AMS Economyអ្នកឧកញ៉ា ម៉ុង ឫទ្ធី និងអ្នកឧកញ៉ា សុខ គង់ សហការគ្នាសាងសង់ផ្លូវមួយខ្សែតភ្ជាប់ផ្លូវជាតិលេខ៤ និងក្រុងបូកគោ
ភ្នំពេញ ៖ ការស្ថាបនាផ្លូវថ្មីមួយខ្សែតភ្ជាប់ផ្លូវជាតិលេខ៤ ទៅកាន់ទីក្រុងភ្នំបូកគោនឹងធ្វើឡើងក្រោមកិច្ចសហការគ្នារវាងអ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងអ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សូគីម៊ិច អ៊ីនវេសមេនគ្រុប ឆ្លងកាត់ចម្ការដូងប្រេងមួយចំណែកធំ។

ផ្លូវថ្មីមួយខ្សែប្រវែង ២៧គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ភ្នំបូកគោ នឹងត្រូវស្ថាបនាឡើងក្រោមកិចុ្ចសហការគ្នារវាងអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី។ ការថ្ពក់ដៃសហគ្នារវាងអ្នកឧកញ៉ាទាំងពីរ បានធ្វើឡើងនៅចំពោះមុខឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលអនុលោមទៅតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី១៨ធ្នូ ឆ្នាំ២០២១កន្លងទៅ ។

ផ្លូវមួយខ្សែដែលទទួលបានការគាំទ្រក្នុងការស្ថាបនានេះ គឺគិតពីចំណុចគីឡូម៉ែត្រលេខ ១៥៨+២០០ (ស្ថិតនៅលើផ្លូវជាតិលេខ៤) រហូតទៅដល់ភ្នំបូកគោ ក្រុងបូកគោ ខេត្តកំពត។ ផ្លូវនេះផងដែរ នឹងស្ថាបនាឡើងដោយឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី។
បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា អ្នកឧកញ៉ា សុខ គង់ នឹងទទួលរ៉ាប់រងការចំណាយស្ថាបនាផ្លូវ ចំណែកឯអ្នកឧកញ៉ា ម៉ុង ឬទ្ធី នឹងជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវស្ថាបនា។
ទន្ទឹមនឹងនេះផងដែរ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនផងដែរថា
“ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថាការថ្ពក់ដៃគ្នានេះអាចនឹងកើតចេញជារូបរាងនូវផ្លូវចាក់ក្រាលកៅស៊ូ AC មួយខ្សែ ប្រវែង២៧គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ម្តុំចំណុចប៉េកា ១៥៨ និង ២០០ (PK158+200) ឆ្លងកាត់តាមចម្ការដូងប្រេងឆ្ពោះទៅកាន់ភ្នំបូកគោក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះជាក់ជាមិនខានឡើយ”
គួរបញ្ជាក់ថា ជំនួបរវាងអ្នកឧកញ៉ាទាំងពីរត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២កន្លងទៅ ក្រោមការរៀបចំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន គណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទក្រសួងជាច្រើនរូបទៀតផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលខាតបង់ប្រាក់ចំណូលជាង ៣០០លានដុល្លារហើយ ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/09/2026
ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ត្រូវបានក្រុមប...

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិ...

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum - 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្...

ខេត្តក្រចេះបានដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៦-២០៣០ ដោយកំណត់ទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានគុណភាព ទាក់ទា...

ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្...

តម្លៃប្រេងឆៅបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ សប្តាហ៍ ដោយតម្លៃប្រេង Brent ខិតជិត ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់...

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេស...
កម្មវិធីពិសេសរបស់ AMS ECONOMY
























































