AMS Economyចិនប្រែក្លាយទីតាំងដីសឹករិចរិលបំផុតឲ្យទៅជាទីក្រុងបៃតងដ៏ទាក់ទាញបំផុត
ប៉េកាំង ៖ ក្រុង Tangshan នៃខេត្ត Hebei ប្រទេសចិន ត្រូវបានចាត់ទុកថាជាទីក្រុងដែលមានប្រវត្តិ និងអាយុកាលជាង ១០០ឆ្នាំមកហើយដែលជាទីកន្លែងជីកយករ៉ែដ៏ខ្លាំងក្លាបំផុត ហើយក៏ជាមូលហេតុដែលធ្វើឲ្យតំបន់នេះមានសំណឹកដ៏អាក្រក់បំផុតរបស់ប្រទេសផងដែរ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានធ្វើការអនុវត្តនូវយុទ្ធសាស្ត្រដ៏ច្នៃប្រឌិតមួយដោយចាប់ផ្តើមធ្វើការកែប្រែទីក្រុងដ៏សឹករិចរិលនេះតាមរយៈការរៀបចំប្រព័ន្ធអេកូឡូស៊ីឡើងវិញដែលអាចអនុញ្ញាតឲ្យមានការអភិវឌ្ឍនូវវិស័យទេសចរណ៍បានយ៉ាងល្អប្រសើរព្រមជាមួយនឹងកែផ្លាស់ប្តូររបៀបរស់នៅមកជាការប្រើប្រាស់ថាមពលស្អាតជំនួសវិញផងដែរ។

គម្រោង Tangshan Huahai Project ដែលជាទីតាំងជីកយករ៉ែដ៏ធំបំផុតក្នុងទីក្រុងនៅពេលនេះបានធ្វើការកែប្រែរូបរាងស្ទើរតែទាំងស្រុងក្រោយបន្តស្ថិតនៅក្រោមឥទ្ធិពល និងសំពាធយ៉ាងធ្ងន់ធ្ងរដោយសារសកម្មភាពជីកយករ៉ែអស់ពេលជាច្រើនទសវត្សរ៍ និងបន្ទាប់ពីត្រូវបានរដ្ឋាភិបាលក្នុងតំបន់បានគូសវាសចេញជាគោលនយោបាយថ្មីមួយកាលពីឆ្នាំ២០១៨ ដោយផ្តើមដំបូងតាមរយៈការកសាងនូវសួនច្បារដ៏ចម្រុះខ្នាតយក្សមួយចំពីលើទីតាំងនេះតែម្តង។

ជាលទ្ធផលមកត្រឹមឆ្នាំ២០២១នេះ ពោលគឺអស់រយៈពេលជិត៣ឆ្នាំមកហើយដែលវាបានប្រែក្លាយទៅជាទីក្រុងថ្មីមួយពោរពេញទៅដោយព្រៃឈើ និងរុក្ខជាតិបៃតងដែលគ្របដណ្តប់លើផ្ទៃដីសរុបជាង៨៥ភាគរយ ហើយលើសពីនោះក៏មានការដាក់បញ្ចូលនូវសកម្មភាពសេដ្ឋកិច្ចសំខាន់សម្រាប់ពលរដ្ឋក្នុងទីក្រុងផងដែរ ដូចជាការកំសាន្ត រោងកុន អាជីវកម្មផ្សេងៗ បូករួមទាំងកីឡាផងដែរ។ អ្នកជំនាញបានអះអាងថា តំបន់ជីកយករ៉ែដ៏ធំមួយនេះបានឆ្លងកាត់នូវការផ្លាស់ប្តូរដ៏ធំធេងមួយកម្រនឹងមានបំផុតនៅលើសកលលោក និងបានប្តូររូបរាងចេញពីភូមិសាស្ត្រដីដែលសឹករិចរិល និងគ្មានប្រយោជន៍បំផុតទៅជាដែនដីដ៏អស្ចារ្យបំផុត (Wasteland to Wonderland)ហើយវាបាន និងកំពុងធ្វើឲ្យជីវិតពលរដ្ឋក្នុងតំបន់ទទួលបាននូវការប្រែប្រួលយ៉ាងខ្លាំងផងដែរពាក់ព័ន្ធទៅនឹងសុខមាលភាព ព្រមទាំងប្រព័ន្ធអេកូឡូស៊ីរបស់ទីក្រុង ក៏ដូចជាប្រទេសចិនទាំងមូលផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























