AMS Economyកំឡុងពេលបិទខ្ទប់ខេត្ត ក្រុង ជាឱកាសល្អដែលអាចងាកមកគាំទ្រផលិតផលក្នុងស្រុក
ស្ថិតក្នុងកាលៈទេសៈនៃជំងឺកូវីដ-19 ជាពិសេសស្ថិតក្នុងស្ថានភាពនៃការបិទខ្ទប់ភូមិសាស្ត្រមួយចំនួនក្នុងប្រទេសបាន ការនាំចូលនូវផលិតផលផ្នែកចំណីអាហារពីក្រៅប្រទេសកឲត្រូវបានកាត់បន្ថយ ដូច្នេះវាក៏ជាឱកាសដែលជំរុញឱ្យប្រជាពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលក្នុងស្រុក ជាពិសេសប្រភេទអាហារយុទ្ធសាស្ត្រមួយចំនួនដែលអាចរក្សាទុកបានយូរដូចជា ប្រហិត សាច់ក្រក ត្រីងៀតជាដើម ពីសិប្បកម្មក្នុងស្រុក។
អ្នកស្រី សម គន្ធា ជាម្ចាស់សិប្បកម្មផលិតប្រហិតគន្ធា មានទីតាំងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញបានលើកឡើងថា សម្រាប់ផលិតផលផ្នែកចំណីអាហារដែលត្រូវបានផលិតឡើងនៅក្នុងស្រុកមិនមែនសុទ្ធតែមិនល្អនោះទេ ពោលគឺគុណភាព សុវត្ថិភាព និងអនាម័យគឺមានភាពប្រហាក់ប្រហែលគ្នាទៅនឹងផលិតផលនាំចូលពីក្រៅស្រុកដែរ ប៉ុន្តែទាស់ត្រង់ថា ពលរដ្ឋខ្មែរភាគច្រើនមិនសូវឱ្យតម្លៃតែប៉ុណ្ណោះ។
អ្នកស្រីបានបញ្ជាក់ប្រាប់ AMS ថា ៖
“ខ្ញុំបានចាប់ផ្ដើមអាជីវកម្មដោយការបើកសិប្បកម្មធ្វើប្រហិត សាច់ក្រកនេះតាំងពីឆ្នាំ2016 ដោយសារតែនៅក្នុងគ្រួសារខ្ញុំភាគច្រើនជាអ្នកចូលចិត្តទទួលទានស្រាប់ ហើយចង់ផ្តល់ជូនបន្តទៅដល់អតិថិជនក្នុងស្រុកនូវប្រហិតដែលមានគយណភាព និងរសជាតិឆ្ងាញ់ មិនមែនមានតែរបស់នាំចូលនោះទេ។ កាលពីដំបូងឡើយ មានមនុស្សច្រើនណាស់ជំរុញឱ្យខ្ញុំឈប់ធ្វើអាជីវកម្មមួយនេះ ដោយសារតែវាជាមុខរបរមួយដែលពិបាកប្រកួតប្រជែងក្នុងទីផ្សារ ពិបាកធ្វើ ចំណេញតិច ប៉ុន្តែខ្ញុំនៅតែជំនះ និងបន្តធ្វើវារហូតមកដល់បច្ចុប្បន្នដោយសារខ្ញុំចង់ឱ្យប្រជាជនខ្មែរទទួលទានរបស់ណាដែលល្អមិនប៉ះពាល់ដល់សុខភាព”
អ្នកស្ត្រី សម គន្ធា បានរំលឹកឱ្យដឹងថា ដើមទុនដំបូងក្នុងការបង្កើតសិប្បកម្មមួយនេះត្រូវចំណាយប្រមាណ2ម៉ឺនដុល្លារ ក្នុងការរៀបចំម៉ាស៊ីនសម្រាប់ផលិត ហើយក្រោយមកក៏ចេះតែពង្រីកលទ្ធភាពផលិតជាបន្តបន្ទាប់ ដែលមកដល់បច្ចុប្បន្ន ផលិតផលនៅក្នុងសិប្បកម្មមួយនេះរួមមានដូចជា ប្រហិតសាច់គោ សាច់ក្រក ណែម ប៉ាតេ ងៀតគោ ងៀតក្របី ទឹកសៀង ទឹកត្រីជាដើម ដែលសុទ្ធតែជាផលិតផលដែលធ្វើឡើងដោយកូនខ្មែរ គិតគូរពីសុខភាពអ្នកទទួលទាន មានអនាម័យ និងតម្លៃសមរម្យ ក្រោមការទទួលស្គាល់ពីក្រសួងឧស្សាហកម្ម និងសិប្បកម្មយ៉ាងត្រឹមត្រូវ ។
អ្នកស្រីបានបន្តទៀតថា ៖
“បច្ចុប្បន្ននេះវត្ថុធាតុដើមឡើងថ្លៃទាំងអស់ តែខ្ញុំនៅតែបន្តផលិតជាធម្មតា ហើយដាក់លក់នៅលើទីផ្សារតម្លៃចាស់ដដែលមិនមានការដំឡើងថ្លៃនោះទេ ជាពិសេសនៅក្នុងអំឡុងពេលដែលស្ថិតនៅក្នុងស្ថានការប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺឆ្លងកូវីដ-19 រហូតមានការបិទខ្ទប់រាជធានី ខេត្ត ក្រុង ក្នុងប្រទេសមួយចំនួន។ ក្នុងដំណាក់កាលពេលនេះ ពលរដ្ឋខ្មែរជាច្រើនកំពុងជួបបញ្ហាហិរញ្ញវត្ថុ បាត់បង់ចំណូល ដូច្នេះខ្ញុំគិតថា ខ្ញុំអត់មានសមត្ថភាពអីជួយប្រជាជនយើងបានទេ មានតែលក់អាហារក្រៀមចែកជូនពួកគាត់សម្រាប់ទទួលទានក្នុងតម្លៃសមរម្យ”
ពាក់ព័ន្ធទៅនឹងបច្ចេកទេសនៃការផលិត ដូចជាប្រហិតជាដើម ម្ចាស់សិប្បកម្មរូបនេះបានប្រាប់ឱ្យដឹងថា អ្នកស្រីបានរើសយកតែសាច់គោណាដែលស្រស់ៗថ្មីប៉ុណ្ណោះមកធ្វើ ដោយគេត្រូវកប់ក្នុងទឹកកក ហើយយកទៅកិន។ បន្ទាប់មកគេក្រឡុកឱ្យសាច់នោះស្វិតដាច់ទឹក លាយគ្រឿងផ្សំរសជាតិ ហើយដាក់ចូលម៉ាស៊ីនដើម្បីបំបែកជាដុំមូលៗ រួចគេយកវាទៅត្រាំទឹកក្ដៅ។ ក្រោយមកទៀតគេយកវាទៅស្ងោរឱ្យឆ្អិន ហើយស្រង់វាយកមកស្រុះទឹកម្ដងទៀត ទើបសម្ងួតឱ្យស្ងួត និងធ្វើការវិចខ្ចប់ជាការស្រេច។ នេះជាដំណើរការផលិតប្រហិតសាច់គោនៅក្នុងសិប្បកម្មគន្ធា ដោយឡែសម្រាប់ផលិតផលដទៃទៀតក៏សុទ្ធសឹងតែបានត្រូវផលិតជាច្រើនដំណាក់កាល ក្រោយការយកចិត្តទុកដាក់ផ្នែកគុណភាព សុវត្ថិភាព និងអនាម័យដូចគ្នា។
ដោយឡែកចំពោះបរិមាណក្នុងការផលិត អ្នកស្រីបានប្រាប់ទៀតថា ក្នុងមួយថ្ងៃសិប្បកម្មគន្ធាផលិតប្រហិតចាប់ពី50-100គីឡូក្រាម ឬច្រើនជាងនេះអាស្រ័យលើការបញ្ជាទិញរបស់អតិថិជន។ អតិថិជនរបស់សិប្បកម្មនេះមាននៅគ្រប់មជ្ឈដ្ឋាន ទាំងអ្នកទិញយកទៅទទួលទានជាលក្ខណៈគ្រួសារ អ្នកទិញយកទៅលក់បន្តនៅតាមបណ្តាហាង និងផ្សារទំនើប និងនៅតាមបណ្តាអាហារដ្ឋានតូចធំជាច្រើនទៀត។
គួរបញ្ជាក់ថា នៅក្នុងស្ថានការនាពេលបច្ចុប្បន្ន សិប្បកម្មផលិតប្រហិតគន្ធា បានបង្កើតផលិតភាពក្នុងការផលិតយ៉ាង មមាញឹកដោយសារបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវការអាហារបម្រុងទុកច្រើន ប៉ុន្តែអ្វីដែលជាឧបសគ្គ គឺបញ្ហាខ្លះខាតសាច់ដែលជាវត្ថុធាតុដើមដ៏សំខាន់ ក៏ដូចជាផលលំបាកក្នុងការដឹកជញ្ជូនទៅកាន់ទីផ្សារគោលដៅដោយសារការបិទខ្ទប់ភូមិសាស្ត្រ។ យ៉ាងណាក៏អ្នកស្រីសូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រផលិតផលខ្មែរដែលមានគុណភាព មិនបង្កផលប៉ះពាល់ដល់សុខភាព ហើយក៏ជាការចូលរួមលើកម្ពស់កិច្ចគាំទ្រផលិតក្នុងស្រុកបានមួយចំណែកធំផងដែរ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
[ads-global layout_id=6 position_id=2 ads_size=2]
កម្មវិធីពិសេសរបស់ AMS ECONOMY

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































