AMS Economyអ្នកជំនាញ ៖ បញ្ហាកូវីដនៅកម្ពុជាបច្ចុប្បន្ន នៅមិនទាន់អាចធ្វើឱ្យទីផ្សារអចលនទ្រព្យជាប់គាំងនោះទេ
ភ្នំពេញ ៖ អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យមួយចំនួនមានការព្រួយបារម្ភពីការអូសបន្លាយពេលយូរនៃការរីករាលដាលជំងឹកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាដែលអាចនឹងធ្វើឱ្យវិស័យអចលនទ្រព្យទទួលរងនូវវិបត្តិកាន់តែធ្ងន់ធ្ងរ ប៉ុន្តែអ្នកជំនាញនៅក្នុងវិស័យមួយនេះមើលឃើញថា ទីផ្សារអចលនទ្រព្យក្នុងស្រុកនៅតែមានចរន្ត និងឱកាសងើបឡើងវិញក្នុងល្បឿនលឿន។

លោក សន សៀប អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានៅក្នុងកម្មវិធីស្តីពីការប្រឹក្សាយោបល់អាជីវកម្មអចលនវត្ថុ តាមប្រព័ន្ធអនឡាញនៅចុងសប្តាហ៍នេះបានពន្យល់ថា ការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសកម្ពុជាក្នុងពេលមានវិបត្តិនេះ គឺចលនាមួយដែលអាចជួយជំរុញ និងគាស់ឱ្យវិស័យអចលនទ្រព្យកម្ពុជាងើបឡើង និងមានសន្ទុះវិញក្នុងល្បឿនមួយលឿន។

លោកថា ក្នុងរយៈពេលដែលបញ្ហាកូវីដកំពុងរាតត្បាត រដ្ឋាភិបាលមិនមានការផ្អាកនោះទេ ទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាគម្រោងផ្លូវក្រវាត់ក្រុងទី៣ ផ្លូវចំនួន៣៤ខ្សែនៅក្នុងក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវទាំង៣៨ខ្សែនៅក្នុងក្រុងសៀមរាប គម្រោងផ្លូវជាតិលេខ៥ គម្រោងពង្រីកផ្លូវជាតិលេខ២ និងគម្រោងសាងសង់ព្រលានយន្តហោះជាដើម ដែលទាំងនេះសុទ្ធតែជួយជំរុញទៅលើវិស័យអចលនទ្រព្យ។
លោកបន្តថា ៖
«ក្រៅពីនេះ រដ្ឋាភិបាលក៏មានផែនការចាក់វ៉ាក់សំាងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋឱ្យបានជាង១០លាននាក់ ខណៈបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងតែបើកយុទ្ធនាការចាក់វ៉ាក់សំាងជូនពលរដ្ឋនៅក្នុងតំបន់ក្រហម និងតំបន់ផ្សេងទៀតទៅតាមដំណាក់កាលឱ្យបានកាន់តែច្រើន»
លោក សន សៀប ថ្លែងបន្តថា ៖
«អីចឹងយើងឃើញថាហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងតំបន់ដែលមានសក្តានុពលខ្លាំង និងកំពុងតែអភិវឌ្ឍន៍ ការអភិវឌ្ឍន៍ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៥ក៏កំពុងត្រូវបានពង្រីក។ យោងតាមហេតុផលទាំងអស់ហ្នឹងហើយ គឺ នៅពេលដែលស្ថានភាពជំងឹកូវីដ១៩ បានធូស្បើយ ខ្ញុំជឿថាសេដ្ឋកិច្ចនឹងដំណើរការឡើងវិញ»
លោកបានលើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជាបានផ្សារភ្ជាប់ជាមួយនឹងប្រទេសចិនភាគច្រើន និងតំបន់អាស៊ាន ហើយក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៅចិន គឺគេដំណើរការឡើងវិញហើយ ដែលនេះនឹងជំរុញឱ្យសេដ្ឋកិច្ចរបស់កម្ពុជាមានដំណើរការល្អឡើងវិញផងដែរ។

លោក គាម សៀកឡុង ទីប្រឹក្សាសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានទទួលស្គាល់ថា ទោះក្នុងកាលៈទេសៈណាក៏ទីផ្សារអចលនទ្រព្យកម្ពុជានៅតែដំណើរទៅមុខ ម៉្យាងទៀតទោះបីជួបបញ្ហាដូចសព្វថ្ងៃក៏ដោយក៏តម្លៃ មិនមានការធ្លាក់ថ្លៃខ្លាំងនោះដែរ។ ម្យ៉ាងទៀត ធនាគារ ក៏នៅតែបន្តផ្តល់កម្ចីជូនដល់អតិថិជនសម្រាប់ប្រើប្រាស់នៅក្នុងវិស័យអចលនទ្រព្យ ដែលនេះនៅតែធ្វើឱ្យស្ថានភាពវិស័យអចលនទ្រព្យនៅតែដំណើរការ និងវិលមករកភាពល្អប្រសើរវិញ។
លោកបន្តថា ៖
«កម្ពុជា កាលពីពេលថ្មីនេះចេញប្រកាសថា បានចាក់វ៉ាក់សំាងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋបានច្រើនជាងគេងនៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសសឹង្ហបុរី ហើយនឹងបន្តចាក់ជូនពលរដ្ឋទៀត។ មួយទៀតដំណើរការក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៅចិនដំណើរការឡើងវិញ និងការស្ថាបនាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងអស់មិនត្រូវបានផ្អាកនោះទេ»
ជាមួយគ្នានេះលោកក៏បានបញ្ជាក់ផងដែរថា នៅពេលដែលកម្ពុជាអាចទប់ស្កាត់ការរាលដាល ដោយដំណើរការនៃការចាក់វាក់សំាង និងស្ថានភាពពីខាងក្រៅល្អឡើងវិញ ហើយបូករួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសល្អ នោះវានឹងទាក់ទាញការវិនិយោគពីបរទេសបន្ថែមពីលើការវិនិយោគ និងអភិវឌ្ឍន៍ក្នុងស្រុកទៀតជាមិនខាន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























