាសឆ្លុះបញ្ចាំងពីទីផ្សារឥណទានសកម្ម។គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ចំនួនគណនីឥណទានលក្ខណៈបុគ្គលមានការធ្លាក់ចុះចំនួន –០,៤០% ប្រៀបពីត្រីមាសមុនដែលធ្វើអោយចំនួនគណនីនៅទូទាំងប្រទេសសរុបមានចំនួន ១,៣០ លាន។ ក្នុងចំណោមចំនួននេះ ៨០,៤៦% ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈដែលចំណែកតូចជាងនេះគឺ កម្ចីអចលនទ្រព្យ (១១,២៦%) និង កម្ចីប័ណ្ណឥណទាន (៨,២៧%)។ ការថមថយនេះត្រូវបានគេមើលឃើញនៅក្នុងគ្រប់តំបន់ នៃព្រះរាជាណាចក្រកម្ពុជា (-១,៤% នៅតំបន់ឆ្នេរ, –០,៤% នៅតំបន់ទំនាប និងតំបន់ទន្លេសាប) លើកលែងតែនៅតំបន់ខ្ពង់រាបមានការកើនឡើងចំនួន +២,២%។
ចំណែកឯសមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើងជាលំដាប់ក្នុងកម្រិត +៣,៤២% គិតត្រឹមពីខែមិថុនា ឆ្នាំ២០២១។ នៅចុងត្រីមាសនេះសមតុល្យឥណទានលក្ខណៈបុគ្គលមានចំនួន ១០,៧៥ ពាន់លានដុល្លារ។
បើទោះបីជា ចំនួនគណនីនៃកម្ចីអចលនទ្រព្យមានចំនួនត្រឹម ១១,២៦% នៃចំនួនគណនីសរុប កម្ចីអចលនទ្រព្យមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប (៥២,៤៧%) ចំណែកឯសមតុល្យឥណទានហិរញ្ញវត្ថុផ្ទាល់ខ្លួនមានចំណែក ៤៦,៩៣%។ សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ០,៦០% ប៉ុណ្ណោះ។ និយាយជារួមសមតុល្យឥណទានមានកំណើនវិជ្ជមាននៅគ្រប់តំបន់ទាំងអស់ដូចជា តំបន់ខ្ពង់រាប +៤,៤% តំបន់ទំនាប +៣,៦% តំបន់ទន្លេរសាប +២,៧% និង តំបន់ឆ្នេរ +៣,៤%។
គុណភាពឥណទានលក្ខណៈបុគ្គលបានមកពីអនុបាទនៃគណនីឥណទានជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ដែលជា30+ DPD។ វាបង្ហាញពីលទ្ធភាពនៃការបង់សង និង ហានិភ័យនៃការខកខាននៅក្នុងត្រីមាស។
អនុបាទ 30+DPD មានការកើនឡើងពី ២,២៤% ដល់ ២,៥៧ ក្នុងត្រីមាសទី២នេះ។ ក្នុងចំណោមផលិតផលទាំងបីនោះ ផលិតផលដែលមាន អនុបាទ ៣០+DPD ខ្ពស់បំផុតគឺ ប័ណ្ណឥណទាន ជាមួយនឹងការកើនឡើងដល់ ៥,៨៣%។
ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៣០ថ្ងៃ មានការកើនឡើងជារួម ១៨% នៅទូទាំងតំបន់។ កំណើនដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទានសំណងយឺតលើសពី៣០ថ្ងៃគឺនៅ តំបន់ទន្លេសាបដែលមានការកើនឡើងចំនួន +៦៤%។ បន្ថែមពីនេះ តំបន់ទំនាប និងតំបន់ខ្ពង់រាបមានការកើនឡើងចំនួន +១៨%, ហើយតំបន់ទន្លេសាបមានការកើនឡើងចំនួន +១០%។
ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ននៅតែមានកម្រិតខ្ពស់គឺ ៧៣,៦៦% នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជនដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ២៦,៣៤%។
អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលដែលមានគណនីចំនួន១ មាន ៦១,០៩% អ្នកមានគណនីឥណទានចំនួន២ មានចំនួន ២៧.២៥% អ្នកដែលមានគណនីឥណទានចំនួន៣ មានចំនួន ៨,៦៩% ហើយអ្នកដែលមានគណនីឥណទានច្រើនជាង ៣ មានចំនួន ២,៩៧% នៃចំនួនអតិថិជនទាំងអស់។ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីមានប្រសាសន៍ថា ៖
«ដូចគ្នាទៅនឹងឆ្នាំមុនៗដែរ ទីផ្សារឥណទានបុគ្គលនៅក្នុងត្រីមាសទី២ តែងមានការថមថយចុះ។ យ៉ាងណាមិញ ទំហំនៃការធ្លាក់ចុះនៃកំណើនការស្នើរសុំឥណទានទាំងចំនួន និងទំហំទឹកប្រាក់ មានកម្រិតទាបជាងកាលពីត្រីមាសដូចគ្នានេះ ក្នុងឆ្នាំ២០២០ ដែលជាឆ្នាំចាប់ផ្តើមទទួលរងឥទ្ធិពលដោយការរាតត្បាតនៃជំងឺកូវីដ-១៩។ អនុបាទនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ បានកើនឡើងដល់២,៥៧% ដែលបង្ហាញពីការធ្លាក់ចុះបន្តិចនៃគុណភាពឥណទានធៀបនឹងត្រីមាសមុន»
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























