AMS Economyចិន ឈរនៅលំដាប់លេខ១ក្នុងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
ភ្នំពេញ ៖ ចិន នៅតែឈរនៅលំដាប់លេខ១ ក្នុងការផ្តល់ប្រាក់កម្ចី និងជំនួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ក្នុងនាមជាប្រទេសដៃគូអភិវឌ្ឍន៍ និងជាមហាមិត្តដែកថែប។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ប្រទេសចិន គឺជាប្រទេសលំដាប់ទី១ ដែលបានផ្តល់ប្រាក់កម្ចីជិត ៣ពាន់លានដុល្លារអាមេរិក។ បើទោះជាទំហំនៃការទទួលកម្ចី និងជំនួយពីចិនមានទំហំធំយ៉ាងណាក្តី ក៏កម្ពុជាមិនរើសអើងប្រភពថវិកា ដែលប្រទេស និងដៃគូអភិវឌ្ឍន៍ ចង់ផ្តល់ឱ្យកម្ពុជានោះទេ ដើម្បីធ្វើយ៉ាងណាចូលរួមអភិវឌ្ឍ និងកសាងប្រទេសឱ្យរីកចម្រើន។

ឯកឧត្តមទេសរដ្ឋមន្ត្រីប្រសាសន៍បញ្ជាក់ថា ៖
« បើមិត្តណាចង់ជួយដល់កម្ពុជា កម្ពុជាទទួល មិនដែលបដិសេធថា មិនត្រូវការថវិការបស់ប្រទេសនេះ ឬរបស់ប្រទេស នោះឡើយ ។ សុំជម្រាបឱ្យច្បាស់ដោយសារ មានការលើកឡើងចោទថា ហេតុដូចម្តេចបានកម្ពុជាពឹងពាក់ លើចិនច្រើនម្ល៉េះ?»
ជាមួយនឹងការបកស្រាយបែបនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងទៀតថា ចំពោះប្រាក់កម្ចី និងជំនួយ ដែលបានផ្តល់ឱ្យកម្ពុជាទាន់ពេលវេលា ដើម្បីមកកសាងផ្លូវស្ពាន នោះកម្ពុជានឹងទទួល ដោយមិនរង់ចាំនោះទេ ខណៈកម្ចី និងជំនួយពីប្រទេសខ្លះត្រូវការ ការសិក្សាច្រើនឆ្នាំ ដែលកម្ពុជា មិនអាចរង់ចាំបាននោះឡើយ ។
ឯកឧត្តមបានបញ្ជាក់ថា៖
«បើកម្ពុជារង់ចាំ៥ឆ្នាំ ទើបបានប្រាក់កម្ចី មកកសាងផ្លូវ ឬស្ពាន កម្ពុជាខាតបង់ច្រើនណាស់ ។ ខាតបង់ពីចំណូលពីការកសាងផ្លូវ និងស្ពាន ដែលធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើនលឿន។ ដូច្នេះកម្ពុជាមិនដែលបដិសេធ ប្រាក់កម្ចីមកពីប្រភពណានោះទេ»
តាមរយៈការបណ្ដាក់ទុនវិនិយោគពីបណ្ដាក្រុមហ៊ុនធំៗរបស់ចិននៅកម្ពុជា ក៏ដូចជាគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលរួមទាំងប្រាក់កម្ចី និងជំនួយកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងនោះសកម្មភាពទាំងនេះបានរួមចំណែកជួយដល់សេដ្ឋកិច្ចកម្ពុជាដែលមួយផ្នែកធំបានមកពីកម្ចី ពីប្រទេសចិន។ ជុំវិញបញ្ហាកម្ចីនេះ រដ្ឋាភិបាលកម្ពុជាបានច្រានចោលជាដាច់ខាតចំពោះការលើកឡើងថាកម្ពុជាជាប់បំណុលវ័ណ្ឌកជាមួយប្រទេសចិន តែរដ្ឋាភិបាលបានឆ្លើយតប ដោយបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា បំណុលរដ្ឋនៅមានកំរិតទាបនៅឡើយបើប្រៀបធៀបទៅនឹងបណ្ដាប្រទេសដទៃទៀត ហើយរដ្ឋាភិបាលគ្រប់គ្រងបំណុលនេះបានយ៉ាងល្អ។

ក្នុងវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី ២ នៅទីក្រុងប៉េកាំង កាលពីខែមេសាកន្លងមកនេះ សម្តេចនាយករដ្ឋមន្ត្រីតី ហ៊ុន សែន ក៏ធ្លាប់បានមានប្រសាសន៍ ថា ប្រទេសកម្ពុជានឹងមិនធ្លាក់ក្នុងអន្ទាក់បំណុលនោះទេ ព្រោះកម្ពុជាទទួលយកតែគម្រោងណាដែលមានអត្ថប្រយោជន៍ដល់ប្រទេសប៉ុណ្ណោះ។
សូមបញ្ជាក់ថាក្នុងការផ្តល់កម្ចី និងជំនួយដល់កម្ពុជា ប្រទេសចិន ឈរលើលំដាប់លេខ ១ ប្រទេសជប៉ុន គឺឈរក្នុងលំដាប់លេខ ២ ហើយប្រទេសកូរ៉េខាងត្បូង គឺឈរក្នុងលំដាប់លេខ ៣ ។ ជាមួយគ្នានេះដែរ ក៏មានដៃគូអភិវឌ្ឍន៍ ចំនួន២ គឺធនាគារពិភពលោក Worl Bank និងធនាគាអភិវឌ្ឍន៍អាស៊ី Asia Development Bank ក៏បានចូលរួមជួយកម្ពុជាក្នុង ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរ។ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























