AMS Economyគំនិតកែច្នៃពីសំណល់ស្រកីដូងទៅជាវត្ថុធាតុដើមមានតម្លៃក្នុងវិស័យកសិកម្ម
ស្រកីដូងដែលជាសំណល់បកចេញពីត្រឡោកដូង ដែលមនុស្សភាគច្រើនហាក់មិនសូវចាប់អារម្មណ៍ និងឲ្យតម្លៃនោះ បច្ចុប្បន្នត្រូវបានគេយកទៅកែច្នៃជាវត្ថុធាតុដើមដ៏មានប្រយោជន៍សម្រាប់បម្រើដល់ការដាំដុះនៅក្នុងវិស័យកសិកម្មបានយ៉ាងល្អប្រសើរ។
លោក ជា ឡង់ឌី ជាម្ចាស់កសិដ្ឋាន Takhmao Farm មានទីតាំងនៅភូមិក្របៅ ឃុំកំពង់សំណាញ់ សង្កាត់តាខ្មៅ ដែលជាកន្លែងកែច្នៃស្រកីស្ងួតៗឱ្យទៅជាស្រកីដូងម៉ដ្ឋសម្រាប់បម្រើដល់ការដាំដុះបានមានប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា ស្រកីដូងម៉ដ្ឋនេះមានអត្ថប្រយោជន៍ច្រើនមុខដែលគេអាចយកទៅលាយដីដាំដំណាំ បណ្ដុះកូនរុក្ខជាតិ ផ្សាំមែកឈើ គ្របគល់ដំណាំ ឬកែច្នៃជាផើង និងជាវត្ថុធាតុដើមសម្រាប់បម្រើដល់វិស័យផ្សេងៗទៀត។
“ស្រកីដូងនេះមានច្រើនប្រភេទអាស្រ័យលើតម្រូវការប្រើប្រាស់របស់អតិថិជន តែជាទូទៅគេនិយមតែ 2ប្រភេទគឺស្រកីដូងម៉ដ្ឋ និងលាយសរសៃហ្វាយប័រ។ តួយ៉ាងដូចជាបើបងប្អូនចង់យកវាទៅលាយដីដាំដំណាគេត្រូវប្រើស្រកីដូងម៉ដ្ឋ ចំណែកយកទៅផ្សាំមែកឈើគេយកស្រកីដូងដែលនៅសរសៃរច្រើន។ ក្រៅពីនេះគេក៏អាចយកស្រកីដូងសរសៃទៅច្នៃជា ព្រំ ពូក ក៏ដូចជាផើងសម្រាប់ដាំរុក្ខជាតិផងដែរ”
ពាក់ព័ន្ធទៅនឹងទំហំនៃការផលិត លោកអាចផលិតស្រកីដូងម៉ដ្ឋបាន 300-500បាវក្នុងមួយថ្ងៃ ដោយក្នុងមួយបាវមានទម្ងន់ប្រមាណ 4គីឡូក្រាម។ លោកបន្តទៀតថា ស្រកីដូងទុំមានគុណភាពជាងស្រកីដូងខ្ចីដោយសារវាមានសរសៃច្រើន ប្រើបានយូរ និងមិនងាយពុក។ ចំណែកអតិថិជនរបស់លោកភាគច្រើនមកពីតាមបណ្ដាលខេត្តមានចំការធំៗដូចជាខេត្តមណ្ឌលគិរី ក្រចេះ បាត់ដំបងជាដើម ដែលធ្វើឱ្យការលក់ចេញរបស់លោកអាចបានប្រមាណ 70-100បេ និងទទួលបានចំណូលប្រមាណ 300-400 ដុល្លារក្នុង1ថ្ងៃ។
គួរបញ្ជាក់ដែរថា លោក ជា ឡង់ឌី បានចាប់ផ្ដើមអាជីវកម្មនេះតាំងពីឆ្នាំ2015 ក្នុងដើមទុនប្រមាណជាង 30លានរៀលដែលត្រូវចំណាយទៅលើការទិញម៉ាស៊ីន ត្បាល់កិន ការធ្វើរោងសម្រាប់កិន និងស្តុកស្រកីដូងទុក ពិសេសគឺការភ្ជាប់ចរន្តអគ្គិសនីដែលត្រូវការថាមពលខ្លាំងជាងអគ្គិសនីធម្មតា។
ចំពោះមូលហេតុដែលលោក ឡង់ឌី សម្រេចចិត្តបើកអាជីវកម្មនេះដោយសារដំបូងឡើយគាត់បានដាំបន្លែសុវត្ថិភាព ក៏បានសាកច្នៃយកស្រកីដូងដែលគេបោះចោលនៅតាមផ្សារមកលាយជាមួយដីដើម្បីបណ្ដុះកូនបន្លែ។ ជាលទ្ធផល ស្រកីដូងមានសរសៃដែលអាចឱ្យឫសបន្លែតោងបានល្អជាដីធម្មតា ហើយក៏មានភាពមាំដែលអាចជញ្ជូនបានមិនបែកដូចដីឡើយ។ ហេតុនេះលោកក៏បានស្រាវជ្រាវរកម៉ាស៊ីនសម្រាប់កិនស្រកីដូងនេះ និងទិញមកពីក្រៅប្រទេស ហើយបន្តប្រើប្រាស់រហូតដល់បច្ចុប្បន្ន។
លោកថា ដោយសារឃើញស្រកីដូងដែលបកហើយនៅតាមផ្សារគរចោលច្រើន ហើយអ្នកលក់ខ្លះក៏ត្រូវបង្ខំចិត្តបង់លុយឱ្យគេប្រមូលយកទៅចោលទៀតនោះ ទើបលោករកគំនិតប្រមូលវាយកមកច្នៃ ដែលក្រៅពីអាចជួយកាត់បន្ថយសំរាម រក្សាបរិស្ថានផង និងជួយអាជីវករលក់ដូងមួយចំណែកផង ហើយអាចទាញយកផលប្រយោជន៍បានទៀត។
ទាក់ទងទៅនឹងសង្វាក់ផលិតកម្មវិញ ត្រូវបានម្ចាស់អាជីវកម្មរូបនេះបានបញ្ជាក់ថា ដំបូងឡើយលោកត្រូវដើរប្រមូលស្រកីដូងទុំនៅតាមផ្សារ ឬតូបដែលបានចុះកុងត្រាទិញ-លក់ក្រកីដូងជារៀងរាល់ខែ ហើយយកមកហាលរយៈពេល3ថ្ងៃឱ្យបានស្ងួតល្អ ចៀសវាងស្រកីដូងនៅសើមដែលអាចធ្វើឱ្យស្ទះម៉ាស៊ីនកិន។ បន្ទាប់មកគេប្រមូលវាឱ្យបានច្រើន ទើបយកទៅកិន ហើយច្រកចូលបាវដេរមាត់ឲ្យជិតទុកជាការស្រេច។ លោកបញ្ជាក់ទៀតថា តាមពិតទៅផលិតផលនេះមាននាំចូលពីប្រទេសជិតខាងដែរ ប៉ុន្តែដោយសារការច្រក និងដឹកជញ្ជូនបានធ្វើឱ្យគុណភាពក៏ដូចជាកម្រិតសំណើមរបស់ស្រកីដូងប្រែប្រួល ហើយតម្លៃក៏ថ្លៃ ទើបប្រជាកសិករយើងនិយមគាំទ្រផលិតផលក្នុងស្រុកជាង។

ចំពោះអ្នកដែលចង់បើកអាជីវកម្មប្រភេទនេះ លោក ឡង់ឌី បានផ្ដល់ជាគំនិតមួយចំនួនថា ៖ «យើងគួរសិក្សាទៅលើវត្ថុធាតុដើម និងវត្ថុប្រើប្រាស់ឱ្យបានច្បាស់លាស់សិន ដោយសារតំបន់ខ្លះពុំអាចផ្គត់ផ្គង់វត្ថុធាតុដើមបានគ្រប់គ្រាន់ទេ ឬក៏ត្រូវការចំណាយទៅលើការដឹកជញ្ជូនថ្លៃជាដើម។ មួយវិញទៀតគឺទីតាំងក្នុងការផលិតដែលត្រូវរកកន្លែងណាដែលសមរម្យ ព្រោះវាហុយខ្លាំងដែលអាចប៉ះពាល់ដល់ការស់នៅក្នុងសហគមន៍»។
បន្ថែមពីលើអាជីវកម្មដែលកំពុងដំណើរការនៅពេលបច្ចុប្បន្ន សម្រាប់ថ្ងៃខាងមុខ លោក ឡង់ឌី ក៏មានគម្រោងចង់ច្នៃស្រកីដូងបន្ថែមដើម្បីប្រើជំនួសប៉ុងក្នុងការដាំបន្លែលើទឹក ដែលអាចកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច។ លោកចង់ពង្រឹងការផលិតជាលក្ខណៈសរសៃឱ្យបានច្រើនបន្ថែមទៀតដោយសារវាមានប្រយោជន៍អាចច្នៃបានច្រើនមុខសម្រាប់បម្រើដល់វិស័យដាំដុះឲ្យកាន់តែទូលាយ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...
កម្មវិធីពិសេសរបស់ AMS ECONOMY





























































